Home តារាជាតិ ម៉ៃ សុគន្ធ លើកឡើងបែបនេះក្រោយ ទ្រី សក្កដា បង្ហាញថាមានតែគ្រួសារមកសួរសុខទុក្ខ

ម៉ៃ សុគន្ធ លើកឡើងបែបនេះក្រោយ ទ្រី សក្កដា បង្ហាញថាមានតែគ្រួសារមកសួរសុខទុក្ខ

198
0

ជនជាប់ចោទ ទ្រី សក្កដា បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍សាជាថ្មីបន្ទាប់ពីនិយាយនៅក្នុងកម្មវិធីប្រគំតន្ត្រីផ្ដល់កម្លាំងចិត្ត និងក្តីសង្ឃឹម កាលពីពេលថ្មីៗដោយផ្តោតសំខាន់ថានៅពេលមានទុក្ខគឺមានម្តាយនិងសមាជិកគ្រួសារតែប៉ុណ្ណោះដែលមកអើតខ្លួន ទោះបីជាកាលពីមុនខ្លួនលោកចេញមុខជួយការពារមិត្តយ៉ាងណាក៏ដោយ។ ពាក្យសម្តីរបស់ ទ្រី សក្កដា ក៏ជំរុញឱ្យ ម៉ៃ សុគន្ធ បន្តឌឺដងផ្លែផ្កាបន្ថែមទៀតដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2CZCP28jKI7fJrSSFv7nlITAHAX5c1yUI9_DedBdenI1Qx9v3CM8c0oxBaQeGqgcNVU2s0DeBXj6nggEDtLfnLdjyS4cORXEHCLuZN1vJP-pUxA8aR7MuYY6p1u8VAI1_6WqOQdWkuN5CFr6LGNw0VTnFZ5T9NqIm4mXzawNXBDdDRtg5K1JTh8RBrUw/s2048/image_2026-10-27_13-46-55.png
កាលពីរសៀលថ្ងៃទី២៤ ខែតុលា មណ្ឌលអប់រំកែប្រែទី១ បានរៀបចំប្រគំតន្ត្រីផ្ដល់កម្លាំងចិត្ត និងក្តីសង្ឃឹម ផ្សារភ្ជាប់សហគមន៍ និងពន្ធនាគារឈានទៅលុបបំបាត់ការរើសអើង ផ្ដល់ក្តីសង្ឃឹម និងលើកកម្ពស់ការលើកទឹកចិត្តឱ្យទណ្ឌិតកែប្រែខ្លួនដោយមានការចូលរួមពីសិល្បករល្បីៗមួយចំនួនដូចជា ឌីជេ ក្តិប ឌីជេ ឃ្លាំង អ៊ីណូនិងក្រុមលោក រួមទាំងអ្នកផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-xoHckzdd12jzW7isbvEewIaCnk1gT4xA-4dMT7gDrEebA7jjO81AAcvtGaXZukT9qRnW-VBpVdJOD7vQjAbKrYElq75sG1hIrNk_fCJ5_SoBlSdX9mpm7uFSVh6PEeibkaZG-p1J2HF_SYtMzA6k5Rb7RyYlNWuy43fTgkM21cF_1nFu6Ah8YuMta7I/s2048/image_2026-10-27_13-46-49.png
ប្រធានបទដែលមានការចាប់អារម្មណ៍ច្រើនជាងគេនៅលើបណ្តាញសង្គមក្នុងកម្មវិធីខាងលើនេះគឺពាក្យសម្តីរបស់ជនជាប់ចោទ ទ្រី សក្កដា ដោយលើកឡើងថាគ្មានអ្នកណាល្អជាងគ្រួសារនោះទេ។ ទ្រី សក្កដា បាននិយាយថានៅពេលមិត្តសម្លាញ់មានបញ្ហាខ្លួនបានចេញមុខជួយការពារ ប៉ុន្តែចុងក្រោយមានតែម្តាយនិងគ្រួសារ ខំមកទាំងឈឺទាំងជាទៅសួរសុខទុក្ខលោក ។ សក្កដា ក៏បានផ្តាំផ្ញើទៀតថាគ្មានអ្វីដែលល្អជាងគ្រួសារយើងនោះទេវាគឺជាជម្រើសទី១ ដូច្នេះប្រសិនបើបានវិលចូលសង្គមហើយកុំភ្លេចចំណាយពេលវេលាជាមួយគ្រួសារឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIfeg-AYYwkW3wz0WyB0LjvAsW2yt9CaFcy8Rzft09G9rNHY4TVxtIKbDeIWqBmzHJAy5fv4m_Z_nmYbTO3GnsLJKvnAe9mFJ_FU0wVBn6cLHMlkUScCakR0Yf93a3H82UUn5YFcocjuNcBN1ZpZuW47hQxZi3PSPHHyAqTTywtEBb8b2kOFft0a4UZRg/s1280/image_2026-10-27_13-52-50.png

ពាក្យសម្តីរបស់ ទ្រី សក្កដា បានធ្វើឱ្យសហគមន៍អនឡាញមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងមតិវែកញែកជាច្រើន។ ក្នុងនោះដែរគេសង្កេតឃើញថា ម៉ៃ សុគន្ធ ដែលធ្លាប់ប៉ះទង្គិចពាក្យសម្តីនៅលើអនឡាញជាមួយ ទ្រី សក្កដា បានចែករំលែកបន្តជាមួយនឹងពាក្យសម្តីស៊កសៀតថា «វាមិចហ៊ានទៅបើលេង VIP ដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNeD1MNW8u_ylnvhYuMNofx7bmQUu4_pY-4C3IVKABAq19OFCPvhCthp3uFNR5kifKt3PqFR3Nr97Y4PDt04ohFB3rysNqYrQWkZfvPHV5N2DvZVVXse1bAum-STfNAgl92t-J0pi3SjTImDybEnBwDIwH65UmHyOZidoOHqlHaNONAGubnDfzKm6mcaA/s2048/image_2026-10-27_13-46-54.png

ទោះបីជា ម៉ៃ សុគន្ធ បោះសម្តីយ៉ាងខ្លីនេះប៉ុន្តែវាបានក្លាយជាការជជែកវែកញែកពីមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកដោយក្នុងនោះមានទាំងមតិស្របនិងមតិរិះគន់ទៅលើ ម៉ៃ សុគន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWKqUlJiS7RLhIWFZ11j3KWryFWwvAL6Bj2mrJQcFFmhITfiFyUTr9QDGD0atH5Zdh_O_VK1as4LA-yI2YqiUHRoaA8AD5D9pkLdNjESShpcwg3W1MMITmK5lJwe1rFnP9FFZLRg9tqR2TXqxHIk1JS_O7gUKt9DBJfLXy80Yvryzf2wMWhKpFn_cDrgg/s960/image_2026-10-27_13-46-56.png
គួរឱ្យដឹងថា ក្នុងពេលដែលជាប់ឃុំ ទ្រី សក្កដា បានបង្កើតស្នាដៃសិល្បៈការនិពន្ធបទចម្រៀងមានចំណងជើងថា «ថែខ្លួនផងម៉ែ»៕