Home តារាជាតិ មាលា មានឈ្មោះក្នុងបញ្ជីជ្រើសរើសការតែងតាំង «ស្រ្តីមុខមាត់ស្អាតបំផុតទាំង ១០០» របស់ TC Candler

មាលា មានឈ្មោះក្នុងបញ្ជីជ្រើសរើសការតែងតាំង «ស្រ្តីមុខមាត់ស្អាតបំផុតទាំង ១០០» របស់ TC Candler

279
0

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេហទំព័រ TC Candler ដែលជាអ្នកបង្កើតបញ្ជីតារាមានមុខស្អាតនិងសង្ហាដ៏ល្បីឈ្មោះបានបង្ហាញពីតារាម៉ូដែលខ្មែរកាត់បារាំង មាលា ក្នុងការតែងតាំងលើកទី១។ នេះគឺជាឱកាសដ៏កម្រសម្រាប់អ្នកគាំទ្រកម្ពុជាបើទោះបីជាពេលនេះ មាលា ពុំទាន់ជាប់ជាផ្លូវការក៏ដោយប៉ុន្តែការដែលមានឈ្មោះនៅក្នុងបញ្ជីជ្រើសរើសនេះក៏ជារឿងល្អមួយដែលតារាកម្ពុជាពេលនេះត្រូវបានអន្តរជាតិចាប់អារម្មណ៍
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDp7Pg0hGD68lKZtL7jNtrzuU2TPUEU_tWWo3RhqBhC37o51Px6oHDIcq9oA0B8hHcPi02w6eRg_d2l-ha9_box1Tx9Hjf2-od-jT8YSYqgOQ-t633bKro33Tq3jSlTTeCn19U8WwiY0QQdTlXG8k9c3lQHhvNFjYbu_ZgBtuAuYlkpx8YA91vmNTNfw8/s3626/image_2026-10-28_09-28-25.png

បន្ទាប់ពីរូបភាពដែលបង្ហាញពី មាលា ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរត្រូវបានចែករំលែកក្នុងបរិបទនៃបញ្ជី The 100 Most Beautiful Faces 2026 របស់ TC Candler ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលអមដោយសេចក្តីរំភើប។ រូបភាពដែលបានចែករំលែកបង្ហាញឈ្មោះ MELIA CONSTANTIN រួមជាមួយទង់ជាតិកម្ពុជា និងទង់ជាតិបារាំង ជាមួយការពិពណ៌នាថាជាតារាម៉ូដែល Influencer និងជានាយកប្រតិបត្តិ (CEO )។ ចំពោះការលេចឈ្មោះរបស់ មាលា លើកនេះអាចចាត់ទុកថាជាតារាម៉ូដែលខ្មែរដំបូង ដែលលេចឡើងនៅលើ TC Candler ស្របពេលដែលកន្លងមកមានតែជាតិសាសន៍ដទៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3zWp6lxls2M8WqJWFErJw7K8tpxR4V1RZKddj8mk88lnTUPIdJlY1wxG8icKIp9en_B8KdJewrD7NlbDnWovG2PcGdPQ8w3dqX1C6VOD5HaELytjOw9ju3DVjcu6UfnyWEHMYp36JGJRJLFzIgZ5c4TJ-an_u6-zdm7g8MhyJQ4-Jirh_4VzlTkHNRwA/s3549/image_2026-10-28_09-28-28.png
TC Candler ត្រូវបានគេស្គាល់តាមរយៈការរៀបចំបញ្ជី «100 Most Beautiful Faces» សម្រាប់ស្ត្រី និង «100 Most Handsome Faces» សម្រាប់បុរសជារៀងរាល់ឆ្នាំ។ ដំណើរការនេះមានការតែងតាំងបេក្ខជន និងការវាយតម្លៃដោយក្រុមរៀបចំ ខណៈការចូលរួមរបស់អ្នកគាំទ្រក៏ជាផ្នែកមួយនៃដំណើរការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyN4lZ6Z_rT1dpDKq-ijG2BgyVHY6Hjx4U3fBvblODVIo6NwNIsXtV_mb5Z8Wdwqt3GIQNAS6RhZ7zMxMI34x7cgl2ZunMdCuWNMs0hGg06kuGZz8gfRW-_ScM9y-K-A23Xv5tmJ4ck3DjT8t5aY76BrAHbeauvoEUIhzCoNeLKLIznNvEr1b-Cal0dKU/s4096/image_2026-10-28_09-28-30.png
ទោះជាយ៉ាងណា ការមានឈ្មោះ មាលា ក្នុងកាតតែងតាំងមិនទាន់មានន័យថា មាលា បានជាប់ក្នុងចំណាត់ថ្នាក់ ១០០ នាក់ចុងក្រោយនោះទេដោយលទ្ធផលនឹងប្រកាសនៅចុងឆ្នាំ។ ចំពោះអ្នកគាំទ្រកម្ពុជាការបង្ហាញឈ្មោះរបស់ មាលា ក្នុង TC Candler គឺជាឱកាសមួយដើម្បីចាប់អារម្មណ៍លើវត្តមានរបស់នាងក្នុងវេទិកាដែលមានការតាមដានជាអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnt_ALAligsRp-aOJOIBFxnfCDv_c4K7ISYv7jB5rR26XuIDwOOZwOXvjwS1FIh6C7Fg38ZFqfYarBLXqFC7VAq2ibUtlr_YFOtieYx-QKsJR9T_QIxKOt90glYOJQTWOPGd-dir7H5Af60hsM-3RsfUxmVfWrmQRkYykxFAu3C0B0cgRrRtc_dpzJV54/s960/SnapInsta_to_866791510_18649488406003309_8674263715211428020_n.jpg

គួរឱ្យដឹងថា តារាម៉ូដែល មាលា បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈកម្ពុជាមានទាំងការដើរម៉ូតលំដាប់អន្តរជាតិ គ្រងតំណែងជាតួឯកកុនខ្នាតធំ សម្តែងក្នុងវីដេអូចម្រៀងជាមួយ វណ្ណដា និងសកម្មភាពចម្រុះផ្សេងទៀតជាច្រើន៕