Home ព័ត៌មានអន្តរជាតិ របបសឹកមីយ៉ាន់ម៉ាទម្លា.ក់គ្រាប់បែ.កចំកណ្តាលផ្សារ ស.ម្លា.ប់ជនស៊ីវិល ៥០នាក់ភ្លាមៗ

របបសឹកមីយ៉ាន់ម៉ាទម្លា.ក់គ្រាប់បែ.កចំកណ្តាលផ្សារ ស.ម្លា.ប់ជនស៊ីវិល ៥០នាក់ភ្លាមៗ

443
0

អគ្គលេខាធិការ UN ចេញមុខថ្កោលទោសយ៉ាងចាស់ដៃ និងបញ្ជាឱ្យមានការបញ្ឈប់ជាបន្ទាន់ ក្រោយន្តហោះចម្បាំងរបបសឹកមីយ៉ាន់ម៉ា បានទម្លា.ក់គ្រាប់បែ.កកម្ទេចផ្សារដ៏មមាញឹកក្នុងស្រុកចៅតរ រដ្ឋរ៉ាឃីន ស.ម្លា.ប់ជនស៊ីវិលចំនួន ៥០នាក់ភ្លាមៗ និងរបួសជិត ៦០នាក់ ខណៈវិបត្តិសង្គ្រាមស៊ីវិលនេះ បានឆក់យកជីវិតមនុស្សដល់ទៅ ១០ម៉ឺននាក់ហើយ។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5RSRl5bqvaWy6oxy5SeMBy7UUOUBVSEg9WwmC38bQS-Bo_OCxk3UJ6PMw8J0mBnTGEIPDCHj0FRilWR-qHouP8csYM9J4uCYejfpY1c-dkOIfUd0aRIWDH-n0IbW6uz5qf7QHGQmLX0Kz0_oywkalhVBsVMeHsrSzkcNzJzhI6hFb7hhX62F1OtXTCN4/s1280/photo_2026-10-01_09-52-51.jpg
សោកនាដកម្មឈា.មដាបផ្សារទាំងកណ្ដាលថ្ងៃ! យន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវព្រៃផ្សៃចំកណ្តាលផ្សារដ៏មមាញឹកមួយកន្លែង ឆក់យកជីវិតប្រជាពលរដ្ឋស្លូតត្រង់យ៉ាងហោចណាស់ ៥០ នាក់ភ្លាមៗ និងបណ្តាលឱ្យមនុស្សជាច្រើនសិបនាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលពីសំណាក់របបសឹកនេះ បានផ្ទុះឡើងកាន់តែដុនដាបនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ស្របពេលសង្គ្រាមស៊ីវិលកំពុងបន្តបំបាក់សន្តិសុខរស់នៅរបស់ពលរដ្ឋយ៉ាងអាក្រ.ក់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF9PNOIoE-wJpKadcvLtxzlg7GNrZDsN9e278boDjMxKYomwoWJ2fojQh6U_2sWZW9f9soGHvZaZA41hduG0SviYQqZNdYz6DEJgxEweKhDIz96EjfJuiEYPG8eehOo_aUnqBthK99pJkAdnIm4RIXdJuXmSCEWywx9iE8s7h-kOPQHv7qzwbC-YVi14E/s783/photo_2026-10-01_09-52-52%20(2).jpg

ផ្អែកតាមការទម្លាយអង្គហេតុពីកងទ័ពអារ៉ាកាន ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅស្រុកចៅតរ (Kyauktaw) កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ គ្រាប់បែកខ្នាតធំត្រូវបានទម្លាក់ចំកណ្តាលផ្សារលក់ដូរ និងស្ពានយុទ្ធសាស្ត្រគន្លឹះ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឆ្លងកាត់ទៅកាន់ប្រទេសឥណ្ឌា។ ចរន្តនៃការផ្ទុះបានបង្កជាការឆាបឆេះយ៉ាងសន្ធោសន្ធៅ សម្លាប់មនុស្ស ៥០ នាក់ និងរបួសធ្ងន់ស្រាល ៥៨ នាក់ផ្សេងទៀត ដែលភាគច្រើនលើសលប់ជាអាជីវករ និងអ្នកដើរផ្សារ។ បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះកំពុងសម្រុកទៅកាយគំនរផេះផង់ទាំងទឹកភ្នែក ដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណសាកសពសាច់ញាតិរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix7fSEr4FMNmDu9o7hggPWdRa4KuLPE2ADjsNgY-F-onZeezuUiPaRQGQwbyihrZCbC_a792oBgKbBK_6jOC546LOhRlqdMJH0SMxE5O_8aDCM4Nr3I-7xk2f7AyxRqnqpesp5FU5eTryTHcfHhqD8JhZk61hJqQEUrFId6ZwbOAxSDoOaJeFRF_up6Fg/s1280/photo_2026-10-01_09-52-52.jpg
សោកនាដកម្មដ៏ធំធេងនេះ បានដេញជើងការទូតរហូតដល់ផ្ទុះការថ្កោលទោសយ៉ាងចាស់ដៃពីសំណាក់លោក អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដោយលោកបានទាមទារឱ្យរបបសឹកបញ្ឈប់អំពើហិង្សាលើជនស៊ីវិលជាបន្ទាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnZv6nphyphenhyphenPo7aE6wS9TBhw6VfmaWrtgXbbk3m9lplDAlD1k3kBVafeiK2Q-utWWueksK_MMtNRQ4QQk6z9usjYFmMuZ_-lMYhmIbvc66Wu5CBdEiIFvllzpOye5njpzlFCW5af1N0oQATBkB7B_fxe4lvEaCoOudeeBM_JyHTuU4WDIOJZy_dzenTTDg/s1280/photo_2026-10-01_09-52-53.jpg

គួររំលឹកថា ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារក្នុងខែកម្ភៈ ឆ្នាំ២០២១ មក សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ាបានឆក់យកជីវិតមនុស្សកើនឡើងដល់ទៅប្រមាណ ១០០,០០០ នាក់ រួចទៅហើយ និងបង្ខំឱ្យមនុស្សជាង ៣,៥ លាននាក់រត់ភៀសខ្លួន។ ការវាយប្រហារតាមអាកាសនៅស្រុកចៅតរនាពេលនេះ ត្រូវបានកត់ត្រាថាជាសកម្មភាពវាយប្រហារតាមអាកាសដ៏សាហាវ និងសម្លាប់មនុស្សច្រើនបំផុតប្រចាំរដ្ឋរ៉ាឃីន គិតចាប់តាំងពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកាលពីខែធ្នូកន្លងទៅ៕