Home ព័ត៌មានសេដ្ឋកិច្ច យុវជនកម្ពុជាចូលរួមដោះស្រាយបញ្ហាប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការឆបោកតាមប្រព័ន្ធឌីជីថល និងការរួមបញ្ចូលផ្នែកឌីជីថល

យុវជនកម្ពុជាចូលរួមដោះស្រាយបញ្ហាប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការឆបោកតាមប្រព័ន្ធឌីជីថល និងការរួមបញ្ចូលផ្នែកឌីជីថល

332
0

សិក្ខាសាលារបស់មូលនិធិ APNIC និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបំប៉នជំនាញអនុវត្តផ្ទាល់ដល់យុវជនចំនួន ៥០ នាក់ លើផ្នែក AI ដែលមានការទទួលខុសត្រូវ សន្តិសុខសាយប័រ និងសុវត្ថិភាពឌីជីថល
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ — យុវជនកម្ពុជាចំនួន ៥០ នាក់ រួមមាននិស្សិតសកលវិទ្យាល័យ អ្នកទើបបញ្ចប់ការសិក្សា និងអ្នកជំនាញដែលទើបចាប់ផ្តើមអាជីព បានរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិត ដែលមានចាប់ពីការឆបោកដែលបង្កើតឡើងដោយ AI និងព័ត៌មានមិនពិត រហូតដល់ការមិនអាចចូលប្រើបច្ចេកវិទ្យាបានគ្រប់គ្រាន់ ដែលជាផ្នែកមួយនៃសិក្ខាសាលារយៈពេលមួយថ្ងៃ ផ្តោតលើការកសាងជំនាញឌីជីថលជាក់ស្តែងសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjypPROsxXfXEn_-gow6jd2tLndHRJNBo73UbQQDSWfUj-7qyeE0iFG4NBb78cxZuGTOPW1idzxWcIBRwi2aidIC9GjszcgGaBgHstKsOTd2MPBvWD-lqERo4_fL6mt5jBbMm2NB2QAQF3YVSOLpL2TMxsH5vKA0WYZDfADRSOawfoFfrpcY9Sjw5ne8NQ/s6119/Workshop%203.jpg
សិក្ខាសាលាស្តីពី «ជំនាញឌីជីថល AI ដែលមានការទទួលខុសត្រូវ និងសន្តិសុខសាយប័រ សម្រាប់ការពង្រឹងសមត្ថភាពដល់យុវជន» ដែលបានរៀបចំឡើងនៅសណ្ឋាគារបៃតង និងរីសត (Baitong Hotel and Resort) នៅរាជធានីភ្នំពេញ ត្រូវបានសហការរៀបចំដោយមូលនិធិ APNIC (APNIC Foundation) និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia – ODC) ដោយមាន ISC2 ជាដៃគូចំណេះដឹង និងមានការគាំទ្រពីក្រសួងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន អភិវឌ្ឍន៍តំបន់ ព័ត៌មានវិទ្យា កីឡា និងសិល្បៈ នៃរដ្ឋាភិបាលអូស្ត្រាលី។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្ហាត់បង្រៀនដោយលោក Barry O’Callaghan ដែលជាគ្រូបង្គោលផ្លូវការផ្ទាល់របស់ ISC2។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_rm60ZQ4kVgsTP5e8BXP3518mQQJcTPFCitjcLdWIZsvx1mk9hlCVvypyz977qCk_goaeRUZmCWq1nLJYcrRymBPZKPF-QhdhN1JbktLNNXWGWY8tmKO3VUmfrJgOXehuhoMob11aAwbzrKV0nMFqvWJjmvuBtEwhtNHI5vRPyGGjGSrrnyiHn0Dz3w/s4248/Workshop%204.jpg
សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីយុវជនជំនាញ និងនិស្សិតនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APTYPS) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញផ្នែក ICT ក្នុងចំណោមអ្នកជំនាញវ័យក្មេង និងនិស្សិតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតម្រង់ទិសដើម្បីចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាផ្លូវការត្រឹមខែធ្នូ ឆ្នាំ ២០២៩ និងឆ្ពោះទៅកាន់រយៈពេលវែងនៃចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សមត្ថភាពរបស់យុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងមានការរីកចម្រើន នឹងកាន់តែមានសារៈសំខាន់ខ្លាំងឡើង។ សិក្ខាសាលានេះបានផ្តោតលើសមត្ថភាពអនុវត្តជាក់ស្តែង ដែលអ្នកចូលរួមអាចយកទៅអនុវត្តផ្ទាល់ ក្នុងការសិក្សា ការងារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuA7Eu8ThnMUTyWQUl4dXD-2D4mXu5-CrHNvas-KW7eFLY1NJEQ4ybBWBx_YdfSpBHqkz9oXnOe6sw6kcXWBjcllCR1Q4PJA6eEXFMoHL0jSLOPuaotWcXXsUwwdOGEVMQlLc7Ma0BHuUTPhT2h862BItudWDhlM3kxw7qFjoDynw39P9LbnMWnlm3Nbg/s1280/photo_2026-09-30_12-56-57.jpg
អ្នកចូលរួមបានសិក្សាស្វែងយល់អំពីរបៀបដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការសិក្សា ការស្រាវជ្រាវ ផលិតភាព និងការរៀបចំខ្លួនសម្រាប់អាជីពការងារ ស្របពេលជាមួយនឹងការពិនិត្យមើលអំពីហានិភ័យដែលកើតមានទន្ទឹមគ្នានឹងការប្រើប្រាស់វា រួមមាន ព័ត៌មានមិនត្រឹមត្រូវ ភាពលំអៀង បញ្ហាសិទ្ធិឯកជនភាព ព័ត៌មានមិនពិត និងការពឹងផ្អែកខ្លាំងពេកលើខ្លឹមសារដែលបង្កើតដោយ AI។
វគ្គសិក្សាស្តីពីសន្តិសុខសាយប័របានលើកឡើងពីការគំរាមកំហែងដែលកំពុងជះឥទ្ធិពលផ្ទាល់ដល់បុគ្គល និងគ្រួសារ រួមមាន ការក្លែងបន្លំយកទិន្នន័យ (phishing) ការលួចគ្រប់គ្រងគណនី ការឆបោកតាមអនឡាញ ការប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈដោយគ្មានសុវត្ថិភាព បច្ចេកវិទ្យាក្លែងបន្លំ (deepfakes) និងការឆបោកដោយប្រើប្រាស់សំឡេង និងវីដេអូដែលបង្កើតដោយ AI។ អ្នកចូលរួមក៏បានរៀនសូត្រពីវិធីសាស្ត្រជាក់ស្តែងក្នុងការការពារគណនី ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនដង (multi-factor authentication) ឯកជនភាព និងការឆ្លើយតបចំពោះឧប្បត្តិហេតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNbmVOU3hFAWuVY92cvrP3KVzGnRUVqPTT7LPd7IYECnlVXt-NMUncaaM7N-I6Cpi-SD0_yfcohrdy7rUicbDpvFrXn362D1LA-lNEtHy3mH5cVFPwr6Cw_GL0deuYEa6bYJ6fxaCJlKx2VC1Zaza-i6gfP4WETuF3uTQxRClBF5iczBxHiB5fGujy7BI/s1280/photo_2026-09-30_12-57-12.jpg
ផ្នែកដ៏សំខាន់មួយនៃសិក្ខាសាលានេះ គឺលើសពីការបណ្តុះបណ្តាលទ្រឹស្តី ពោលគឺធ្វើឱ្យវគ្គសិក្សានេះ ទៅជាការដោះស្រាយបញ្ហាអនុវត្តជាក់ស្តែង។ អ្នកចូលរួមបានធ្វើការជាក្រុមដើម្បីអភិវឌ្ឍន៍ដំណោះស្រាយចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសហគមន៍កម្ពុជា រួមមាន ការជួយប្រជាជនកម្ពុជាឱ្យស្គាល់នូវព័ត៌មានមិនពិត ការគាំទ្រដល់មនុស្សចាស់ និងប្រជាជននៅជនបទឱ្យប្រើប្រាស់សេវាឌីជីថលដោយសុវត្ថិភាព ការជួយឱ្យសិស្ស ឬនិស្សិតដែលមានអ៊ីនធឺណិតខ្សោយ ឬមិនសូវមានអ៊ីនធឺណិត អាចទទួលបានឱកាសសិក្សាបានកាន់តែងាយស្រួលការលើកកម្ពស់ការប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវនៅក្នុងសកលវិទ្យាល័យ និងការជួយយុវជន និងគ្រួសារឱ្យដឹងទាន់ពីការឆបោកដែលប្រើប្រាស់បច្ចេកវិទ្យា AI។
ក្រុមនីមួយៗត្រូវបានតម្រូវឱ្យពិចារណា មិនត្រឹមតែអ្វីដែលបច្ចេកវិទ្យាអាចធ្វើបាននោះទេ ប៉ុន្តែក៏ត្រូវគិតគូរ ពីកម្រិតកំណត់របស់វាដែរ ហានិភ័យដែលអាចកើតមាន និងការត្រួតពិនិត្យដោយមនុស្សត្រូវមានជាចាំបាច់ ដើម្បីប្រើប្រាស់វាដោយទទួលខុសត្រូវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1x6OibKwYkc3aQ2g2tcwHbALNUtodxKs1XTRYtTk5KKOk7Cn1_2OMfuZ-7opSiY_NHFxwODyrAGcV3LrwW5cUkhUewy0WvV5IYMPx7sDQom-dj_DqasV8bem5nlWmUdK37L0WP3peU_LlHpnzEUAhnTrHrlZv4CQ7zBgGZToRzG5anSbRqkxoDxSynv4/s1280/photo_2026-09-30_12-57-29.jpg
លោក Aftab Siddiqui ប្រធានផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធនៃមូលនិធិ APNIC បានមានប្រសាសន៍ថា៖ «ចំណេះដឹងផ្នែក AI នាពេលបច្ចុប្បន្ន តម្រូវឱ្យមានលើសពីការស្គាល់ត្រឹមតែឧបករណ៍បង្កើតខ្លឹមសារ (generative tools)។ យុវជនចាំបាច់ត្រូវយល់ដឹងពីរបៀបដែលប្រព័ន្ធដូចជា ម៉ូដែលភាសាធំៗ (Large Language Models) បង្កើតលទ្ធផល រួមទាំងដឹងថាលទ្ធផលទាំងនោះអាចមានកំហុសនៅត្រង់ណា និងយល់ថាបញ្ហាដូចជា ភាពលំអៀងព័ត៌មានមិនពិត ឯកជនភាព និងការពឹងផ្អែកលើវាខ្លាំងពេក អាចប៉ះពាល់ដល់ការប្រើប្រាស់របស់ពួកគេយ៉ាងដូចម្តេច។ការកសាងសមត្ថភាពនោះ មានន័យថាជាការរួមបញ្ចូលគ្នារវាងការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការផ្ទៀងផ្ទាត់ ការវាយតម្លៃដោយស្មារតីរិះគន់ និងការត្រួតពិនិត្យដោយមនុស្សឱ្យបានសមស្រប ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះអាចត្រូវបានអនុវត្តដោយទទួលខុសត្រូវក្នុងការសិក្សា ការងារ និងសង្គមទូទៅ»។
លោក Barry O’Callaghan គ្រូបង្គោលផ្លូវការផ្ទាល់របស់ ISC2 បានមានប្រសាសន៍ថា៖ «ការវិនិយោគលើជំនាញឌីជីថល AI និងសន្តិសុខសាយប័ររបស់យុវជនកម្ពុជា គឺជាកិច្ចការដ៏សំខាន់មួយដែលយើងអាចធ្វើបាន ដើម្បីធានាអនាគតរបស់ពួកគេ និងអនាគតនៃតំបន់ទាំងមូល។ នៅពេលដែលបច្ចេកវិទ្យាបន្តផ្លាស់ប្តូររបៀបដែលយើងរៀន ធ្វើការ និងភ្ជាប់ទំនាក់ទំនងគ្នា វាពិតជាមានសារៈសំខាន់ណាស់ដែលយុវជនរបស់យើងមិនត្រឹមតែត្រូវមានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាដោយសុវត្ថិភាព ប្រកបដោយសីលធម៌ និងដោយមានទំនុកចិត្ត”។
“គំនិតផ្តួចផ្តើមដូចជាសិក្ខាសាលា APTYPS Cambodia នេះ បង្កើតឱកាសពិតប្រាកដមួយសម្រាប់យុវជនក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង កាត់បន្ថយគម្លាតនៃជំនាញរបស់យុវជន និងកែលម្អការរៀបចំខ្លួនជាមុនសម្រាប់ការប្រឡូកចូលវិស័យការងារ។ ខ្ញុំមានមោទនភាពដែលយើងអាចនាំយកយុវជនដែលមានគំនិតច្នៃប្រឌិត មកជួបជុំជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធក្នុងវិស័យ ICT ដើម្បីរៀនសូត្រ សហការ និងរីកចម្រើនទាំងអស់គ្នា។ តាមរយៈការពង្រឹងសមត្ថភាពយុវជនជំនាន់នេះនៅថ្ងៃនេះ យើងកំពុងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់អនាគតឌីជីថលមួយដែលមានសមត្ថភាពកាន់តែប្រសើរ មានភាពរឹងមាំ និងមានការចូលរួមពីមនុស្សគ្រប់គ្នា”។
លោក ទី ត្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានមានប្រសាសន៍ថា៖ «ជំនាញឌីជីថល AI ប្រកបដោយការទទួលខុសត្រូវ និងសន្តិសុខសាយប័រ កំពុងក្លាយជាកត្តាចាំបាច់សម្រាប់យុវជននៅទូទាំងប្រទេសកម្ពុជា។ សិក្ខាសាលានេះ ដែលត្រូវបានរៀបចំឡើងក្រោមកម្មវិធីយុវជនជំនាញ និងនិស្សិតនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APTYPS) អនុញ្ញាតឱ្យអ្នកចូលរួមបានរៀនសូត្រ សួរសំណួរ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតដែលធ្វើការក្នុងវិស័យ ICT នៅទូទាំងតំបន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiukLXwvdQ8P5rbmMPaFa4jhKBdLztcrdTubsQPBEMDgohdP5O7PoBH7FuamP1xSM34Pk_givtvJLQNuKSpCFjZj-kLQiynDhXqyIzQY0ztaWUAfWjRBYOOFKl-j4HjLaZDeoBt5Og8PpkwagHPN5SA0fTtuVI0SgD9qNmRONO5ArT8lqB291DcvRmaj4/s7008/Workshop%201.jpg
យុវជនត្រូវការជំនាញដើម្បីប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចរូបរាងឡើងដោយសុវត្ថិភាព និងមានទំនុកចិត្តក្នុងការជួយតម្រង់ទិសថា តើបច្ចេកវិទ្យាទាំងនោះគួរត្រូវបានអភិវឌ្ឍ និងប្រើប្រាស់យ៉ាងដូចម្តេច។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) យើងរីករាយក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមដែលវិនិយោគលើចំណេះដឹង ការចូលរួម និងអនាគត »។
បណ្ឌិត Masanori Kondo អគ្គលេខាធិការនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) បានថ្លែងក្នុងសារវីដេអូផ្ញើជូនអ្នកចូលរួមថា៖ «សិក្ខាសាលានាថ្ងៃនេះ ស្តីពី ជំនាញឌីជីថល AI ដែលមានការទទួលខុសត្រូវ និងសន្តិសុខសាយប័រ សម្រាប់ការពង្រឹងសមត្ថភាពដល់យុវជន»បានឆ្លុះបញ្ចាំងពីអាទិភាពដ៏សំខាន់សម្រាប់អង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ក្នុងការធានាថាយុវជនមិនត្រឹមតែអាចចូលរួមក្នុងសង្គមឌីជីថលដែលកំពុងរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងសង្គមនេះដោយមានទំនុកចិត្ត មានការទទួលខុសត្រូវ និងមានសុវត្ថិភាព»។
កម្មវិធីនេះបានបញ្ចប់ជាមួយនឹងការបង្កើតទំនាក់ទំនង និងការទទួលស្គាល់ រួមមានពិធីប្រគល់វិញ្ញាបនបត្រ ដោយបានភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួមជាមួយនឹងតំណាងមកពីវិស័យ ICT រដ្ឋាភិបាល សាកលវិទ្យាល័យ APT ស្ថានទូតអូស្ត្រាលី និងអង្គការអភិវឌ្ឍន៍នានា។ វគ្គនេះមានគោលបំណងបង្កើតឱកាសសម្រាប់ការកសាងកិច្ចពិភាក្សាអំពីអាជីព ការណែនាំតម្រង់ទិស (mentoring) និងការចូលរួមជាបន្តបន្ទាប់ហួសពីវិសាលភាពនៃសិក្ខាសាលា។
ការកសាងសមត្ថភាពឌីជីថលនៅកម្ពុជា
សិក្ខាសាលានេះត្រូវបានបង្កើតឡើងផ្អែកលើការចូលរួមយ៉ាងទូលំទូលាយរបស់មូលនិធិ APNIC នៅកម្ពុជា។ មូលនិធិនេះធ្វើការនៅទូទាំង ៥៦ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគាំទ្រដល់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកទេសដែលចាំបាច់សម្រាប់អ៊ីនធឺណិតដែលបើកចំហ មានស្ថិរភាព និងសុវត្ថិភាព។
ការងាររបស់មូលនិធិនេះនៅកម្ពុជារួមមាន៖
• វេទិកាស្តីពីការគ្រប់គ្រងអ៊ីនធឺណិតថ្នាក់ជាតិលើកដំបូងរបស់កម្ពុជា (Cambodia’s inaugural National Internet Governance Forum)៖ មូលនិធិ APNIC បានគាំទ្រដល់វេទិកាស្តីពីការគ្រប់គ្រងអ៊ីនធឺណិតថ្នាក់ជាតិលើកដំបូងរបស់កម្ពុជាក្នុងឆ្នាំ ២០២៥ ដោយបង្កើតទំព័រសម្រាប់កិច្ចសន្ទនាស្តីពីការគ្រប់គ្រងអ៊ីនធឺណិត និងអនាគតឌីជីថលរបស់ប្រទេស។
• កម្មវិធីកសាងសមត្ថភាពនៅអាស៊ីប៉ាស៊ីហ្វិក (BCAP)៖ ប្រទេសកម្ពុជាគឺជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលចូលរួមក្នុង BCAP ដែលជាកម្មវិធីថ្នាក់តំបន់របស់មូលនិធិ ផ្តល់ជូននូវមាគ៌ាសិក្សាដែលមានរចនាសម្ព័ន្ធ និងការទទួលស្គាល់វិញ្ញាបនបត្រក្នុងឧស្សាហកម្មលើវិស័យនានា រួមមាន ប្រតិបត្តិការបណ្តាញសារគមនាគមន៍ សន្តិសុខសាយប័រ និង IT ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស។
• អង្គការថែរក្សាកុមារកម្ពុជា (Caring For Cambodia)៖ ទទួលបានការគាំទ្រតាមរយៈកម្មវិធីជំនួយ ISIF Asia របស់មូលនិធិ គម្រោងនេះកំពុងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលសម្រាប់សិស្សចំនួន ៧,០០០ នាក់ តាមរយៈការបណ្តុះបណ្តាល STEM, AI និង ICT។ គម្រោងនេះក៏កំពុងបណ្តុះបណ្តាលគ្រូបង្រៀនលើផ្នែក AI និង STEM ដោយប្រើប្រាស់ឧបករណ៍អនុវត្តផ្ទាល់ និងធ្វើការឆ្ពោះទៅរកការបញ្ចូលមុខវិជ្ជាទាំងនេះទៅក្នុងកម្មវិធីសិក្សាជាតិ។
• កម្មវិធីបណ្ណាល័យប្រយុទ្ធ (Prayuters Library Program)៖ ទទួលបានការគាំទ្រពីមូលនិធិ APNIC កម្មវិធីនេះធ្វើការជាមួយមជ្ឈមណ្ឌលសិក្សាក្នុងស្រុក និងបណ្ណាល័យនានា ដើម្បីពង្រីកការចូលប្រើប្រាស់ Wi-Fi នៅក្នុងសហគមន៍ជនបទ ទន្ទឹមនឹងការបណ្តុះបណ្តាលចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ។ សិស្ស អ្នកអប់រំ និងសមាជិកសហគមន៍ជាង ៣៥០ នាក់ កំពុងអភិវឌ្ឍជំនាញដើម្បីប្រើប្រាស់អ៊ីនធឺណិតដោយទំនុកចិត្ត ដោយមានការគាំទ្រពីសម្ភារៈសិក្សាជាភាសាខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-YUNakHOdOP462aEyo2DHZbsGM9V9HKbN4PNUriT2pwhJ8UeNnbl1xKdWsFCPQHfpMPEofvqosJQ1HfU-7pq6IUpbPa3A-LfZG0ByyRF8hugCX9rqvqemOfoN7b22zjkTxnC60kyBvRceCkjt1hfwasM74xka1EdAcSt26uvmnAxQHJlM5Ii9WEXBrDg/s3908/Workshop%202.jpg
ការងាររបស់មូលនិធិ APNIC នៅកម្ពុជា ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏ទូលំទូលាយចំពោះការអភិវឌ្ឍឌីជីថល៖ ការរួមបញ្ចូលការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងជំនាញ ចំណេះដឹង និងដំណោះស្រាយដែលត្រូវបានអភិវឌ្ឍក្នុងស្រុក ដែលចាំបាច់សម្រាប់ប្រជាជន និងសហគមន៍ក្នុងការទទួលប្រយោជន៍ពីអ៊ីនធឺណិត។
អំពីមូលនិធិ APNIC
មូលនិធិ APNIC គឺជាអង្គការអភិវឌ្ឍន៍អ៊ីនធឺណិត និងឌីជីថលឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មូលនិធិនេះផ្តោតលើការបង្កើតអ៊ីនធឺណិតសកល បើកចំហ មានស្ថិរភាព និងសុវត្ថិភាព ដែលសមរម្យ និងអាចចូលប្រើប្រាស់បានសម្រាប់ប្រជាជនទាំងអស់នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ព័ត៌មានបន្ថែម៖ https://apnic.foundation/
អំពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia – ODC) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញនៅកម្ពុជា និងជាគេហទំព័រ «ទិន្នន័យបើកចំហ» ដែលជាប្រភេទដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ផ្តល់ជូនសាធារណជននូវព័ត៌មានទាន់សម័យ និងត្រឹមត្រូវអំពីប្រទេសកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ វិធីសាស្ត្រទិន្នន័យបើកចំហរបស់ខ្លួន ធានាថាសម្ភារ និងព័ត៌មាននានា មានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងការប្រើប្រាស់ និងទាញយក។
សាកសួរព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ៖
Priyam Nayak
ទីប្រឹក្សាទំនាក់ទំនងយុទ្ធសាស្ត្រ មូលនិធិ APNIC
priyam.nayak@apnic.foundation
Ty Sok
មូលនិធិ APNIC
ty.sok@apnic.foundation