ថៃរងសម្ពាធព្រំដែនជុំទិស! កម្តៅសង្គ្រាមមីយ៉ាន់ម៉ាកាន់តែមិនស្រួល ជម្រុញឱ្យកងទ័ពថៃប្រញាប់ចល័តកងកម្លាំងពិសេស និងរថពាសដែកទៅឈរជើងការពារព្រំដែនជាបន្ទាន់។ ថៃប្រកាសក្តៅៗ ត្រៀមបាញ់វា.យបកវិញភ្លាមៗ ប្រសិនបើភាគីមីយ៉ាន់ម៉ាបា.ញ់រំលោ.ភបំពា.នអធិបតេយ្យភាព ឬបង្កឱ្យខូចខាតដល់ជីវិតប្រជាជនថៃ។.jpg)
_______________
ព្រំដែនថៃ-មីយ៉ាន់ម៉ាឡើងកម្តៅកាន់តែខ្លាំង! ថៃប្រញាប់ចល័តកងកម្លាំងពិសេសទៅឈរជើងការពារព្រំដែនយ៉ាងតក់ក្រហល់ ក្រោយសង្រ្គាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជះឥទ្ធិពលមកលើទឹកដីរបស់ខ្លួន។ ស្ថានការណ៍កាន់តែមិនស្រួលនេះ បានបង្ខំឱ្យកងទ័ពថៃប្រកាសអាសន្ន និងដាក់ចេញវិធានការក្តៅភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយដែលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Khaosod នៅថ្ងៃចន្ទ ទី២៦ តុលា ម្សិលមិញនេះ បានឱ្យដឹងថា កងកម្លាំងណារេសួន (Naresuan Force) និងកងកម្លាំងការងាររាជម៉ានូ បានដាក់ពង្រាយកងទ័ពពិសេស រថពាសដែក និងអាវុធគ្រប់ដៃនៅតាមបណ្តោយទន្លេមយ ។ វិធានការយោធាដ៏តឹងរ៉ឹងត្រូវបានប្រកាសឡើង ដើម្បីឆ្លើយតបទៅនឹងគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំដែលបាញ់ឆ្លងដែនចូលមកក្នុងទឹកដីថៃ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។.jpg)
កងទ័ពថៃបានបញ្ជាក់ច្បាស់ៗពីច្បាប់នៃការប្រយុទ្ធថា ប្រសិនបើមានគ្រាប់កាំភ្លើងធ្លាក់ចូលដីថៃ ពួកគេនឹងបាញ់គ្រាប់ផ្សែងព្រមានទៅកាន់ទីតាំងប្រភពភ្លាមៗ។ ប៉ុន្តែ ប្រសិនបើរកឃើញថាជាការបាញ់ប្រហារដោយចេតនា ឬបង្កឱ្យមានការខូចខាតដល់ជីវិត និងទ្រព្យសម្បត្តិ កងទ័ពថៃនឹងប្រើប្រាស់វិធានការវាយបកវិញតាមសមាមាត្រដើម្បីឆ្លើយតប។ ក្រៅពីការចល័តទ័ពពិសេស ថៃក៏បានប្រើប្រាស់ដ្រូន និងយន្តហោះដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ ព្រមទាំងរៀបចំសមយុទ្ធជម្លៀសប្រជាពលរដ្ឋ និងសាងសង់លេណដ្ឋានការពារខ្លួននៅតាមសាលារៀន និងសហគមន៍ជាប់ព្រំដែនផងដែរ។
.jpg)
ព្រឹត្តិការណ៍នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសថៃកំពុងស្ថិតក្រោមសម្ពាធសន្តិសុខតាមព្រំដែនជុំទិសជាមួយប្រទេសជិតខាង ទោះបីជាមានលក្ខណៈខុសប្លែកគ្នាក៏ដោយ។ ចាប់តាំងពីបញ្ហាអសន្តិសុខផ្ទៃក្នុង និងអបគមន៍នៅភាគខាងត្បូងជាប់ព្រំដែនម៉ាឡេស៊ី ភាពចាំបាច់ក្នុងការរក្សាស្ថិរភាពការទូតនិងសេដ្ឋកិច្ចជាមួយកម្ពុជា និងពេលនេះ បញ្ហាកម្តៅសង្គ្រាមស៊ីវិលពីមីយ៉ាន់ម៉ាដែលកំពុងជះឥទ្ធិពលឆ្លងដែនយ៉ាងគួរឱ្យព្រួយបារម្ភ គឺសុទ្ធតែជាការសាកល្បងដ៏ធំធេងសម្រាប់កងកម្លាំងការពារព្រំដែនរបស់ថៃនាពេលបច្ចុប្បន្ន៕










