Home ព័ត៌មានអន្តរជាតិ Thai Airways បណ្ដេ.ញ CEO ចោល ក្រោយរងការរិះគ.ន់ពីភ្ញៀវបរទេសរឿងកកស្ទះវ៉ាលី

Thai Airways បណ្ដេ.ញ CEO ចោល ក្រោយរងការរិះគ.ន់ពីភ្ញៀវបរទេសរឿងកកស្ទះវ៉ាលី

707
0

វិបត្តិទឹកជំនន់នៅបាងកកបានធ្វើឱ្យព្រលានយន្តហោះសុវណ្ណភូមិជួបភាពវឹកវរខ្លាំង ធ្វើឲ្យមានការលុបជើងហោះហើរ និងកកស្ទះវ៉ាលីសរបស់ភ្ញៀវបរទេសគរចោលជាង ៥,៦០០ កាបូប បានបង្ខំឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thai Airways បានសម្រេចបណ្តេញលោក Chai Eamsiril ពីតំណែង CEO ភ្លាមៗ ក្រោយរងសម្ពាធយ៉ាងចាស់ដៃពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs23j0PB5WF2ZtZWw1PIkO2djHS5ZyZCJUqbmJm8YuosPZqo5U9HJVHc6EKatBX47UFKyV5n2Y5Ml2ARAU-fiGDHtk-adaon2o4t6nfe-4WAmcyrHt5AQR9s3KdUGikr_EuW6WYiTotvTjm2GZomDtYasEaj01vG1P_sbtv2V7KHOM5rvoEFOBPCjChzE/s800/photo_2026-10-03_13-27-54%20(2).jpg
វិបត្តិនៅព្រលានយន្តហោះសុវណ្ណភូមិក្នុងអំឡុងពេលទឹកជំនន់! ភាពវឹកវរនៃការលុបចោលជើងហោះហើរ និងរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់ភ្ញៀវទេសចរណ៍បរទេស ជុំវិញបញ្ហាកកស្ទះវ៉ាលីសឥវ៉ាន់រាប់ពាន់កាបូប បានរុញច្រានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways សម្រេចចិត្តកាត់ក្បាលដកតំណែងនាយកប្រតិបត្តិ (CEO) ចោលភ្លាមៗទាំងកម្រោល កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSotuyCDqueN_RCrFjsd_v3R0ZKcAUn6-81LTp0x7K6ejHu9MACn9wHLU6zf6Olc8Hz7-tG62ziUv4yqhHl5BOZN_GxaTNOW7yhNb0bONeEepdk4h7qScjgPtv58IRGxKsHKB7QjSBrz00mPOc028DwQxcSrvD0ZeVP6FBWNtdE167G2WJw_pV6PielFg/s800/photo_2026-10-03_13-27-54%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ AFP និងសារព័ត៌មានក្នុងស្រុក The Thaiger ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Thai Airways បានប្រកាសបណ្តេញលោក Chai Eamsiril ចេញពីតំណែងនាយកប្រតិបត្តិ (CEO) ដោយមានប្រសិទ្ធភាពភ្លាមៗ។ ចំណាត់ការក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ Surasak Phancharoenworakul បានរិះគន់ និងព្រមានឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនចុះចេញពីតំណែង ប្រសិនបើមិនអាចដោះស្រាយវិបត្តិយឺតយ៉ាវបានទេ ព្រោះវាបាននិងកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ និងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍។ ទឹកជំនន់ដ៏ធំធ្ងន់ធ្ងរនៅក្នុងរាជធានីបាងកក បានធ្វើឱ្យបុគ្គលិកព្រលានយន្តហោះពាក់កណ្តាលមិនអាចធ្វើដំណើរមកធ្វើការបាន បណ្តាលឱ្យមានការលុបចោលជើងហោះហើរសរុបចំនួន ១៩ ជើង និងបន្សល់ទុកនូវវ៉ាលីសរបស់ភ្ញៀវទេសចរណ៍កកស្ទះគរចោលជាង ៥,៦០០ កាបូប នៅក្នុងព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2qZBFwRS0HOLeWMiAXWsjg415CRU48hyphenhyphenfkz2p6kKqZitm4Uula0zDFrZIp5g2FamdGbrNAo2M-U5VcmKjPe0LG-D6MSc0VaU21GYoGlqACzBKC2WJlOVRi-APOwGMq8XLpnXJGwdXbqeeQNLQf7nThgy1E06dF6TcjEAbzfbVOqS-54nnGnK6pWeAQE/s678/photo_2026-10-03_13-27-54%20(4).jpg

ដើម្បីស្រោចស្រង់មុខមាត់ និងដោះស្រាយវិបត្តិសន្តិសុខឡូជីស្ទីកនេះជាបន្ទាន់ ក្រុមប្រឹក្សាភិបាលបានសម្រេចតែងតាំង លោក Samrit Samniang ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ឱ្យឡើងមកកាន់តំណែងជានាយកប្រតិបត្តិស្តីទី ភ្លាមៗ។ នៅក្នុងសេចក្តីថ្លែងការណ៍ដំបូង លោកនាយកប្រតិបត្តិស្តីទីថ្មី បានផ្ញើសារសុំទោសជាសាធារណៈទៅកាន់អ្នកដំណើរ និងភ្ញៀវបរទេសទាំងអស់ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង និងពន្លឿនការរំដោះយកកាបូបឥវ៉ាន់ដែលកកស្ទះទាំងអស់មកប្រគល់ជូនម្ចាស់វិញ។ ក្រុមហ៊ុនក៏បានអះអាងផងដែរថា ប្រតិបត្តិការ និងកាលវិភាគជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន Thai Airways នឹងត្រូវជម្រុញឱ្យវិលត្រឡប់មក រកភាពប្រក្រតីឡើងវិញឱ្យបានពេញលេញ ចាប់ពីថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73zt6sI9fIJgCg6cnXydHZGX17ZrqBFhv6LjcOa_KJNEbF5yNQEynjN8D5kT8etARPp-HCDhVlDV1FBuO91nRnALKZFdUaKgNkzW4uVA8ycFZMctntLWVeET3iDcXuqnL904L7OWpkRDFWRp-Raa97THtWkuprkq76VlcTyJ9i3nKsznSzsRSnCHWn8M/s1280/photo_2026-10-03_13-27-54%20(5).jpg

វិបត្តិដកតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thai Airways នាដើមខែតុលានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងឆាប់រហ័សផ្នែកគ្រប់គ្រងអាជីវកម្ម ក្នុងកាលៈទេសៈដែលរងសម្ពាធពីគ្រោះធម្មជាតិ៕