Home តារាជាតិ អ្នកគាំទ្ររំភើបចិត្តក្រោយឃើញ រ៉ាប៊ី ជួបជាមួយនឹង Bosco Wong

អ្នកគាំទ្ររំភើបចិត្តក្រោយឃើញ រ៉ាប៊ី ជួបជាមួយនឹង Bosco Wong

242
0

តារាចម្រៀង រ៉ាប៊ី បានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលឃើញរូបនាងបានជួបនឹងតារាសម្តែងហុងកុង Bosco Wong នៅឯប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីមួយ។ តារាប្រុសរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាដោយមានរហ័សនាមថា «បុរសខ្មឺត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW77HwKy7VvA9mNDnQAAdXtuNS4ggZbynz_3a7Hf7AOUiI20h50DmCkNvLc4o8x_WoKkOW4ufOGKZKba5zuQKOYoYrxenvpNIaijV6oM1qoM2siQyiaCPKoszzqiqHCulZvce8lXQ6vxUz4t6ODMGWYDebMC63YwiBkJib_lPL0BX7V-LmXVAp24CiYcA/s2046/image_2026-10-03_09-02-34.png

ជឿជាក់ថាអ្នកដែលតាមដានរឿងភាគរបស់ TVB ប្រាកដជាស្គាល់ Bosco Wong មិនខានពីព្រោះលោកបានសាងភាពល្បីល្បាញតាមរយៈខ្សែភាពយន្តជាច្រើនហើយចុងក្រោយនេះគឺភាពល្បីល្បាញនៃខ្សែភាពយន្ត «រាជិនីសារព័ត៌មាន វគ្គ ២» (The Queen of News 2)។ ជាមួយគ្នានេះ រ៉ាប៊ី បានធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលនៅពេលតារាចម្រៀងរូបនេះបានជួបជាមួយនឹង Bosco Wong ព្រមទាំងបានថតរូបជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ3M9ZmQDndmIRbTntQ71hmcTpptqaJMaML_0KRi_8MJNalqad7dU8_2AxBQKet2-BGoZ22w8s8wYzLxFmr7TxRJ6BqQq0sGlUequ9hxwNnuccTh7Kxi9z36Cc0TuGYX4zYuxe_dLkTNSvXZ2Ik0D2kaKdXVuAnBrbq4WLrO_TLbwaoZ4qmfZ1gV8mG6U/s2048/image_2026-10-03_09-02-35.png
តាមរយៈការបង្ហោះរបស់ រ៉ាប៊ី នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២តុលា នាងបានបង្ហោះវីដេអូជាមួយនឹង Bosco Wong ដោយភ្ជាប់មកជាមួយនឹងចំណងជើងខ្លីថា «មករួមការងារជាមួយតួហុងកុង TVB នៅ Malaysia»។ បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយនៅលើអ៊ីនធឺណិតមានអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តនិងច្រណែន រ៉ាប៊ី ជាខ្លាំងដែលនាងមានឱកាសជួបតារាក្នុងដួងចិត្តរបស់ពួកគេ។ កន្លងមកនេះ រ៉ាប៊ី ក៏ធ្លាប់ជួបជាមួយនឹងតារាចម្រៀង Jay Park ផងដែរដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍មិនតិចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_nhfZlSffyvRDr_QRq4YR1AM3loyq91zY71FKDBkwqtifftlcVWiBCNgxi7HXnkV09ymfH7dQv7Cnv8EzXG4Ca0KAlO7nG5JxN9_UFamQaokyO50gd6zOZHdELJA0_3p2QDDjeq-1lWXla1vVWEZe0whUnJ8LQTKgvSGM19E4HtindG-bZP-6Im0sMIU/s1560/image_2026-10-03_09-02-37%20(2).png

ជំនួបដ៏គួរឱ្យចាប់អារម្មណ៍នេះបានធ្វើឱ្យអ្នកគាំទ្ររំភើបជាពិសេស ព្រោះ Bosco Wong គឺជាតារាហុងកុងមួយរូបដែលមានប្រវត្តិសម្តែងជាច្រើនឆ្នាំ និងធ្លាប់បង្ហាញខ្លួនក្នុងរឿងភាគល្បីៗរបស់ TVB ជាច្រើន។ លោកក៏ជាតារាសម្ដែង និងជាតារាចម្រៀងដែលមានអ្នកគាំទ្រនៅតំបន់អាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqzfyO9j8DNp_J3079EHYllzGGOBbuZTHsXfGYKg2gr83FcBdNQT8KitaI9PQeIeOalf5R8TSgIEiGoMWwpUqaezmXWdsP2OAShNHNEsG5huDTSNOlPf6atVfkR2JQw07t1D6-uDS4UgrU5TqQ1MPiZ0scRrfr_W_RcLXCHbxID7VzffoD8uXLA5CXLUE/s687/image_2026-10-03_09-02-34%20(2).png

ទោះបីជាប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំនិងជោគជ័យលើការងារមកទល់នឹងវ័យ៤៥ឆ្នាំ Bosco Wong ពុំទាន់រៀបការកសាងគ្រួសារនៅឡើយទេទាំងដែលអតីតមិត្តស្រី ឬអ្នកសិល្បៈផ្សេងទៀតគេរៀបការជាច្រើនគូមកហើយ។ ការដែលទុកខ្លួនឱ្យនៅទំនេរមិនមានចំណងប្រាំប្រការនេះទើបបានជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាបានហៅលោកថាជា «បុរសខ្មឺត»៕