Home ព័ត៌មានអន្តរជាតិ ហូជីមិញលិចលង់ជាប្រវត្តិសាស្ត្រ! ផ្លូវសំខាន់ៗ​ ១២ ខ្សែប្រែក្លាយជាទន្លេដោយសារជំនន់ទឹកភ្លៀង

ហូជីមិញលិចលង់ជាប្រវត្តិសាស្ត្រ! ផ្លូវសំខាន់ៗ​ ១២ ខ្សែប្រែក្លាយជាទន្លេដោយសារជំនន់ទឹកភ្លៀង

535
0

ត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ភ្លៀងធ្លាក់បុកយ៉ាងគំហុកបូករួមនឹងជំនន់រលកសមុទ្រ បានធ្វើឱ្យក្រុងទាំងមូលស្ថិតក្នុងភាពវឹកវរ ទឹកជន់ហូរចូលផ្ទះសម្បែង ហាងទំនិញ និងសូម្បីតែអ្នកជិះឡានក្រុងក៏ត្រូវលើកជើងផុតពីទឹកដែរ! ក្រៅពីសៃហ្គន ខេត្តជាច្រើនទៀតរបស់វៀតណាមក៏កំពុងរងការវាយប្រហារដោយជំនន់គំហុក និងបាក់ដីយ៉ាងធ្ងន់ធ្ងរ។
______________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwRqAGgNgCc22ocmRZNyYydqYVcb38TvPb1HJ1YeLvC6T7ucrEcokB81E4EEw0IzPwR9LyPgGYvjwpl7lyPmIPiZ5wEMDMjH01XgGFDanMq6HfgbP6u2yGgCEqUoXCeeeO7oUG9DyROoMIB6EPb2Hjs40lqBEmz57dhOZAoF5K-BCAUXOIGFKZBmW4MY/s1200/photo_2026-10-01_09-15-17%20(2).jpg
ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេលជាង ២ ម៉ោង បាននាំមកនូវជំនន់ទឹកភ្លៀង និងជំនន់បោកបក់មកវាយប្រហារទីក្រុងហូជីមិញយ៉ាងធ្ងន់ធ្ងរ បង្កការជន់លិចដល់ផ្លូវថ្នល់ ហាងទំនិញ ផ្ទះសម្បែង និងសូម្បីតែរថយន្តក្រុង ក៏ត្រូវទឹកជន់ហូរចូលដក់លិចខាងក្នុង ក្លាយជាទិដ្ឋភាពដ៏វឹកវរមិនធ្លាប់មាន។
​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7g09p5mpMKuxflaJJNR46k77AwAxEWtk3X7-UiW2Gxkly_iZ0eNEibJxugG2XamemuM-qy5svTHyWHwHm0jlWhustK1aeSF4Y3SVegHEPYzWs1p4Oda9UUb-lHhJAh-MxqNoDnWk_go85PGmogXrcExkO7X60tvVci46Ta6yhhrvfFusJ3ZomE8QzfI/s1200/photo_2026-10-01_09-15-17%20(3).jpg
យោងតាមរបាយការណ៍ពីសារព័ត៌មានវៀតណាមល្បីៗ ដូចជា VnExpress និង Báo Tuổi Trẻ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចាប់តាំងពីវេលាម៉ោង ៤:៣០ រសៀលមក ភ្លៀងបានធ្លាក់បុកយ៉ាងគំហុក ដោយត្រឹមតែរយៈពេល ៤៥ នាទីប៉ុណ្ណោះ កម្រិតទឹកភ្លៀងបានហក់ឡើងដល់ ៧៩.២ មីលីម៉ែត្រ។ បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យផ្លូវសំខាន់ៗចំនួន ១២ ខ្សែ រួមមានផ្លូវ Phan Huy Ích, Quang Trung, Phạm Văn Chiêu, និង Hồ Học Lãm ជាដើម រងការជន់លិចជ្រៅរហូតដល់ ១ ម៉ែត្រ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ចំពេលទឹកជំនន់រលកសមុទ្រឡើងខ្ពស់ ធ្វើឱ្យទឹកហូរច្រានបកត្រឡប់មកវិញ បង្កជាផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ហាងទំនិញត្រូវបានទឹកហូរចូល ហើយយានយន្តរាប់រយគ្រឿងត្រូវគាំងខូចម៉ាស៊ីនចតចោលកណ្តាលទឹកទាំងកណ្តាលអាធ្រាត្រ។
​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsEkXOqOgu8tT6MkxlRm7sqSj4SS6Woog5Js88tv-bcF3lZmjkKIDs0a2y4-DtIpe5WMkdhdBPIuC0ncZIzG1Z8lSYe1vXNobot5x5EJ1jrivu8kOjtVSZf6y2mmWq4eyRlQDtOJSh3Lg39aRnDCSDXTdYMHXoTlxQf-BvSvbMjCCjHUt_wSE2Bl2ZH8/s1280/photo_2026-10-01_09-15-17.jpg
ក្រៅពីទីក្រុងហូជីមិញ ស្ថានភាពគ្រោះទឹកជំនន់គំហុក និងការបាក់ដី ក៏បាននឹងកំពុងវាយប្រហារតំបន់ និងខេត្តមួយចំនួនទៀតនៅក្នុងប្រទេសវៀតណាម គិតត្រឹមដំណាច់ខែកញ្ញានេះផងដែរ។ នៅក្នុងខេត្តដុងណៃ (Đồng Nai) ជំនន់ទឹកភ្លៀងបានឡើងយ៉ាងគំហុកជម្រៅចាប់ពី ១ ម៉ែត្រ ទៅ ១.៥ ម៉ែត្រ ហូរចូលផ្ទះសម្បែងពលរដ្ឋក្នុងស្រុកឡុងថាញ។ ចំណែកឯតំបន់ទេសចរណ៍មូយណេ ក្នុងខេត្តប៊ិញធួន (Bình Thuận) វិញ ត្រូវប្រឈមមុខនឹងគ្រោះបាក់ដីខ្សាច់ក្រហមហូរចាក់ស្រោចពេញផ្លូវថ្នល់។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមវៀតណាម ក៏បានចេញការព្រមានអាសន្នពីគ្រោះជំនន់គំហុក និងការបាក់ដីនៅតំបន់ភ្នំនៃបណ្តាខេត្តភាគកណ្តាល និងភាគខាងជើង ដូចជា Thanh Hóa និង Nghệ An ផងដែរ ដោយសារឥទ្ធិពលនៃសម្ពាធទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxpCJfn-FI3hTGupyky2RnF35D8xNhbO6AzqGH7DPNVAG8Ves9fc3LTgu8cEDWpve52T2msEi7592gr2WZyaxwz0two1fFQuIzhFfUKmPlvfLz-YbPl1xKc6PMAgcCZew4K45CIBRB_vd_wZ3GHAugJXmfDSEcxrRW8i2dInaTiluctCEeJ250puHU6Q/s1200/photo_2026-10-01_09-15-18.jpg

ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសវៀតណាមនាដំណាច់ខែកញ្ញានេះ គឺកំពុងស្ថិតក្នុងសភាពវឹកវរ និងរងការខូចខាតយ៉ាងដំណំដោយសារគ្រោះទឹកជំនន់។ ស្ថិតក្នុងស្ថានភាពដែលប្រទេសជិតខាងទាំងអស់សុទ្ធតែកំពុងរងគ្រោះដោយសារទឹកជំនន់បែបនេះ នេះគឺជាសញ្ញាព្រមានមួយចំពោះ ប្រជាជនខ្មែរយើង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឱ្យបានរួចរាល់ តាមដានព័ត៌មានឧតុនិយមជាប្រចាំ ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនានាដែលខ្យល់ព្យុះ និងជំនន់ទឹកភ្លៀងអាចបង្កឡើងជាយថាហេតុ៕