Home តារាជាតិ ស៊ីន យូប៊ីន បន្តចូលរួមការងារសង្គម និងអំពាវនាវសប្បុរសជនចូលរួមយុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ»

ស៊ីន យូប៊ីន បន្តចូលរួមការងារសង្គម និងអំពាវនាវសប្បុរសជនចូលរួមយុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ»

164
0

តារាសម្តែង ស៊ីន យូប៊ីន នៅតែបន្តចូលរួមក្នុងសកម្មភាពសង្គមយ៉ាងសកម្ម។ថ្មីៗនេះនាងបានចូលរួមជាមួយយុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ» របស់មន្ទីរពេទ្យកុមារអង្គរដែលប្រព្រឹត្តទៅរយៈពេល ៤ សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFk_AgZ8RUMdljGi9kM7c22YkaTw2sP4FJEBE7GXO8rmOerv6h2gi_9wF3H6vmyXyHuBv2VkH9JxLTORk3l_zGYN8t-Vq9jmNe5-fF4_QCwyjzoYm0E-eGh-H5E-5NOp7NZE1XnAmuvAsLA6iMygnhNbHGxUBb4yaXifKMTWSmJUPfPzHA9Y4u8OzsbFY/s2048/image_2026-10-01_09-41-30.png
កន្លងមក ស៊ីន យូប៊ីន បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន។ កាលពីខែមិថុនា កន្លងទៅនាងត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈជាតិដំបូងរបស់អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ តារាសម្តែងរូបនេះក៏បានចុះទៅកាន់សាលារៀន មណ្ឌលសុខភាព និងតំបន់ដាច់ស្រយាលនានា ដើម្បីសួរសុខទុក្ខ និងនាំយកសម្ភារសិក្សា ទឹកស្អាត និងអាហារូបត្ថម្ភទៅផ្តល់ជូនកុមារ និងគ្រួសារដែលភៀសសឹក។ ក្រៅពីនេះនាងក៏ធ្លាប់ចូលរួមក្នុងយុទ្ធនាការរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcidaKw0tVVg1D8NOWBwwRlB1R9mFKgMcNTePvF84jYpfofKAOnsYkow0rJRCtJUplLF8v2FtYTnb3mD7vTQqSHsIb9xFB4IWz6bQdFdGkt0KOyX3MePfVrOw-h-fK3CI4vjg5ItKxIcqU3adWYYfczgLzynDhS-5-z3zcs9B5XGAdSo9Jb9Bzoi79KQ/s2048/image_2026-10-01_09-41-32.png
សកម្មភាពការងារសង្គមរបស់ ស៊ីន យូប៊ីន នៅតែបន្តជាបន្តបន្ទាប់។ថ្មីៗនេះនាងបានក្លាយជាទូតសុច្ឆន្ទៈផ្លូវការសម្រាប់យុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ» របស់មន្ទីរពេទ្យកុមារអង្គរ។ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ស៊ីន យូប៊ីន បានបង្ហោះវីដេអូមួយដើម្បីផ្សព្វផ្សាយអំពីយុទ្ធនាការប្រចាំឆ្នាំរបស់មន្ទីរពេទ្យនិងអំពាវនាវដល់សប្បុរសជននានា ចូលរួមជាមួយនាងក្នុងការគាំទ្រការពិនិត្យ ព្យាបាល និងថែទាំភ្នែករបស់កុមារនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9hN9lZcxvojEIMViQUDOq4r9rH5SMUAMCNIYKBBW6ekO66O9oMzfY9VVLbbgDNzlaF5y7vGgGm1a6YZZ8XZ01SimEGB4FQm5AmS8NVb2I6ClUtfmePjUnXTqI48Acdhw89FuaX4y03HODtullchTE-HXvM12TQbQjeg2KFY9o6_khoXOZKigD5dOSCEA/s2048/image_2026-10-01_09-41-33.png
មន្ទីរពេទ្យកុមារអង្គរ ក៏បានលើកឡើងថាចំនួនកុមារដែលមកស្វែងរកសេវាពិនិត្យ និងព្យាបាលជំងឺភ្នែកមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយហេតុនេះ មន្ទីរពេទ្យបានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងរៃអង្គាសថវិកា ដើម្បីគាំទ្របន្ថែមដល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពភ្នែករបស់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Y2twQhyphenhyphenjB7UdS9GZhz0bqoWNkUeOOBFqdRAsTXiIWCIci-65zH70XOpbhXs8F33GHJaXsNKG6nAKuSJlQ4s1A0XdLiw7EmODmGySSbEzhmbzh4h3N8zXW7H4uAvedzGthn7gy-i30i3722KqXcOW3MhQI1Dxg9kHiPjBV5vHqV7B38BXmCtlTbow_M8/s2048/image_2026-10-01_09-41-34.png

តាមការលើកឡើងរបស់ ស៊ីន យូប៊ីន ក្នុងមួយឆ្នាំ មន្ទីរពេទ្យបានផ្តល់សេវាពាក់ព័ន្ធនឹងសុខភាពភ្នែកដល់កុមារប្រមាណ ១៥,០០០ នាក់។ ទោះជាយ៉ាងណា កុមារប្រមាណ ៤០ ភាគរយនៅតែមិនអាចទទួលបានសេវាដែលពួកគេត្រូវការដោយសារឧបសគ្គផ្សេងៗ ដូចជាកង្វះឧបករណ៍ និងថវិកាសម្រាប់ការវះកាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WuzzjR1rnNJ6CmWewoFBxVtHfpfdePfIFe3Q31yY_1HSKDKlRBlo4hBjMJ-ecuQ3VPW0BFCSVcrRq9HA7zaFxsbaxecsBvw7CftyVIYRVyf3bC6YPbR37wIsc02McWhouL31sgTnhyphenhyphenSseKXS7Z5V68JHrPgQQf4TAifPuACEcfjnjy_KKwBl9raH7eM/s1350/image_2026-10-01_09-41-29.png
ក្នុងនាមជាទូតសុច្ឆន្ទៈ ស៊ីន យូប៊ីន បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមលទ្ធភាពរៀងៗខ្លួន មិនថាតាមរយៈការបរិច្ចាគថវិកា ការចែករំលែកព័ត៌មានអំពីយុទ្ធនាការនៅលើបណ្តាញសង្គម ឬការផ្តល់មតិយោបល់ និងការគាំទ្រល្អៗចំពោះយុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ»៕