អ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ដោយលើកឡើងថា Lisa កំពុងធ្លាក់ចុះអ្នកតាមដានពីតួលេខ១០៧លាននាក់ធ្លាក់ដល់១០៥លាននាក់នៅលើគណនីអ៊ីនស្រ្តាក្រាម។ ការធ្លាក់ចុះនេះត្រូវបានគេសង្ស័យថានាងភ្លេចប្រភពដើមសហគមន៍អ្នកគាំទ្រ(Blinks) ដល់ពេលឡើងខ្ពស់លើកតែឈ្មោះហ្វេនក្លិបផ្ទាល់ខ្លួនរបស់នាងនិយាយនៅលើឆាក។

កាលពីកន្លងមកនេះនៅក្នុងពេលឡើងទទួលពានរង្វាន់ VMAs Lisa បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួនគឺ LILIES ដោយលែងនិយាយអរគុណមកកាន់សហគមន៍អ្នកគាំទ្រ Blinks ទៀតហើយ។ អ្នកលេងបណ្តាញសង្គមក៏បានធ្វើការប្រៀបធៀបពាក្យសម្តីនាងកាលពីមុនដោយនិយាយភ្ជាប់មកជាមួយឈ្មោះក្លិបអ្នកគាំទ្រទាំងពីរ ប៉ុន្តែនៅឆ្នាំ២០២៦គឺខុសពីមុន។ ការនិយាយរបស់ Lisa បានបង្កឱ្យមានការមិនពេញចិត្តពីអ្នកគាំទ្រមួយចំនួននិងបានរិះគន់នាងថាជាមនុស្សដែលភ្លេចប្រភពដោយនៅពេលឡើងខ្ពស់លែងនឹកនាក្នុងពេលដំបូងដែលកំពុងតែកសាងអាជីព។
ស្របពេលមានការដេញដោលលើរឿងខាងលើនេះគណនីអ៊ីនស្រ្តាក្រាមរបស់ Lisa មានការធ្លាក់ចុះអ្នកតាមដានគួរឱ្យកត់សម្គាល់ដោយតួលេខ១០៧M ធ្លាក់ចុះមកនៅសស់ត្រឹម១០៥ M។ នេះបានធ្វើឱ្យមានការសង្ស័យថាការធ្លាក់ចុះនេះដោយសារតែពាក្យសម្តីរបស់ Lisa ភ្លេចប្រភពដើមនៃអ្នកគាំទ្រ។ មតិខ្លះទៀតក៏លើកឡើងថាការធ្លាក់ចុះនេះអាចដោយសារតែប្រព័ន្ធបណ្តាញសង្គមនេះសម្អាតលើគណនីអសកម្មទើបមានរឿងមានការធ្លាក់ចុះ។

យោងតាមទិន្នន័យដែលបានកត់ត្រានៅដើមខែមេសា Lisa មានអ្នកតាមដានប្រមាណ ១០៧.២១នាក់។ បន្ទាប់មក ចំនួននេះបានថយចុះជាបន្តបន្ទាប់ ដោយនៅខែឧសភា ចំនួនបានធ្លាក់មកជាង ១០៦លាន ហើយនៅព្រឹកថ្ងៃទី៥ ខែតុលា ធ្លាក់មកនៅ ១០៥លាន៕










