មហាអំណាចចិន និងឥណ្ឌា រួមដៃជាមួយកម្ពុជា បើកយុទ្ធនាការអន្តរជាតិជួយសង្គ្រោះ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ក្រោយរងការបំផ្លា.ញដោយអាវុ.ធយោធាថៃ។ យោងតាម AKP និងយូណេស្កូ (UNESCO) ស្ទើរគ្មានតំបន់ណាដែលមិនរងការខូចខាតនោះទេ ដែលទាមទារឱ្យក្រុមអ្នកជំនាញ Ad-hoc បើកកិច្ចការបន្ទាន់រៀបចំប្រព័ន្ធបង្ហូរទឹកការពារគ្រឹះប្រាសាទជាបន្ទាន់។
________
មហាអំណាចចិន និងឥណ្ឌា ក្រោកឈររួមដៃគ្នាការពារមរតកវប្បធម៌ដូនតាខ្មែរលំដាប់ពិភពលោក! គិតត្រឹមថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈកម្មការអន្តរជាតិ (ICC-Preah Vihear) បានបើកកិច្ចប្រជុំបន្ទាន់លើកទី១១ ដោយប្រកាសជាផ្លូវការនូវការបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការបើកយុទ្ធនាការសង្គ្រោះបន្ទាន់ ដើម្បីអភិរក្ស និងស្តារឡើងវិញនូវទម្រង់ប្រាសាទព្រះវិហារ បន្ទាប់ពីបេតិកភណ្ឌប្រវត្តិសាស្ត្រមួយនេះ ត្រូវរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ការវាយប្រហារដោយអាវុធធុនធ្ងន់របស់យោធាថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានលម្អិតរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកស្រី Li Qiaozhi សហប្រជាធានចិន និងលោក Vijay Shankar Prasad សហប្រធានឥណ្ឌា នៃ ICC-Preah Vihear បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមុខរបាយការណ៍ស៊ើបអង្កេតរបស់អង្គការយូណេស្កូ (UNESCO) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីវិមាន និងតំបន់ (ICOMOS)។ ស្ថាប័នកំពូលយូណេស្កូ បានគូសបញ្ជាក់ និងព្រមានអាសន្នថា «ស្ទើរតែគ្មានតំបន់ណាមួយនៃប្រាសាទព្រះវិហារ ដែលមិនរងការខូចខាតនោះទេ» ពោលគឺទំហំនៃការបំផ្លិចបំផ្លាញពីគ្រាប់កាំភ្លើងធំរបស់ថៃ មានសភាពធ្ងន់ធ្ងរហួសការស្មាន ដែលកំពុងតែគំរាមកំហែងដល់ «តម្លៃសកលលេចធ្លោ» នៃបេតិកភណ្ឌពិភពលោកទាំងមូល។ ចំពោះមុខគ្រោះថ្នាក់នេះ ភាគីចិន និងឥណ្ឌា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់ជំនួយបច្ចេកទេស ថវិកា និងកិច្ចសហការដើម្បីរក្សាដួងព្រលឹងប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយ។
.jpg)
ផ្អែកលើការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងនៅលើដីរបស់ក្រុមអ្នកជំនាញការ Ad-hoc (អាតហុក) បានកំណត់ថា ភារកិច្ចបន្ទាន់បំផុតនៅពេលនេះ គឺការរៀបចំប្រព័ន្ធរំដោះ និងបង្ហូរទឹកចេញពីតំបន់ប្រាសាទ ដើម្បីលុបបំបាត់ហានិភ័យនៃទឹកជ្រាបចូលទៅក្នុងដី និងបាតគ្រឹះ ដែលអាចបណ្តាលឱ្យមានការបាក់ស្រុត ឬរលំរចនាសម្ព័ន្ធថ្មសំណង់បុរាណបន្ថែម។ ទទឹមនឹងនេះ ក្រុមការងារនឹងពង្រឹងការជួសជុល និងទប់ទ្រទ្រង់ផ្នែកស្ថាបត្យកម្មដែលខូចខាត ដើម្បីធានាបាននូវស្ថិរភាព និងសោភ័ណភាពដើមរបស់ប្រាសាទ ក្រោមខែលការពារច្បាប់បេតិកភណ្ឌអន្តរជាតិទាំងស្រុង។
ជារួមមក កិច្ចសហប្រតិបត្តិការការទូត និងបច្ចេកទេសរវាងចិន ឥណ្ឌា និងកម្ពុជា ក្នុងការស្តារប្រាសាទព្រះវិហារឡើងវិញនាពេលនេះ គឺជាភស្តុតាង និងជាសារព្រមានដ៏មានឥទ្ធិពលទៅកាន់ភាគីថៃថា ពិភពលោកមិនបណ្តោយឱ្យសកម្មភាពជាន់ឈ្លីច្បាប់អន្តរជាតិមកបំផ្លាញមរតកដូនតាខ្មែរបានឡើយ៕










