Home តារាជាតិ ប្តូរ១៨០ដឺក្រេ! លីវ ជីលី និង ហឿង ជូលី បន្ទន់ឥរិយាបថសងខាងក្រោយជួបគ្នាផ្ទាល់

ប្តូរ១៨០ដឺក្រេ! លីវ ជីលី និង ហឿង ជូលី បន្ទន់ឥរិយាបថសងខាងក្រោយជួបគ្នាផ្ទាល់

404
0

ទីបំផុតរឿងរ៉ាវដែលបង្កឱ្យមានជម្លោះពាក្យសម្តីក្តៅគគុករវាង លីវ ជីលី ទេវី និង ហឿង ជូលី បានឈានទៅរកការសម្របសម្រួលបន្ទាប់ពីអ្នកទាំងពីរបានជួបនិយាយគ្នាផ្ទាល់ និងស្តាប់ការពន្យល់ពីភាគីទាំងសងខាង។ មុននឹងផ្លាស់ប្តូរ១៨០ដឺក្រេនេះអ្នកទាំងពីរបានបោះសម្តីដាក់គ្នាយ៉ាងចាស់ដៃប្រៀបដូចជាមានគំនុំនឹងគ្នាតាំងពីពេលណាមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzTYy_Col5cLiFwElSBO0wkysbHq03Bn8dCy9Mq8sGjCId1iQjyp0nUCj50hdBYYyc9iQP3OIVSgwNn_T9arltIpWWlAj_zkUN5eUXN-nPpVpXnz1pS4bxB6_ceQHe4oY-D9EhigD7CaTEtLx4YU_9qlTrGi_XjuKKLVcbzma_0wFXx3JuQTqQjm06bk/s2048/image_2026-10-01_09-00-10%20(2).png
តាមការបង្ហោះរបស់ ហឿង ជូលី នាយប់ថ្ងៃទី២ ខែតុលា នាងបានស្នើសុំការអធ្យាស្រ័យពី ជីលី ទេវី និងមហាជនទាំងអស់ ចំពោះរឿងរ៉ាវដែលកើតឡើងដោយនាងបានបញ្ជាក់ថាក្រោយពេលបានស្តាប់ និងយល់ពីសាច់រឿងជាក់ស្តែងទើបដឹងថាភាគីទាំងពីរមានការយល់ច្រឡំគ្នា។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺបន្ទាប់ពីបានជួបនិយាយគ្នាផ្ទាល់ ហឿង ជូលី ក៏បានបង្ហាញការយល់ឃើញថ្មីចំពោះ ជីលី ដោយលើកឡើងថាពេលបានឃើញនិងសង្កេតដោយផ្ទាល់ នាងយល់ថា ជីលី គឺជាមនុស្សដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងលើកយកអ្វីដែលជារបស់ខ្មែរទៅបង្ហាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzqJy5iQe_UBFBWVTo4d8LZSiPmLDgsYkUHzxqdDy8r3jMHmR4NR0s1DieLvjaSbbL4QHJxnc4kVQguioWRKYRom4IBcQt10uUa4AuJ7ZFxZvSkxi02_yJUOBbQ_-zNe0thIJ4MoZ0NEmEKgPAFFQp5hgssb9co2lV0248L7FzuqXyvJth8vySfaG9qY/s2048/image_2026-10-01_09-00-12%20(2).png

អតីត ND រូបនេះក៏បានលើកឡើងពីការចំណាយកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើអ្វីៗដែលនាងយល់ថាមានប្រយោជន៍សម្រាប់ខ្មែរ។ ដោយហេតុនេះ ហឿង ជូលី បានបង្ហាញការគោរព និងជូនពរ ជីលី ឱ្យកាន់តែទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀតដោយចាត់ទុកថារឿងទាំងនោះកាត់គ្រោះស៊យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfozANFYFa1YxY-f6viUruZ-RkZykTDasNbgheQKpufJQ4DCMRIjRay6Pw1px6mHRJ3qONZGQqJH6uaU0376YOxraJwda9qX8UeCqIW1vxtHZOczlNTIG7pIpZUdFL9PUeecJDyOqgDi8l9a1vwlqJzJDRN5z3MO5vuLQO77R3bXXNzWMw7IcVbhyphenhyphenqDQ/s686/image_2026-10-03_11-03-19%20(2).png

មិនខុសពីគណនីខាងលើនេះប៉ុន្មាននោះទេលីវ ជីលី ក៏ព្រមបន្ទន់ឥរិយាបថរបស់ខ្លួនដូចគ្នា និងបានបង្ហាញការយល់ព្រមសម្របសម្រួលជាមួយ ហឿង ជូលី ដោយយល់ថាក្នុងនាមជាខ្មែរដូចគ្នា ការយល់ច្រឡំមិនគួរត្រូវបានបន្តរហូតក្លាយជាជម្លោះឡើយ។ តាមការពន្យល់របស់ ហឿង ជូលី ក៏មានចំណុចមួយចំនួនដែលធ្វើឱ្យនាងមានអារម្មណ៍ថា ខ្លួនទទួលរងផលប៉ះពាល់ពីស្ថានការណ៍នេះផងដែរ ជាពិសេសពាក់ព័ន្ធនឹងការរៀបចំការងារ និងការទំនាក់ទំនងដែលមិនបានច្បាស់លាស់។ នាងបានបញ្ជាក់ថាដោយសារមិនបានដឹងព័ត៌មានច្បាស់នៅពេលនោះទើបមានការឆ្ងល់ និងបង្កើតការយល់ច្រឡំឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguUBhT13xoIFF5A7QQH3D6vrMwOzf-mQQt7JI1IjjTLuGVvCQXU7tEstFA2hq_HcMnu71tWavdig18M7rkJSAyCJYnyI2bEwc0DhNOUbuIFDB57ZfyN8ceANt5GT9vOPPw7qWhiksY_z2eNSH7LDV_ZFcwqAIqwIjU-K9gsK3m07iMcPVdHEX-IGDE7Xo/s726/image_2026-10-03_11-03-19.png

លីវ ជីលី ថា ក្រោយពេលអ្នកទាំងពីរបានជួបគ្នាផ្ទាល់ និងនិយាយបើកចំហពីបញ្ហាដែលបានកើតឡើង ពួកគេក៏អាចយល់ពីមូលហេតុ និងស្ថានការណ៍របស់គ្នាទៅវិញទៅមកបានកាន់តែច្បាស់។ តាមការយល់ឃើញរបស់នាង បញ្ហាដែលកើតឡើងមិនមែនជារឿងដែលភាគីណាមួយមានចេតនាចង់បង្កបញ្ហាដល់ភាគីម្ខាងទៀតនោះទេ ប៉ុន្តែជាការយល់ច្រឡំដែលកើតឡើងដោយសារការរៀបចំ និងការទំនាក់ទំនងមិនបានច្បាស់លាស់៕