តារាសម្ដែង Liu Yifei បានក្លាយជាប្រធានបទនៃការជជែកវែកញែកនៅលើបណ្ដាញសង្គមបន្ទាប់ពីវីដេអូខ្លីមួយពីក្រោយឆាកនៃកម្មវិធី Vogue Forces of Fashion ត្រូវបានចែកចាយ ដោយមានអ្នកប្រើប្រាស់មួយចំនួនចោទថានាងមានអាកប្បកិរិយាត្រជាក់និងមិនអើពើចំពោះតារាស្រី Ouyang Nana។ យ៉ាងណាមិញ វីដេអូដែលត្រូវបានចែករំលែកជាបន្តបន្ទាប់បានធ្វើឱ្យមនុស្សមួយចំនួនយល់ថាហេតុការណ៍នេះអាចត្រូវបានបកស្រាយខុស ដោយសារខ្វះបរិបទពេញលេញ។.png)
កម្មវិធី Vogue Forces of Fashion ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្នុងទីក្រុងស៊ូចូវ ប្រទេសចិន។ ក្នុងឱកាសនោះ Liu Yifei បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងរ៉ូបរាត្រីស្រមោលសពណ៌ខ្មៅ និងមាសពីម៉ាក Elie Saab ដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ នេះក៏ជាឆ្នាំទី៣ជាប់ៗគ្នាដែលតារាស្រីរូបនេះបានបង្ហាញខ្លួនចុងក្រោយនៅក្នុងព្រឹត្តិការណ៍នេះ ខណៈមានការចែករំលែកថានាងនៅតែចូលរួមព្រឹត្តិការណ៍នេះទោះបីជាមិនមានសុខភាពល្អក៏ដោយ។ 
ភាពចម្រូងចម្រាសបានចាប់ផ្ដើមនៅពេលវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរវាង Liu Yifei និង Ouyang Nana នៅពីក្រោយឆាក។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបកស្រាយពីភាពស្ងៀមស្ងាត់របស់ Liu Yifei ថាជាការមិនអើពើនឹងតារាស្រីវ័យក្មេងរូបនេះ។ ប៉ុន្តែការបកស្រាយបែបនេះត្រូវបានជំទាស់ បន្ទាប់ពីមានការចែករំលែកវីដេអូដែលបង្ហាញពីបរិបទបន្ថែម។
.png)
តាមព័ត៌មានដែលបានចែករំលែក Ouyang Nana ត្រូវបានរាយការណ៍ថាបានចូលរួមជួយសម្របសម្រួលការងារនៅពីក្រោយឆាកក្នុងកម្មវិធីនេះ។ ក្នុងវីដេអូដែលត្រូវបានលើកឡើង អ្នកទាំងពីរត្រូវបានគេឃើញពិភាក្សាអំពីផ្លូវធ្វើដំណើរនៅពីក្រោយឆាក ខណៈ Liu Yifei ងក់ក្បាលឆ្លើយតប។ Ouyang Nana ក៏ត្រូវបានរាយការណ៍ថាបានជួយប្ដូរឆ័ត្រឱ្យ Liu Yifei និងថតរូបនាងជាមួយនិពន្ធនាយក Liu Chongqing ផងដែរ។
.png)
បន្ថែមពីនេះនៅពេល Liu Yifei ឡើងលើឆាក Ouyang Nana ត្រូវបានគេឃើញអង្គុយក្នុងចំណោមទស្សនិកជន ញញឹម និងទះដៃ។ រូបភាពទាំងនេះត្រូវបានអ្នកមួយចំនួនយកមកបង្ហាញថា វីដេអូខ្លីដំបូងអាចមិនបានឆ្លុះបញ្ចាំងពីស្ថានភាពទាំងមូលនៃសកម្មភាពរវាងតារាស្រីទាំងពីរ៕










