Home ព័ត៌មានអន្តរជាតិ ថៃកំពុងបារម្ភ! មីយ៉ាន់ម៉ាចល័តទ័ព និងសព្វាវុធទ្រង់ទ្រាយធំមកកាន់ព្រំដែន

ថៃកំពុងបារម្ភ! មីយ៉ាន់ម៉ាចល័តទ័ព និងសព្វាវុធទ្រង់ទ្រាយធំមកកាន់ព្រំដែន

517
0

យោងតាមរបាយការណ៍បន្ទាន់ពី Amarin TV យោធាមីយ៉ាន់ម៉ាបានដាក់ពង្រាយទ័ពជាង ២,០០០ នាក់ មកពី ១៦ កងពល រួមទាំងអាវុធធុនធ្ងន់ និងគ្រាប់រំសេវជាច្រើន ឆ្ពោះមកកាន់រដ្ឋការ៉េន ជាប់នឹងខេត្តម៉ែហុងសន របស់ប្រទេសថៃ ដើម្បីបើកសមរភូមិបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េន ធ្វើឱ្យកងទ័ពថៃត្រូវប្រកាសអាសន្នតាមដាន ២៤ ម៉ោង ព្រោះបារម្ភខ្លាំងពីហានិភ័យគ្រាប់ប្លោងឆ្លងដែន មកបង្កគ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រង់។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXVj2shmJ-mvSnZKTW-lvaQ82sdJA5MTp7dXwKBUqJ_j1iJm5fDErBA1cxOb_8vtj0WKj_KjFRsuMWCiGlAhmfaYMwRBETj1os-OD6tYTzdQhRAC-3v5PHDi8xGh4DXxAcAbw96_tVaVMCfl3V9cj73Ok8VvU1yRWGndMIz4QryQjojQ2eJHuyb1wkEIc/s739/photo_2026-10-02_13-30-42%20(3).jpg
កងទ័ពភូមិន្ទថៃកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងតាមដានសភាពការណ៍យ៉ាងដុតដៃដុតជើង ស្របពេលដែលយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា បានបើកយុទ្ធនាការចល័តកងទ័ពទ្រង់ទ្រាយធំ រួមទាំងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់មករកកៀកនឹងខ្សែបន្ទាត់ព្រំដែន។ ការបោះជំហានយោធាដ៏គួរឱ្យព្រួយបារម្ភនេះ បានធ្វើឱ្យភាគីថៃមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃសង្គ្រាមស៊ីវិល បោកបក់ជះឥទ្ធិពលអាក្រក់មកលើអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្លួនដែលរស់នៅតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu1uSVMh3jGHT99Y6AlRI_XJzhgNYCqNQlXdMCY1RwZDNxJUh3Q7A68xmVoFeZTnHrx1QjYPV-sgtHhyABwSVwdDL98Qmg-nLAsSYvRTX0TViLtNIB1sHT7LMcldY7Svu-PUCmC0026QEV1PMrg2jSHsSg_DsjOviwDFkrsyaC_JcZgvm2Z9_oKNJgzWo/s800/photo_2026-10-02_13-30-42%20(4).jpg

យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ថៃ Amarin TV គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ យោធភូមិភាគខាងកើតរបស់ប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងដាក់ពង្រាយកម្លាំងកងទ័ពយ៉ាងគំហុករហូតដល់ទៅជាង ២,០០០ នាក់ ដែលដកស្រង់ចេញពី ១៦ កងពល ផ្សេងៗគ្នា ព្រមទាំងមានការដឹកជញ្ជូនស្បៀងអាហារ គ្រាប់រំសេវ និងសព្វាវុធធុនធ្ងន់ជាច្រើនមកកាន់តំបន់ព្រំដែន។ គោលដៅចម្បងនៃការប្រមូលផ្តុំកម្លាំងដ៏សន្ធឹកសន្ធាប់នេះ គឺដើម្បីបើកប្រតិបត្តិការវាយប្រហារ និងបង្ក្រាបទៅលើក្រុមកងកម្លាំងការ៉េន និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុមទៀត នៅក្នុងរដ្ឋការ៉េន ដែលស្ថិតនៅចំចំណុចយុទ្ធសាស្ត្រជាប់នឹងខេត្តម៉ែហុងសន (Mae Hong Son) របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_o7MGaj3OgsvfNIC6Ufz8oOf_XGPh9SalsT5GRBAMhIhcYhNcWDC0NPXyuitxiLQnzqY9fH0J8KrLW1C3gg7otEiljk9YWURPAGYLW89lPWBllbXaYqzzP39Foe4pwBemKrwHuv3nQDM-pLe28_Bvjcryk20Wix6H_QEfHbV9o_-bGnuhFYc9KYpX7aI/s680/photo_2026-10-02_13-30-42%20(2).jpg

ការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធំនៅកៀកនឹងរបងផ្ទះនេះ បានក្លាយជាទិដ្ឋភាពដែលកងទ័ពថៃយកចិត្តទុកដាក់ និងបារម្ភខ្លាំងបំផុត ព្រោះថាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនៅខាងដីមីយ៉ាន់ម៉ា តែងតែជះឥទ្ធិពលអាក្រក់ដល់បូរណភាពទឹកដីថៃ។ ផ្អែកលើបទពិសោធន៍នៃការវាយប្រហារធំៗកន្លងមក រាល់ពេលដែលមានការផ្ទុះអាវុធធុនធ្ងន់ គ្រាប់កាំភ្លើងធំ និងគ្រាប់ប្លោងផ្សេងៗតែងតែហោះរំលងមកធ្លាក់ចូលក្នុងដីថៃ បង្កការបំផ្លិចបំផ្លាញ ធ្វើឱ្យប្រជាពលរដ្ឋថៃរងគ្រោះថ្នាក់ស្លាប់ និងរបួស ព្រមទាំងបង្ខំឱ្យមានលំហូរជនភៀសខ្លួនរាប់ពាន់នាក់រត់ឆ្លងដែនមកជ្រកកោនទាំងភ័យស្លន់ស្លោ ដែលបន្ថែមសម្ពាធសន្តិសុខដល់ថៃទ្វេដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidUE1sGy6FnvtKfkc4XzB3DZSVSVBmeugXAUr5kilG0BytQcT5CVCD4MbcoBJA-GIEGj1dZgnJpb7f3qK238Za6Hz33rlaIb509stVy2wT27ysZgIG3QXzlfc_3XkY9ceN8bQ4VLe-RhJf07fqPk0CrfBtE0OA7qe5BhFogjgfHeLa-np2cwcJkp78qWg/s766/photo_2026-10-02_13-30-42.jpg
ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា នាពេលនេះ កំពុងតែស្ថិតក្នុងភាពរកាំរកូស និងប្រកាសអាសន្នខ្ពស់បំផុត ដោយសារតែការចល័តទ័ពបំភាយផ្សែងសង្គ្រាមរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា។ វិបត្តិអសន្តិសុខតាមព្រំដែនភាគខាងលិចមួយនេះ បានមកបន្ថែមបន្ទុកដ៏ធ្ងន់ធ្ងរមួយកម្រិតទៀតដល់រដ្ឋាភិបាលទីក្រុងបាងកក ស្របពេលដែលប្រទេសថៃខ្លួនឯង កំពុងតែមមាញឹកដោះស្រាយវិបត្តិផ្ទៃក្នុងជាច្រើន រាប់ចាប់តាំងពីគ្រោះទឹកជំនន់លិចលង់ទូទាំងប្រទេស បាតុភូតធ្លាក់គ្រាប់ទឹកកក និងគ្រោះរញ្ជួយដីផ្ទួនៗដែលទើបតែកើតឡើងនាពេលថ្មីៗនេះ៕