Home ព័ត៌មានជាតិ ចាប់ពីដើមឆ្នាំ២០២៧ តទៅ ពលរដ្ឋអាចកែឯកសារខុសបាននៅតាមក្រុង ស្រុក ខណ្ឌ ជិតផ្ទះ

ចាប់ពីដើមឆ្នាំ២០២៧ តទៅ ពលរដ្ឋអាចកែឯកសារខុសបាននៅតាមក្រុង ស្រុក ខណ្ឌ ជិតផ្ទះ

1234
0

ក្រោយពីមានចរន្តរិះគ.ន់ និងទា.មទារយ៉ាងខ្លាំងពីមហាជន ជុំវិញករណីមន្រ្តីអាជ្ញាធរមូលដ្ឋានសរសេឈ្មោះនៅក្នុងឯកសារខុស ប៉ុន្តែបង្កការលំបាកដល់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសជាផ្លូវការថា ចាប់ពីដើមឆ្នាំ២០២៧ តទៅ ពលរដ្ឋអាចកែឯកសារខុសបាននៅតាមក្រុង ស្រុក ខណ្ឌ ជិតផ្ទះតែម្តង ដោយលែងពិបាកជិះឡានឡើងមកភ្នំពេញដូចមុនទៀតហើយ។
__________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMYYpohJFjfhdFlaFBfEbnKVOEGg0NoXSQXS-1_MXR4tp-0Ca6jXmQwig2neG7vwlRfXSKB1HyrZaiSKIuTDJE9EFIjvJRF9Jya5tpVLH96Lz8KoSf4IVjO89cHzlg0SzB1q_OVg8u24nZKNtix5uAZwkxy-YuMQaZatbOaSa3b_uY7UBy7eJ4tMuM4RA/s1280/photo_2026-10-26_13-21-45.jpg
លែងពិបាកដូចមុនទៀតហើយ! សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយណាដែលធ្លាប់ឈឺក្បាល និងជួបផលវិបាកដោយសារតែអាជ្ញាធរសរសេរឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតខុសនៅក្នុងសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ពេលនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ជិតផ្ទះ ចាប់ពីដើមឆ្នាំ២០២៧ ខាងមុខនេះតទៅ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស និងកាត់បន្ថយការលំបាកទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbu99Ea5dXPRV3olOA-zBQZ4BgObJ_6NBXtR5gKCgK2OK16AwwojO-yCfCGbZds1YOX1YbGshjP-MmGbBF0pqG-YxOb83GEn0QCbFzkZcAvAEHcrZf7PEsPOQFwRpGAFzr6t30EL5sO7VcwsYO6Rsuf5hP281mwf0GuPUrQoSy1FI_DnU0u7KwhPT8OU/s745/photo_2026-10-26_13-21-45%20(2).jpg

យោងតាមការបញ្ជាក់ផ្លូវការពី ឯកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របត់នៃការធ្វើវិមជ្ឈការរដ្ឋបាលដ៏សំខាន់នេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាពីរដំណាក់កាល។ នៅក្នុងជំហានដំបូងនាដើមឆ្នាំ២០២៧ ក្រុមការងារជំនាញនឹងដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាកែតម្រូវទិន្នន័យនេះសាកល្បងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសិន។ បន្ទាប់មក ភ្លាមៗក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព័ន្ធដោះស្រាយឯកសារឌីជីថលនេះ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ និងពង្រាយនៅតាមបណ្តាសាលាក្រុង សាលាស្រុក និងសាលាខណ្ឌនៅទូទាំងប្រទេសតែម្តង។ យន្តការថ្មីនេះ នឹងអនុញ្ញាតឱ្យពលរដ្ឋទៅកែឯកសារខុសឆ្គងបានភ្លាមៗនៅជិតផ្ទះ ដោយមិនចាំបាច់ធ្វើដំណើរឡើងមកដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅភ្នំពេញ ដូចកាលពីមុនទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAaw7IHtXgYGknBHIGBZGflsLtRC1NSI2qqt3jrNKfZeuG1ZhlhRu0_TeprERBSRuiomjoK9Li6VZ9Gsx3nXX6L3Z90UMf9Gw2x37hwDWPtga07b9NF3Vkcoh2GF6SxNwpSOKLjX9zwjexp0WhEoswvaUwQSBh3htzYRLBGCT7IPVbwScyHLDGpAWFig/s880/photo_2026-10-26_13-21-45%20(3).jpg

គួរបញ្ជាក់ថា ការសម្រេចបង្កើតយន្តការសម្រាលទុក្ខពលរដ្ឋនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានផ្ទុះការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម ជាពិសេសពីសំណាក់ស្ត្រីម្នាក់រស់នៅខេត្តកំពង់ធំ ដែលបានបង្ហោះវីដេអូរៀបរាប់ទាំងទឹកភ្នែកជុំវិញផលវិបាក និងការខាតបង់ឱកាសការងារ ព្រោះតែអាជ្ញាធរមូលដ្ឋានធ្វើឯកសារខុសឈ្មោះរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdygP8EKMeQe3dK8JGVMX9mY921bVI210BuOtJZ8IeANJORjj2AEqffMM5Ot6xXF4gU7AUVpcm7eCPRrvvlpNjDr0HDYlNn6whAeUN5ykl7ZRUTcYMt5qJajx9aOEzDui9Y5YE6QXTtZ-7lJNzmpm3ZhNnEvw2NxshRzXstV_2ffsE4KVNSz4Tc-Q4Y8/s1024/photo_2026-10-26_13-21-46.jpg

ករណីនេះបានជំរុញឱ្យមហាជនជាច្រើនបញ្ចេញមតិយោបល់គាំទ្រ និងរួមគ្នាទាមទារឱ្យមានការផ្លាស់ប្តូរនីតិវិធី។ ជាមួយគ្នានេះ មន្ត្រីនគរបាលជាន់ខ្ពស់ក៏បានទទួលស្គាល់ការពិតដែរថា ផ្អែកតាមទិន្នន័យតាំងពីឆ្នាំ២០១៤ មក បញ្ហាខុសឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតនៅក្នុងឯកសារអត្រានុកូលដ្ឋាន គឺបានកើតឡើងលើពលរដ្ឋរហូតដល់ទៅ «១ភាគ៣» នៃចំនួនប្រជាជនសរុប ដែលជាទំហំមួយដ៏ធំធេង និងទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធដោះស្រាយជាបន្ទាន់បែបនេះ៕