Home តារាជាតិ វីតូ និង វណ្ណដា ចេញបទថ្មីស្រាប់តែមានគណនីមួយលើកឡើងថា វណ្ណដា ច្រៀងតែពី «លុយ»

វីតូ និង វណ្ណដា ចេញបទថ្មីស្រាប់តែមានគណនីមួយលើកឡើងថា វណ្ណដា ច្រៀងតែពី «លុយ»

250
0

បន្ទាប់ពីពន្យារពេលក្នុងការចេញផ្សាយអាចដោយសារតែភាពចម្រូងចម្រាសជីវិតឯកជនរបស់ វណ្ណដា ពេលនេះបទចម្រៀង «ដៃថ្មី» របស់ វីតូ ដែលសហការជាមួយនឹងតារារ៉េបរូបនេះបានចេញផ្សាយជាផ្លូវការហើយ។ ទន្ទឹមនឹងការរីករាយនិងជក់ចិត្តក្នុងការស្តាប់បទថ្មីនិងមានមតិយោបល់វិជ្ជមានជាច្រើនពីអ្នកគាំទ្រ គេស្រាប់តែឃើញគណនីមួយបានចូលទៅបញ្ចេញមតិដោយបង្ហាញថា វណ្ណដា បច្ចុប្បន្នច្រៀងលើកតម្កើនតែពី «លុយ» ដោយចង់ឱ្យតារារ៉េបរូបនេះផ្លាស់ប្តូរបារ៉ូលបែបនេះចេញពីព្រោះមិនចង់ឱ្យ វណ្ណដា ធ្លាក់កូដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7e_90pXjImd9GwH_k3pLPu25FYrupyDvTENcID2wJ3IeY9ts6h9pslMnNBQORKk3Y06iwbO5mlobf1kptVqzARRzSVIqvyl1X8J05wOdJTr8TTphDL20V6YclNAG0jWTlK5koUCObU0lwcP9bE_z_DF2QQX7vmCOs3NNhc9m6OCWb2ypKPeePtc3Pu4/s1154/image_2026-10-01_11-20-15.png

នាវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែកញ្ញា បទ«ដៃថ្មី» ដែលជាការសហការលើកដំបូងរបស់ វីតូ និង វណ្ណដា បានចេញផ្សាយហើយបន្ទាប់ពីធ្លាប់សម្តែងនៅក្នុងការប្រគំតន្រ្តីកន្លងមកនិងមានការពន្យារពេលម្តងជាពីរដងមក។ អ្នកគាំទ្របានបញ្ចេញមតិប្រតិកម្មជាច្រើន ខណៈអត្ថន័យបទមួយនេះទាំង វីតូ និង វណ្ណដា បានលើកឡើងពីផ្នែករបស់ខ្លួននៅក្នុងវិស័យតន្រ្តីនិងអ្វីដែលពួកគេជួបប្រទះកន្លងមក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXZcG8pELUpldW_BswdmGaAXajPj6UnFnH19MaaOK5SczXOCWyU7H8nT03NVY9c6CqPCpzYWXVOggFn5LqOR0nnoyTeIshr7Liu0XXpj3In8XjhKbrkdoYVkR_Z6T_12DHXMfxF3s8RjzN1GWh3VQGCrARm_PeDetxCyyWP0SjTugyM0mHFVza7EAJJmk/s2048/image_2026-10-01_11-20-13%20(2).png

    ទន្ទឹមនឹងការចូលចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនទៅលើបទ «ដៃថ្មី» របស់ វីតូ និង វណ្ណដា គេស្រាប់តែឃើញគណនីមួយចូលបញ្ចេញមតិថាចុងក្រោយនេះ វណ្ណដា ច្រៀងលើកឡើងតែពី «លុយ»។ គណនីនោះបានសរសេរថា «អត្ថន័យVD អីឡូវមេចក៏ដដែលចឹង និយាយតែលុយ only ពីfan ម្នាក់ដែលមិនចង់អោយVDធ្លាក់កូត ស្នើឱ្យ VDកាត់បន្ថយអត្ថន័យដដែលចោលខ្លះដដែលគ្រប់បទ១រយៈចុងក្រោយនេះ»។ មិនត្រឹមតែមានការបញ្ចេញមតិនៅលើហ្វេកប៊ុកប៉ុណ្ណោះទេប៉ុន្តែគណនីនេះហាក់ដូចជាបានបញ្ចេញមតិនៅលើឆាណែលយូធូបរបស់ វីតូ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLavtgEWkcw9e4HeyXgeTv-yXwYaLSFTXfC5AA1AozKTnSO67nyahdxSovvqC_j-7mvPiL4dGrjLmGsfSylI_FJ3uAcHmiBN2yt3qrX0I5nmMwyzok3nfHbDUrnqq-OGwVh9QJKQnlSiQZEYNx5bBGwMkkXL0qPWGz27t6_I_6fH_o3sUZa-aHz_u-V08/s2048/image_2026-10-01_11-20-13.png

    បន្ទាប់ពីគណនី «ចាន់ សុភាព» បញ្ចេញមតិខាងលើនេះគេបានឃើញគណនីអ្នកគាំទ្រផ្សេងទៀតបានចូលទៅឆ្លើយឆ្លងជាច្រើនបានបង្ហាញថានេះជាទម្រង់នៃបទចម្រៀងរ៉េបដែលមានលក្ខណៈ Hype ដូច្នេះការច្រៀងពីសម្ភារៈនិយម ឬអួតអាងជារឿងធម្មតា។ មតិផ្សេងទៀតក៏បានជំរុញឱ្យគណនីនេះស្តាប់បទផ្សេងដែលមានអត្ថន័យលើកឡើងទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqsesHwd9ywqm84oh4fMo-kE7FVxLOz-CmcWjI-qWP6NvHwNu-_HEfnay4hyphenhyphenho_YD72JPmImJUZFORkNLIOl3o5nTy47ZCQ_zQR-CiXrur9_eQ5__WOISV_HPTl63LKJvm1dHCY7x4ZKSGf_YvDrEUF3LH2tr9UCmOk2tMTD7KDpW6fUIyr8AJAcX688/s777/image_2026-10-01_11-20-15%20(2).png

    ទោះយ៉ាងណាមតិភាគច្រើនបានបង្ហាញការគាំទ្រចំពោះស្នាដៃថ្មីរបស់តារាចម្រៀង វីតូ និង វណ្ណដា ដោយមានអ្នកគាំទ្រខ្លះថែមទាំងចង់ឱ្យបទនេះមាន MV ទៀតផង៕