Home តារាជាតិ ក្តៅគគុក! លីវ ជីលី និងនារីម្នាក់ឆ្លើយឆ្លងគ្នាជុំវិញការច្រៀងនៅក្លិបកម្សាន្ត

ក្តៅគគុក! លីវ ជីលី និងនារីម្នាក់ឆ្លើយឆ្លងគ្នាជុំវិញការច្រៀងនៅក្លិបកម្សាន្ត

268
0

បវរកញ្ញា លីវ ជីលី និងនារីម្នាក់ដែលធ្លាប់បំពាក់មកុដនៅក្នុងកម្មវិធីបវរកញ្ញាបានធ្វើឱ្យមានមតិវែកញែកយ៉ាងក្តៅគគុកបន្ទាប់ពី លីវ ជីលី ចោទប្រកាន់និងទាមទារថ្លៃកម្លាំងពលកម្មសម្រាប់ការឡើងច្រៀងរបស់នាងនៅក្នុងក្លិបកម្សាន្ត។ យ៉ាងណានារីរូបនេះបានប្រកែកថាមិនបានអញ្ជើញ ជីលី ឡើងច្រៀងនោះទេ ខណៈចោទនាងវិញថាជាមនុស្ស «ពូកែសុំខ្លាំងជាងអ្នកសុំទានទៅទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRio7YTtxy3z_jHXU6HJi5jR4qc9irjACg6sci1_9S4WvXgMgC03R_q3tuH184KwenoGN5aIvwMCMURq3eGUknSVpnxORdw93Ngdci2bJqI1I7vGpzQKV6T1-ChynPHE42MOzjNyTbLz0iUaAipfWX1juX30r50fFI4W_R0N7atV6_yoLktsJC8iJRL8/s2048/image_2026-10-01_09-00-10.png
នៅយប់ថ្ងៃទី៣០ ខែកញ្ញា លីវ ជីលី បានបង្ហោះសារមួយថា «យាយម្នាក់ធ្លាប់ពាក់លីអូបំពាក់មកុដចង់ល្បី»។ មុននឹងការបង្ហោះនេះ ជីលី ហាក់ដូចជាបង្ហោះសំណេរមួយទាក់ទងនឹងការមិនទាន់ទទួលបានកម្រៃនៃការច្រៀងរបស់នាង។ ក្រោយពីបង្ហោះសំណេរខាងលើនេះគណនីមួយមានឈ្មោះថា «Julie Hoeung »(ជូលី ហឿង)  បានចេញមកបដិសេធការចោទប្រកាន់ខាងលើនេះនិងបានចោទ ជីលី វិញថាជាអ្នកមកសុំច្រៀងដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_C-GruY9UjhfAwb9uQrIwsHE8q-ngFVCfp2CbSQ6oDwJ5yZPOw2JW-NE9DEQBFqsGsNU9tn4KjL-JgK6tzUTvqkAZcjiVWkNyrP6HdLvvQEbHDMo68VA84pKpeE1ae2fNOY7y_bUAfRN0pzOvh2mPClLx77bDHnig1HATSoEVE0vYDsgmtL1J92USzrA/s3024/image_2026-10-01_09-00-12.png
ម្ចាស់ប្រ៊េនរូបនេះបានខម្មិននៅក្រោមការបង្ហោះរបស់ លីវ ជីលី ថា «តារាអើយសុំគេច្រៀងងូចៗដូច សុនក (ឆ្កែ) គេឱ្យច្រៀងហើយទាំងដែលគេមិនចង់ឱ្យច្រៀងផងហើយមកចង់បានលុយគេអត់ខ្មាសអៀន តម្លៃតារាថោកព្រោះតែទង្វើ។ ត្រូវចាំថាក្រុមខ្លួនជាអ្នកសុំគេច្រៀងងូចៗសោះ សុំគេចេញថ្លៃ hotel ហើយនៅរមើលគុណគេទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBCzBP2w55C0182kdazM9K2A6EOzt75HzExXazV5zMadmHY2DvY7YlZ1oLHhspr77qzhFweADFvV9VIZZdPBm_8Qpw9zgccafBOR-mzjed08ItWWhzl8Ht4ITm5vWwLMVPS8JGrpp_MHD9EWCB0uMii8kPaVI8PvRHeqrQfDI8bBbC2oqjvB0Vi836dA/s2048/image_2026-10-01_09-00-14.png
ក្រោយមកគណនីនេះបាន Screenshot ការបង្ហោះរបស់ លីវ ជីលី  ដោយបានបង្ហោះចោទប្រកាន់ទៅកាន់បវរកញ្ញារូបនេះវិញថា «បវរកញ្ញា ជីលី ទេវី យកលេសស្បៃខ្មែរ តែធ្វើអំពើខុសច្បាប់របស់វីសាប្រទេសកូរ៉េ វីសាដើរលេងរបស់ប្រទេសកូរ៉េគឺមិនមានសិទ្ធិលួចរកលុយក្រៅបានទេ តែបវរកញ្ញារូបនេះបានប្រព្រឹត្តិខុសច្បាប់ដូចនេះហើយសូមកុំយកស្បៃខ្មែរមកពាក់ព័ន្ធជាមួយទង្វើខុសច្បាប់របស់បវរកញ្ញារូបនេះ។ ស្ថានទូតបានដឹងលឺអំពីទង្វើខុសច្បាប់របស់បវរកញ្ញារូបនេះរួចហើយ មូលហេតុបវរកញ្ញារូបនេះ មកសុំគេច្រៀងងូចៗ »។ គណនី Julie Hoeung  ចោទ លីវ ជីលី ថាជាមនុស្សពូកែសុំខ្លាំងជាងអ្នកសុំទានទៅទៀត និងបានអះអាងថាទោះបីជាខ្លួនមិនល្បីប៉ុន្តែមានលុយចាយពេញៗដៃមិនដូចជាបវរកញ្ញាខ្លះល្បីតែធាតុពិតចង់បានលុយគេឥតខ្មាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9O1CWQX6ERwVebTAOf3Be10h7crH65Ha1yBJ-JHjrDemBOQh5nOPCWnIXLjaUlpHLNmliVmp__ywJlS-wNxeyr8AO9Dsw6_kpOcedXVAxhoIuceG_T6whkBuzQQu86-elJWzsgX0hpa4w20VtjPTLjtLw2GwGMFoxLYiPwZii_uW9US_R5spV0Zui7qI/s706/image_2026-10-01_09-07-11.png

ក្រោយមក លីវ ជីលី បានបង្ហោះសំណេរមួយផ្សេងទៀតដោយបញ្ជាក់ថានាងមិនបានទៅសុំខាងក្លិបឡើងច្រៀងនោះទេពីព្រោះនាងមានតម្លៃសម្រាប់ខ្លួនឯងដោយក្រុមការងារជាអ្នកទាក់ទងអញ្ជើញនាងឡើងច្រៀងជាក្រុមជាមួយនឹងសិល្បករផ្សេងទៀតទើបនាងព្រមទទួលការងារនោះ ដូច្នេះនាងទាមទារតែតម្លៃការងារនាងប៉ុណ្ណោះមិនបានស្រេកឃ្លានលុយដូចការលាបពណ៌ឡើយ។ ​លីវ ជីលី ថាគណនីខាងលើនេះតាមខាំនាងមិនព្រមលែងដោយសារតែចង់ល្បីប៉ុន្តែមនុស្សមានកិត្តិយសដូចនាងមិនចង់ជ្រលក់មាត់ឈ្លោះជាមួយមនុស្សប្រភេទនេះទេឱ្យឆ្កួតតែម្នាក់ឯងទៅ»៕