Home តារាជាតិ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញស្បៃខ្មែរយ៉ាងស្រស់ស្អាតនៅប្រទេសបារាំង

មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញស្បៃខ្មែរយ៉ាងស្រស់ស្អាតនៅប្រទេសបារាំង

172
0

តារាម៉ូដែល មាលា និងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញភាពស្រស់ស្អាតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរជាពិសេសចូលរួមលេង Trend បង្ហាញពី «ស្បៃខ្មែរ» ទោះបីជាអ្នកទាំងពីរកំពុងស្ថិតនៅប្រទេសបារាំងក្តី។ មិនត្រឹមតែប៉ុណ្ណោះនាពេលនេះបណ្តាញសង្គមហ្វេកប៊ុករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានអ្នកចុចតាមដានចំនួន ១លាននាក់ ជាផ្លូវការដែលបញ្ជាក់បានពីឥទ្ធិពលរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqexa49c5B9aozpDFNMWpgN451pi89rWOr2rHg_0iHMjpVr0PeuytjW7fvY2AJ5oY1GT7brR_kc-iENzDqvheSz6261vNb9lV2FLr-9-iwZxvwMYEcWw2W282Hz7TAymSoZ3U-dEm1bteBqU46YhyphenhyphenodwmafiG8uzGePG9YssA49HjvJgP2jhOt3mdxA6w/s2048/image_2026-10-01_14-26-43%20(2).png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានដឹកដៃគ្នាទៅប្រទេសបារាំងជាមួយនឹងភាពទាក់ទាញយ៉ាងខ្លាំងដោយសារតែភាពស្រស់ស្អាតរបស់អ្នកទាំងពីរ។ ទោះបីជាថ្មីៗនេះ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញខ្លួនក្នុងឈុតស៊ីវិល័យបញ្ចេញភាពស៊ិចស៊ីលើទឹកដីអឺរ៉ុប ប៉ុន្តែតារាស្រីទាំងពីរដួងក៏បានចូលរួមលេង Trend បង្ហាញពីឈុត «ស្បៃខ្មែរ» យ៉ាងស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqy6UWNeBU2EqaK82S99qTknr2cXwTTQQ2qgAXdfR_hoMiyoVKJNoUg2ipLtRwXjDsD0QpFbHU9YhEBc6tPqlRNkNJt2BLOlN9D1N5dI3s-yPDcKFQN8sfgcrmogzx6X4tBdUSATrZYWgVTU-IG7TJwOrekX7LMQXVYt1edglKerjog0PItRawfBbj_wE/s2048/image_2026-10-01_14-26-43.png
ការបង្ហាញសម្លៀកបំពាក់ខ្មែរនៅលើទឹកដីបារាំងនេះ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញនៃម៉ូតប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរទៅកាន់សាធារណជននៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈការរៀបចំសម្លៀកបំពាក់យ៉ាងប្រណីតនិងការតុបតែងសមស្រប មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញឱ្យឃើញពីភាពស្រស់ស្អាតនៃស្បៃខ្មែរ និងភាពលេចធ្លោ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtL0i5CXAa5TufSbUn595zykiqUJbN5suCXt9GSXFsjI7r4chHTnxkMNPZZhovO9m0uDMtzZomo7N3Z-BtKzR_BviRq0CY5e1rQEIS0x0USfVCtisiV20ZPzh1ZCQtIkhiSjBWLQFukE5PH99iLx6G4IBCINK0xv3u21190lX-X4ZtC2yvEN5DVjGrN4/s1820/image_2026-10-01_14-26-48.png
ការបង្ហាញវប្បធម៌តាមរយៈសម្លៀកបំពាក់បែបនេះ ក៏ត្រូវបានចាត់ទុកជាមធ្យោបាយមួយក្នុងការចូលរួមផ្សព្វផ្សាយសិល្បៈ ប្រពៃណី និងអត្តសញ្ញាណខ្មែរ ទៅកាន់មហាជននៅក្រៅប្រទេស។ កន្លងមក មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្នុងពេលបង្ហាញពីវប្បធម៌ខ្មែរនៅឯប្រាសាទអង្គរវត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgonS2MbgGvOMN4J9bAVm7-QWBS-D7QkmsDRtJvy2b3_FxHYomoGVmbrJJ3ghh0fDj25mSFVrRNq66RG8c6Ovfty36Rjo2NaVIQ83GtGyGkTXyB96qo-gi0Sp2Uug6yHFQ6k-sTeZyumVR1cBwV0mAyV5dDU_sPWT734PKAiT-4yY3yLhi5LgQGYEIY6ps/s1821/image_2026-10-01_14-26-49.png

ទន្ទឹមនឹងការបង្ហាញខ្លួនក្នុងឈុតស្បៃខ្មែរនិងទទួលបានការកោតសរសើរលើអ្នកទាំងពីរ អ្នកគាំទ្រក៏បានចូលរួមត្រេកអរចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដូចគ្នាដែលផេកផ្លូវការនាងទទួលបានអ្នកតាមដានរហូតដល់១លាននាក់ឯណោះ។ នាងគឺជាបវរកញ្ញាខ្មែរទី២ហើយដែលទទួលបានលទ្ធផលដ៏ធំនេះ៕