Home តារាជាតិ នាយ ពាក់មី ឆ្លើយតបទៅកាន់អ្នករិះគន់រឿងអូសលៀសរងផលប៉ះពាល់ដល់មច្ឆាជាតិ

នាយ ពាក់មី ឆ្លើយតបទៅកាន់អ្នករិះគន់រឿងអូសលៀសរងផលប៉ះពាល់ដល់មច្ឆាជាតិ

197
0

តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ត្រូវរងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គមម្នាក់ជាមួយនឹងពាក្យសម្តីអសុរោះជុំវិញការលើកឡើងទាក់ទងនឹងការអូសលៀសអាចធ្វើឱ្យមច្ឆាជាតិរងផលប៉ះពាល់។ តារាកំប្លែងរូបនេះក៏បានបកស្រាយដោយសម្តីរាបសារទៅកាន់អ្នកដែលជេរប្រមាថលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyof5EAA0gPB_WiOOpSzvbrcgcnAlr-e1Zr2JinVn3VF2YcLzXEPa4FDzT7_YHroE09gvZja4VQfJZCUmqPZh3agSM2ba7cNSLQlih0FuzUW0bNS9sywsrumbdETFowQp_CNVSavvT6UL25GK5nR5WcrjOjy9L07aNMGQTIlF0eoWV48g0WfpmajJOoIQ/s1440/image_2026-10-28_09-03-39%20(2).png

នៅល្ងាចថ្ងៃទី២៧ ខែតុលា នាយ ពាក់មី បានចេញវីដេអូមួយនិយាយទាក់ទងនឹងជនស៊ីវិលមានកាំភ្លើងបង្រ្កាបប្រជាពលរដ្ឋអូសលៀសដែលក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយពន្យល់ថាកងកម្លាំងក្នុងការបង្រ្កាបបទល្មើសមានចំនួនពីរដោយមួយមានឯកសណ្ឋាន និងមួយទៀតស្លៀកពាក់ស៊ីវិលដើម្បីបំភ្លែងភ្នែកអ្នកនេសាទខុសច្បាប់។ ការចេញវីដេអូរបស់តារាកំប្លែងរូបនេះទទួលបានមតិយោបល់ជាច្រើនពីអ្នកអ៊ីនធឺណិតដោយមតិខ្លះក៏យល់ស្រប និងមតិខ្លះទៀតបានផ្លែផ្កាដាក់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxbfiXVSLRgfpOMrUpDtuGolTEYa0HVWAEZvlmQOgtDaKypnfY2oDCB1VmtHhUxXJk8ASuih19ePmOdmdvriE-IR2AJ0bfPZjDHMoNl7UbTqZrtyKXtSeeZLR3rWwB5aRNi2YOEF13xeBt4r9-NuKaPbbKE3uEmma-Id8m79ljpiYL0Nm22cec7JHH7OE/s1440/image_2026-10-28_09-03-41.png

អ្វីដែលធ្វើឱ្យរឿងនេះកាន់តែក្តៅគឺមានគណនីហ្វេកប៊ុកមួយបានបញ្ចេញមតិប្រើពាក្យសម្តីមិនសមរម្យមកកាន់តារាកំប្លែងពាក់មីដោយសារតែគេមិនជឿថារកលៀសបាត់បង់មច្ឆាជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7yhyphenhyphenCmby4Cf1pIJsr-zOr5DG6fiMbnnLv5bxdBtkv9kQoIPRRrFmkwJcRtvU1aJXf9CgVn0wKOr3IhIE9MoUIo6HoGPJ9kcTn_-YHgqOZXqf4mhZmp56JPY3g8pgcEBCut0HsH5JZ-KTC_l_u6I4X_fml6ZihsgG9VKddKZwKLskCLTqcqZnrEBahu1k/s1280/-2147483648_-236262.jpg
តារាកំប្លែង ពាក់មី បានបង្ហោះគណនីដែលបញ្ចេញមតិនោះដោយភ្ជាប់ជាមួយនឹងសម្តីរាបសារក្នុងការពន្យល់ចំណុចនេះថា « មិនដឹងពីផលប៉ះពាល់រឿងអូសលៀសផង មកខខមិនជេរគេទៀត»។ លោក ថាការអូសលៀសមានកន្លែងដែលអនុញ្ញាតិ និងកន្លែងហាមឃាត់ និងមានទំហំឧបករណ៍អូសតាមខ្នាតដែលបានអនុញ្ញាតិ និងមិនអនុញ្ញាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3lKGESX11XaC5CMNRZSaoDvsAg09ci5_uGf8_3jvdiGngVmp7whRzRsPgV1-mzwlUYXGxkm-utUNLGGtO6esKNzSONaojHsYa8D4Hdka5J-ByMOxFB3wpPosqeqAncifhZni3dCoGZNCx9IU3XrBzt4BJ0Raq6bE5wRzhkhrJHMAwpzv00G5mrcOEVM/s1440/image_2026-10-28_09-03-37.png

តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះក៏បានបង្ហាញពីផលប៉ះពាល់នៃការអូសលៀសគឺធ្វើឱ្យខូចស្រទាប់បាតដី ដែលត្រីកំពុងធ្វើសំបុក ពង ខណៈ លៀស ត្រូវបាននាំចេញទៅប្រទេសជិតខាងយ៉ាងច្រើនបើមិនមានការការពារទេនឹងត្រូវរលាយជាមិនខាន»។ លោកក៏ពន្យល់ទៀតថាបើត្រឹមតែរកមកហូប ឬ លក់ដើម្បីមនុស្សហូប ហូបមិនអស់ទេ តែគេនាំចេញទៅលក់ធ្វើជាចំណីសត្វ៕