Home តារាជាតិ ក្នុងឈុតស្បៃខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់កាន់តែច្បាស់ក្រោយជនបរទេសច្រឡំថាជារបស់ផ្ទះលេខ២

ក្នុងឈុតស្បៃខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់កាន់តែច្បាស់ក្រោយជនបរទេសច្រឡំថាជារបស់ផ្ទះលេខ២

183
0

ពេលនេះជនបរទេសកាន់តែច្បាស់បន្ថែមទៀតបន្ថយការយល់ច្រឡំអំពីឈុតប្រពៃណីខ្មែរ ជាពិសេសគឺឈុតស្បៃខ្មែរដែលមានជនបរទេសមួយចំនួនយល់ច្រឡំថាជារបស់ថៃបន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បញ្ជាក់ទៅកាន់ស្រ្តីជាជនបរទេសថាជា«របស់ខ្មែរ»។ ទន្ទឹមនឹងស្រ្តីជាជនបរទេសយល់ច្រឡំគេសង្កេតឃើញថាជនបរទេសដែលជាបុរសក្បែរនោះបានដឹងថាឈុតនេះគឺជាឈុតរបស់ខ្មែរ ហើយលោកក៏បង្ហាញពីការស្រលាញ់ចូលចិត្តប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNusKh578_9qnXkRwPJkq7PHXEn7NspsM0OefQ5lLchO7Kht0n-Af6coimjfCxwqr62h1njg165xrUVMk2W1XzRbCfbehfKpH7UZihjx5pwB-5hTXph27qJ97ld23Ql4xFekb2aTw1owl2K-wsVN0ZjcC3VjrrTpfks2oHVPmkK11CmR73ee1OsZyd018/s2048/image_2026-10-02_09-01-53%20(2).png

ដូចប្រិយមិត្តដែលតាមដានបណ្តាញសង្គមជ្រាបមកហើយថាតារាម៉ូដែល មាលា និង បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីឈុត «ស្បៃខ្មែរ» នៅឯប្រទេសបារាំងម្តុំ Eiffel Tower ដែលប្រមូលផ្តុំដោយទេសចរចម្រុះជាតិសាសន៍។ អ្នកទាំងពីរបានធ្វើឱ្យជនបរទេសចាប់អារម្មណ៍មិនតិចនោះទេក្នុងឈុតដ៏ស្រស់ស្អាតនិងផូរផង់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5xKe8VS0jy8vzFgFWEhnyUaQ7fLOsm_UhE-O4s1WhgtSQ3rrAOnN03pTVFo69VLITzUe2Cm05TxGCBF1-0q1nwJNN88XK2xmfs3RbgvByjmEby_21u7OPOitk3BcRERbKNNw9aC50xc2IxOPXMnJhK9kqijRFbIo43SSn6Ouw5OiuyDrbEP3qErrtjU/s2048/image_2026-10-02_09-01-53.png

អ្វីដែលកាន់តែធ្វើឱ្យផ្ទះលេខ២ឆេះឆួល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូមួយនាយប់ថ្ងៃទី១ ខែតុលា ដោយគេបានឃើញមានស្រ្តីជាជនបរទេសបានសួរ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានេះគឺជាឈុតថៃ យ៉ាងណា ប៉ុន្តែត្រូវបានអ្នកទាំងពីរបដិសេធដោយអះអាងថានេះគឺជារបស់និងប្រពៃណីកម្ពុជា ស្របពេលជនបរទេសជាបុរសនៅក្បែរនោះក៏បានប្រាប់ស្រ្តីនោះដែរថាគឺ «ឈុតកម្ពុជា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAlUu5BKDFcKiKcO6L8pt6vk5djz_RqK0JewXlYZ0RTIOm1OhHUkdXrsG2W1gIZDQ9NJO4uW72jAgoh3uPyvUNYPLSd9fllj4Hpcdx5W898plm1tcrmk0NkpinOwxKBqol1SXq3fIXVHQymXrj-BugTq5v8z4_IWM8IjnaYC47ziotOPEupE6TFG5cAA/s2048/image_2026-10-01_14-26-43%20(2).png
ក្រោយពីទទួលបានចម្លើយថាជាសំលៀកបំពាក់ប្រពៃណីវប្បធម៌របស់ប្រទេសកម្ពុជាស្រ្តីរូបនោះក៏បានថតរូបអ្នកទាំងពីរខណៈបុរសជាជនបរទេសបានបង្ហាញអារម្មណ៍រំភើបចិត្តដែលបានថតរូបជាមួយនឹង មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយលោកក៏បានបង្ហាញថាលោកស្រលាញ់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbnZBc8qZD_FyRPqTjqe3Tm5QPZ8Q63qBXh1iKsxYihLyr6ia3sLos-QmPvNdx2_QcSkPg0VTFNNOkJb4WTEZJLrcXmUi1ZpT2e61fdTgcwTyNVqoJVMdFKiRK9n6CHoAoE6vz6RQEWnQqEV1L9VSWCRPsRNqL06ZIRwy2ot_9nHkfNVp4hpabW4mTjY/s2048/image_2026-10-01_14-26-43.png

ស្របពេលវីដេអូនេះបានរីកសាយភាយនៅលើបណ្តាញសង្គមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកគាំទ្រកម្ពុជាពេញចិត្តយ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមផ្ទះលេខ២អមដោយអារម្មណ៍ខឹងសម្បារនិងចូលមកបញ្ចេញមតិយោបល់លើការបង្ហោះរបស់នាងដោយនិយាយប្រឌិតថាជាសំលៀកបំពាក់របស់ថៃ។ ឃើញថៃចូលមកខម្មិនយ៉ាងច្រើនមិនស្គាល់របស់ពិត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបវិញយ៉ាងត្រជាក់ថា «រៀនតែប្រវត្តិសាស្រ្តក្លែងក្លាយគឺតែប៉ុណ្ណឹងឯង»។

គួរឱ្យដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមាលា នឹងបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week សម្រាប់ម៉ាកយីហោកូនខ្មែរផងដែរ៕