Home ព័ត៌មានអន្តរជាតិ ថៃបដិសេធមិនប្រគល់វត្ថុបុរាណដែលយកចេញពីប្រាសាទឲ្យខ្មែរវិញជាដាច់ខាត

ថៃបដិសេធមិនប្រគល់វត្ថុបុរាណដែលយកចេញពីប្រាសាទឲ្យខ្មែរវិញជាដាច់ខាត

759
0

ចង់បានរបស់គេរហូតដល់លែងចេះអៀនខ្មា.សហើយ! ថៃបដិសេធមិនព្រមប្រគល់វត្ថុបុរាណខ្មែរដែលខ្លួនបានលួចយកចេញពីប្រាសាទតាក្របី និងខ្នារ មកឱ្យកម្ពុជាវិញឡើយ ហើយថែមហ៊ានប្រកាសទាំងបំពានថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ថៃទៀតផង។ កម្ពុជាបានចេញលិខិតផ្លូវការទាត់ចោលការចោទប្រកាន់ និងទាមទារយុត្តិធម៌ជាដាច់ខាត!
_______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-zE8fvV5Hq2XByvPBasOFQ9gxGA0enqxygm1T5XNUvE0Q4lEoCp1xWnHbZvStb5MD36Lcklip7aHJ0ZK5yH0RRFZ5ZTureQWy7LKgPErVW906Xjn-cUuG2Mbb83xeOt9j6abt4YWwTYWCVbACNAQV5PxUSAZdMsfWzZjbTBqxxYRwIzjc0fGfk4GnCUg/s547/photo_2026-10-27_10-28-11.jpg
លែងមានភាពអៀនខ្មាសហើយ! ថៃចង់ក្រសោបទាំងទឹកដី ប្រាសាទ និងវត្ថុបុរាណខ្មែរ ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ បានចេញមុខមកនិយាយលាងខ្លួនទាំងបំពានថា ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាទ្រព្យសម្បត្តិស្របច្បាប់របស់ថៃទាំងស្រុង និងមិនព្រមប្រគល់វត្ថុបុរាណដែលយកចេញពីប្រាសាទនោះទៅឲ្យកម្ពុជាវិញជាដាច់ខាត។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានផ្ញើលិខិតផ្លូវការទាមទារសិទ្ធិ និងទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរដែលពួកគេបានលួចយកទៅនោះ ត្រឡប់មកមាតុភូមិវិញជាបន្ទាន់ ប៉ុន្តែត្រូវភាគីថៃទាត់ចោលយ៉ាងគគ្លើនបំផុត!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM548ZqEa-89myRVREwVzJEPwpFGdGJO_j-qwC40n3xoJOTrkiBqXD2YEcRqZlAZzVvqi0utZF32i-1eRsDznzBWwG5zWklQFU62lC9NU29gT-rhGEbjYiKvprlB9tVFrYx2hx2eSYFKqJnZeq7DoyCU44bnDVz5N8NAM7X_PzjjkFJ7lQFXODjNt57NM/s678/photo_2026-10-27_10-28-12.jpg
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ កាលពីថ្ងៃចន្ទ ទី២៦ តុលា ម្សិលមិញនេះ នាងសៅ សាប៊ីដា ថៃសេដ្ឋ (Sabida Thaiseth) រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបង្ហាញជំហររឹងរូសដោយអះអាងថា ស្ថានីយបុរាណវិទ្យាទាំងនោះ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ក្រោមច្បាប់របស់ថៃរួចរាល់ហើយ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីថៃបានបដិសេធដាច់ខាតមិនប្រគល់វត្ថុបុរាណដែលបានរកឃើញនៅប្រាសាទខ្នារ មកឱ្យកម្ពុជាវិញនោះទេ ដោយពួកគេលើកឡើងទាំងបំពានថា ការទាមទាររបស់កម្ពុជាគឺ «ខ្វះភស្តុតាង និងមូលដ្ឋានច្បាប់ច្បាស់លាស់» ហើយថែមទាំងនិយាយលាងខ្លួនថា វត្ថុបុរាណទាំងនោះកំពុងត្រូវបានរក្សាទុកក្នុងទីតាំងសុវត្ថិភាពរបស់ថៃ ដើម្បីការពារការបាត់បង់ និងការបំផ្លិចបំផ្លាញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju6QvzeP1VSHuvGsWkilTlIuOnVgZeXwXJ8_6JT1kez2cw-Ip5Q9__TAYMCi307xSLK1eoHMlHFE9nmZAzjjjZdmnjh1CfXnFa7pFtN_P2tjnrip0fZmaVyiIvymCyUBRSvWkErtXnzEkjVZYsnGoWfYpBYztixrdkGy-lPKtCur3WClbJvHGHBH-8iKM/s800/photo_2026-10-27_10-28-11%20(2).jpg

គួរបញ្ជាក់ថា ភាគីកម្ពុជាតាមរយៈលិខិតផ្លូវការចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យថៃប្រគល់វត្ថុបុរាណ ដែលថៃបានលួចយកចេញពីប្រាសាទខ្មែរហើយដឹកជញ្ជូនទៅកាន់ប្រទេសថៃ ឱ្យត្រឡប់មកវិញ។ ជាមួយគ្នានេះ កម្ពុជាក៏បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ថៃ ដែលថាខ្មែរបានប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលបំណងយោធា ដោយកម្ពុជាបានបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា កម្ពុជាមិនដែលប្រើប្រាស់ប្រាសាទបុរាណបម្រើឱ្យយោធានោះឡើយ ពោលគឺមានតែភាគីថៃខ្លួនឯងប៉ុណ្ណោះដែលតែងតែបង្កជម្លោះ និងព្យាយាមលេបត្របាក់បេតិកភណ្ឌវប្បធម៌ខ្មែរនៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyUssJ84xUibgKXAAZuzfE_qqBi8JZkqeVQYVCbEEzi1WBZtu8SW26o1LgeGAjIjCPoyMiIpSMAVasnXhhZAyO7nvdvgh5vgDYhDvkpEmE9rHXxGoOHWmFy4sjwHyAxqVSpQPxmBecNe2KUfcY80sdBeukh_D9YycQW5WYu6ifU5Ny2ziXv62-6JvHZ1o/s1024/photo_2026-10-27_10-28-11%20(3).jpg

ព្រឹត្តិការណ៍នេះបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ជំហរមិនអៀនខ្មាសរបស់ក្រសួងវប្បធម៌ថៃ ក្នុងការក្រសោបយកវត្ថុបុរាណខ្មែរធ្វើជាទ្រព្យសម្បត្តិខ្លួន នឹងក្លាយជាចំណុចដុតកម្តៅទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែប្រឈមមុខដាក់គ្នា៕