Home តារាជាតិ ជុំវិញវិស័យភាពយន្ត លោក ឆាយ បូរ៉ា ថា «កុំព្រោះតែលុយមកបំផ្លាញគ្រឹះវប្បធម៌ខ្លួនឯង»

ជុំវិញវិស័យភាពយន្ត លោក ឆាយ បូរ៉ា ថា «កុំព្រោះតែលុយមកបំផ្លាញគ្រឹះវប្បធម៌ខ្លួនឯង»

183
0

ជុំវិញវិស័យភាពយន្ត និងការផ្តល់តម្លៃដល់ស្នាដៃសិល្បៈ លោក ឆាយ បូរ៉ា ផលិតករជើងចាស់ដ៏មានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តខ្មែរ បានលើកឡើងពីតម្លៃនៃការខិតខំប្រឹងប្រែង ការវិនិយោគ សិល្បៈច្នៃប្រឌិតក្នុងការរៀបចំឆាក ពេលវេលា និងការលះបង់របស់អ្នកបង្កើតស្នាដៃ។ ការលើកឡើងរបស់លោកគឺស្របពេលដែលស្នាដៃកុនខ្មែរ «សូម៉ា» ត្រៀមនឹងបញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicK_oS3VwVxHKRVTbKOj1WkHU8bHxhGemSFqKEAWrj5n09sEC_iN2yVKMsdQYRqc1kpqiCUJB8fkjPPLDRk1lh8i41A2LatDcoPF33sMWW1qOLMBQ8LZLHF5xfSCHBQOcgLY0h-NhEolwss-VWJ5rqiDbDLjP3SOd0t9TKnsgJ_I7xTkCsAOUIUNDb6nY/s2048/image_2026-09-30_15-00-54%20(2).png
រឿង «សូម៉ា» គឺជាស្នាដៃកុនខ្មែរខ្នាតធំដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ពីសាធារណៈជនដោយសារតែសាច់រឿងនិងបច្ចេកទេសក្នុងការកាត់តកាន់តែមានភាពលេចធ្លោ។ ស្នាដៃរបស់ផលិតកម្ម Wonder Film មួយនេះគឺបានថតកាលពីដើមខែឆ្នាំ២០២៤ ដោយចំណាយពេលជាច្រើនឆ្នាំមុនពេលប្រកាសចាក់នៅក្នុងរោងកុននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_HFJ7xNpLJddleyvokO8saoUgMxxwhOkYxbbWPl2okj2mkwsjUVx_wCtxBXgGzYC5Pny_abE1Y8BfF6V85sFGtMd88iE-TtSndi5Q5A020CWAQgIzraJwMkHfDAA6N5qzkX2Uau4Bjchlkn98TebcT3dVnglxo_OHVTXDNtijJvU3N_opKYkKeFS06Q/s2048/image_2026-09-30_15-00-55.png
ជុំវិញស្នាដៃកូនខ្មែរមួយនេះបានជំរុញឱ្យលោក ឆាយ បូរ៉ា បានបង្ហាញពីទស្សនៈរបស់ខ្លួនឡើងមក។ នៅថ្ងៃទី២៩ ខែកញ្ញា អ្នកដឹកនាំរឿងរូបនេះបានសង្កត់ធ្ងន់ថា មិនគួរផ្តល់តម្លៃដល់ភាពយន្តបរទេសខ្លាំងពេក រហូតមើលរំលង ឬមិនឱ្យតម្លៃដល់ស្នាដៃភាពយន្តខ្មែរនោះទេ។ ជាពិសេស លោកបានព្រមានថាមិនគួរយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាចម្បង រហូតដល់ប៉ះពាល់ដល់គ្រឹះវប្បធម៌របស់ខ្លួនឡើយ។
លោក ឆាយ បូរ៉ា បានលើកឡើងថា ប្រសិនបើស្នាដៃបរទេសដែលប៉ះពាល់ដល់វប្បធម៌ខ្មែរ គួរត្រូវបានសង្គមពិចារណានិងចូលរួមទប់ស្កាត់នោះស្នាដៃខ្មែរដែលអាចប៉ះពាល់ ឬបំផ្លាញស្នាដៃជាតិរបស់ខ្លួនឯង ក៏គួរតែធ្វើឱ្យមានការពិចារណាឡើងវិញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBv7KrziMNFfSuLnyonRSqIjTfns5WbP1i5muQdPZ4wu2bDUmotctvoWXK2qRD3QkRjQ51VJs4j_kPU10NXDH4vQuVT9NSaoRYADTCYTNoBcAQK_29T6ek_H6wuk79DsLcEV2X8d9GAHm5BTpHlb_s92_4nd554RsIKJaaV6SD1NXDPk0M7p5wAjWRkMY/s1458/image_2026-09-30_15-00-51.png
សាររបស់លោកផ្តោតសំខាន់លើការឱ្យតម្លៃដល់ស្នាដៃភាពយន្តខ្មែរ ព្រមទាំងការយល់ឃើញថា ការអភិវឌ្ឍវិស័យភាពយន្ត មិនគួរផ្តោតតែលើផលចំណេញផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគួរគិតគូរដល់តម្លៃសិល្បៈ វប្បធម៌ និងការខិតខំប្រឹងប្រែងរបស់អ្នកបង្កើតស្នាដៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_J-cghsFefYWAGmDZORtluJYEDQV6LbJbin_pO8f8yFc5wJ5wVNZWGau7VW_Mdx_pQlEMOttRcv_SBzUBgJQ2dEHjYjMG7n-rRXR2e4AYhEXHky0x6Wh2h7a3kgLBSQTN-phVtJQPy0oWM4VmH-Q11Msry2eMqyUh0DXFhoUhYRgc0T28dgN_rebWME/s2048/image_2026-09-30_15-00-53.png

គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត «សូម៉ា» គឺជាស្នាដែដែលមានទម្រង់ថ្មីបំផុតក្នុងឧស្សាហកម្មកុនខ្មែរដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតនារីម្នាក់ដែលមាន ជីវភាពក្រីក្រ ព្រមលះបង់ខ្លួនឯងដើម្បីគ្រួសារ៕