Home តារាជាតិ Rick Kh ថាបា.បកម្មមានពិតក្រោយមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ចេញមកការពារខ្មែរទល់នឹងភាគីថៃ

Rick Kh ថាបា.បកម្មមានពិតក្រោយមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ចេញមកការពារខ្មែរទល់នឹងភាគីថៃ

197
0

មនុស្សធ្វើទេវតាមើល! ពេលនេះយុត្តិធម៌និងការឈឺចាប់របស់ប្រជាជនកម្ពុជាជុំវិញភាពចម្រូងចម្រាសខាងវប្បធម៌រវាងខ្មែរនិងថៃកាន់តែធ្វើឱ្យពិភពលោកបានឃើញកាន់តែច្បាស់អ្វីជារបស់ពិតភាពជាម្ចាស់ដើមនិងអ្វីដែលហៅថា «ចម្លង»។ នៅពេលនេះកម្ពុជាមិនឯកា តស៊ូមតិតែម្នាក់ឯងទៀតនោះទេពីព្រោះពេលនេះមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី បានតស៊ូជាមួយ ខ្មែរទល់នឹងថៃដូចគ្នា។ នេះបានជំរុញឱ្យអ្នកបង្កើតមាតិកា Rick Kh បាននិយាយថា «បាបកម្ម» មានពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDUQFTXh2J-BjR4Z8IW8DDrGmkUqarGA8xpIQdwU-lO8okqNv49oZv9uAe2nleUqlq7z_JFbVMJtc-XxMQUCutDVVhbHhSrZBfWqLUo8Oozb5vP5lTnFq34T5Iok0H3dYoagPvZXuX7orAIQbvPsy3KyjtzDX6wdPqkzZb-bJA25ii7Wh8YXkm6Mn9BJQ/s2048/image_2026-10-27_08-48-13.png

នៅយប់ថ្ងៃទី២៦ តុលា Rick Kh បានបង្ហោះវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «បាបមានពិតៗ កុំហក់ជាមួយភូមា»។ នៅក្នុងវីដេអូ អ្នកបង្កើតមាតិការរូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបញ្ជាក់ថាពេលវេលានេះលោករង់ចាំជាយូរមកហើយ។ លោកថា ពេលនេះចោរកំពុងឈ្លោះគ្នាជាមួយនឹងភូមាដោយចោទភូមាថាជាទាសកររបស់គេ ខណៈពេលនេះប្រជាជនភូមាកំពុងក្រោកឈរឡើងជាច្រើនតបតទៅកាន់ចោរវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnNbii3-VyDjCBRUoenXd74nf-3hCYUydU0mL0G4FnB21Fxv_djdsaW_67DoJKDhflOCPii_a_wMaOWDE_Y4pA0kvSDX9PblXJTj4qJXOg_up9nY9U-34icEK_Z1j5WBxolI3OQ-YAL86pNtIEiMInPduDXNR-CT9oOzH_UimNZ_uxI7Vr6hkIBKkwpIk/s2048/image_2026-10-27_08-48-14.png

Rick Kh ថាពេលនេះប្រជាជនមីយ៉ាន់ម៉ាកំពុងនិយាយ Trend ពីក្រមា ស្បៃ និងជាច្រើនទៀតដែលកំពុងរីកសាយភាយនៅលើបណ្តាញសង្គមទិកតុក។ លោកថានេះជាពេលវេលារង់ចាំមកជាយូរហើយពីព្រោះយើងត្រូវគេជាន់ឈ្លីវប្បធម៌ហើយពេលនេះមានអ្នកការពារយើងទាំង មីយ៉ាន់ម៉ា ដោយឥណ្ឌូនេស៊ី ក៏បានចូលរួមដូចគ្នា។ នៅពេលនេះគឺមានកម្លាំងសាមគ្គីខ្មែរ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី តទល់នឹងថៃ ដោយសារតែថៃចូលចិត្តលួចរបស់គេហើយចោទគេថាលួច។ Rick Kh បន្ថែមថាពេលនេះខ្វះតែឡាវមួយប៉ុណ្ណោះប្រសិនជាឡាវចូលរួមទៀតគឺមួយអាស៊ានគេស្អប់ទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpNbxDcyHbG_WSIA6eKdJQlnVkBN9EsK6AOha6u6f3CCk2y4JDotbwrH5ImxgjPWACkeJIeBvLLzcKMdW0Sy18GOjPAc7d6E1UP8z_4kT_VK-j3fqMfqKL1BfqOAK2IjWn8qiDGD_SGVwHXMP88w8YEmv-0abMmajUwoPrhaPk7Jhfaj9_XYEGuQk0rGc/s2048/image_2026-10-27_08-48-17.png
គួរឱ្យដឹងថាទន្ទឹមនឹងភាពចម្រូងចម្រាសបន្ទាប់ពីខ្សែភាពយន្តថៃមួយប្រើប្រាស់សំលៀកបំពាក់មីយ៉ាន់ម៉ាដោយមិនបានផ្តល់ក្រេដីតឱ្យម្ចាស់ដើមហើយបង្ហាញថាជាវប្បធម៌របស់ខ្លួនបានធ្វើឱ្យមតិនៅមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtL5XhkmDcpjwARlG77oNYzlK9SgYNj9pjWy7mfdoK2qJ6TuBsuZvopTqkl_uWV3hsG8jpkncJPNx65ehcLmb3S_7EUX5zrvbH7znKCzcOAsIhH7ZQUkpkgLtzA2MVNNW1G4SHTRQ3SFBFjPtFRTx3fD52ZHZQ9U3ggoldxQVvHYOh52pWZbSXNIgL954/s2048/image_2026-10-27_08-48-18.png

ទង្វើច្បាស់នឹងភ្នែកនិងជួបប្រទះខ្លួនឯងនូវអ្វីដែលថៃធ្លាប់ធ្វើដាក់កម្ពុជា អ្នកលេងបណ្តាញសង្គមមីយ៉ាន់ម៉ាក៏បាននាំគ្នាចូលរួមលេង Trend របស់ខ្មែរ ដែលមានភាពស្រដៀងគ្នា ដែលបង្ហាញពីការទះកំផ្លៀងចោរដែលចង់លួចស្បៃខ្មែរយកទៅធ្វើជាកម្មសិទ្ធិហើយមកចោទម្ចាស់ដើមទៅវិញ៕