Home ព័ត៌មានជាតិ គ្រោះថ្នាក់បំផុត! កុំជឿពាក្យចចាមអារ៉ាម យករូបអត្តសញ្ញាណប័ណ្ណមកតាំងប្រូហ្វាល់ហ្វេសប៊ុក

គ្រោះថ្នាក់បំផុត! កុំជឿពាក្យចចាមអារ៉ាម យករូបអត្តសញ្ញាណប័ណ្ណមកតាំងប្រូហ្វាល់ហ្វេសប៊ុក

999
0

បើប្តូរហើយ សូមប្រញាប់ដូរចេញជាបន្ទាន់! ការប្តូររូបតាំង ប្រូហ្វាល់ ហ្វេសប៊ុកដាក់ជារូបអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ព្រោះជឿតាមពាក្យចចាមអារ៉ាមបោ.កប្រា.ស់ថា Facebook នឹងបិទគណនីចោល អាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុវត្ថិភាពឯកជនរបស់ម្ចាស់គណនី ព្រោះការធ្វើបែបនេះប្រៀបដូចជាការហុចសោរឱ្យចោ.រលួ.ចទិន្នន័យអញ្ចឹងឯង។
_________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvWnlD26j1eZUZnpTCyHp9jlzDx2j0OfaJg5EBbFFZBltEBnKsInSJjc8QpbAMU81b-Q10XqWN-Fwg88bpGGQnFd5DMTwxU_50zWpEp7WGHKIF4WaM5-stefpOH2WZrhv2lKCWa0eRgCPPM9Lxlen8dO-V3JU_pyRXnMQzpYhy-eq3Dh3In8inD6ichg/s932/photo_2026-09-30_10-36-58.jpg
កុំចេះធ្វើៗតាមគ្នាដោយជឿលើព័ត៌មានគ្មានប្រភពច្បាស់លាស់! ថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានផ្លាស់ប្ដូររូបភាព Profile លើគណនី Facebook របស់ខ្លួនមកដាក់ជារូបថតអត្តសញ្ញាណប័ណ្ណវិញយ៉ាងព្រោងព្រាត បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមថា ក្រុមហ៊ុនមេរបស់ Facebook (Meta) នឹងធ្វើការបិទគណនីណា ដែលមិនតាំងរូបប្រូហ្វាល់ ឲ្យដូចទៅនឹងរូបថតអត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែការណ៍នេះគឺជាព័ត៌មានមិនពិត និងជាការយល់ច្រឡំដ៏គ្រោះថ្នាក់បំផុត ព្រោះក្រុមហ៊ុន Meta មិនដែលចេញច្បាប់ ឬមានគោលការណ៍ឱ្យអ្នកប្រើប្រាស់ធ្វើបែបនេះឡើយ ហើយការធ្វើតាមគ្នាដោយខ្វះការពិចារណានេះ កំពុងតែរុញខ្លួនឯងឱ្យធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwedr9-AdZypNDbw5O6iF1tYi-DzT06d0IWzX8J8Qb-N8T8zhtDB4LvyhXJVj1Smgxx0lqv04VwYFpdRyzuHvqcrpncNnl7JGb2JJsvLZcACTxT_YZta7pmUhHKj5r9errOySR530bp0QSXzveBBd54itkBSniTl9bIQFn2Ru7Lxe9bvJhHjZma3DRBL4/s436/photo_2026-09-30_10-36-57.jpg

យោងតាមការបកស្រាយ និងការណែនាំពីអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា បានលាតត្រដាងថា ក្រុមហ៊ុន Facebook ពិតជាមានយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណមែន ប៉ុន្តែក្រុមហ៊ុនតម្រូវឱ្យយើងផ្ញើឯកសារផ្លូវការ (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ Scan មុខ) ចូលទៅក្នុងប្រព័ន្ធសម្ងាត់ផ្ទៃក្នុងរបស់គេតែប៉ុណ្ណោះ មិនមែនឱ្យយកមកដាក់លើ Profile ជាសាធារណៈឡើយ។ ការយកផ្ទាំងរូបថតឯកសាររដ្ឋបាលផ្លូវការមកតាំងបង្ហាញជាសាធារណៈលើ Profile គឺស្មើនឹងការហុចសោរឱ្យចោរ ព្រោះក្រុមជនខិលខូច អាចលួចយកព័ត៌មានទាំងនោះទៅបង្កើតគណនីក្លែងក្លាយដើរបោកប្រាស់លុយគេ ឬយកទៅបើកគណនីធនាគារងងឹត និងខ្ចីលុយអនឡាញខុសច្បាប់ ដែលបង្កការក្តៅក្រហាយរងការចោទប្រកាន់ចំពោះមុខច្បាប់ដល់ម្ចាស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJCONWgnJAPdeOEyfZlXIjrYbttgZ7QgFkwHT3gyXanoxfkh0KkJYwK9kS_NGCNgzaiVjgqw24Ja2KkPrGbnyEXVO0sYxS1vepCT5-GXOyUNkKWZuCB3V2cCjBhmHxSr43K_5CC8xYoIHPjq_yfDliv2GlE4avt3h1X-4reZ7mVPqAS_5yHyb1s08fXcQ/s450/photo_2026-09-30_10-36-57%20(2).jpg

មែនទែនទៅ គោលការណ៍សហគមន៍ផ្លូវការរបស់ Meta គឺផ្តល់សេរីភាពពេញលេញក្នុងការតាំងរូបភាព Profile ឱ្យតែរូបនោះមិនរំលោភសិទ្ធិអ្នកដទៃ ឬជារូបភាពអាសអាភាស និងហិង្សា ដូចនេះការគំរាមបិទគណនីគ្រាន់តែជាល្បិចកលបំភិតបំភ័យរបស់ Scammers ដើម្បីបោកបញ្ឆោតពលរដ្ឋឱ្យទម្លាយរូបថត និងព័ត៌មានអត្តសញ្ញាណដោយខ្លួនឯងប៉ុណ្ណោះ សម្រាប់អ្នកដែលបានប្តូររូប Profile ជារូបអត្តសញ្ញាណប័ណ្ណរួចហើយ សូមប្រញាប់លុប និងដូរចេញភ្លាមៗ ហើយជំនួសមកវិញនូវរូបថតធម្មតាវិញ ដើម្បីការពារសុវត្ថិភាពទិន្នន័យ និងកាត់ផ្តាច់ឱកាសរបស់ក្រុមឧក្រិដ្ឋជនអនឡាញក្នុងការយកទិន្នន័យទៅប្រើប្រាស់ក្នុងផ្លូវខុសច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4dR9kGkpOp2u6XmKzoT8ThSgSYTLwc2xCv7zM2sbUMEnOqClOdDZ0xgqGTL0cgtv9-JrJ1acJcLEL9vu_xffid7L9ehwiRYy3_xJbm_Vx7dgVsz6ube3De0TnF8kJTKXDnTExieew-gEGwVts-v4iUdTH0S8YjzD3XMop1Op8LCqzJZuwrNMvuyX6_6E/s800/photo_2026-09-30_10-36-57%20(3).jpg
ជារួមមក ដើម្បីជៀសវាងហានិភ័យដ៏ធ្ងន់ធ្ងរលើប្រព័ន្ធបច្ចេកវិទ្យា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន និងត្រូវរក្សាទុកវាជាសម្ងាត់ជានិច្ច។ ហាមដាច់ខាតការបង្ហោះ ឬចែកចាយរូបភាពឯកសារផ្លូវការ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរជាសាធារណៈនៅលើបណ្តាញសង្គម ទោះក្នុងរូបភាពណាក៏ដោយ។ មុននឹងជឿ ឬធ្វើតាមការផ្សព្វផ្សាយណាមួយ ត្រូវប្រាកដថាមានប្រភពផ្ទៀងផ្ទាត់ផ្លូវការច្បាស់លាស់ ដើម្បីការពារខ្លួនឯង សាច់ញាតិ និងសហគមន៍ឱ្យរួចផុតពីការលួចអត្តសញ្ញាណ និងការឆបោកអនឡាញ៕