Home តារាជាតិ សំឡេងធំ! ឱក សុគន្ធកញ្ញា ថានៅពេលគ្រងឈុត «ស្បៃខ្មែរ»អារម្មណ៍មិនអាចបរិយាយបាន

សំឡេងធំ! ឱក សុគន្ធកញ្ញា ថានៅពេលគ្រងឈុត «ស្បៃខ្មែរ»អារម្មណ៍មិនអាចបរិយាយបាន

200
0

តារាចម្រៀងឱក សុគន្ធកញ្ញា បានប្រើប្រាស់សំឡេងរបស់ខ្លួនបង្ហាញពី «ស្បៃខ្មែរ» ដ៏ស្រស់ស្អាតដែលជាកេរដំណែលពីដូនតា។ ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរតារាចម្រៀងដែលមានអ្នកតាមដានរាប់លាននាក់រូបនេះបានបង្ហាញថានៅពេលគ្រងឈុតស្បៃខ្មែរអារម្មណ៍គឺមិនអាចបរិយាយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0LyouCOFlQCdr1jd6bGXBQ65BbBNCD0tN8dfvyxLnRfu2UxRBWMt0qFemyLquzBub25dOOQCWiNg4LgPQCXOqdk5zi6RiSoXUXH8C38GTeBMlvV194Oi3YO0cQT8wkSx5RGFX6m389qKG9z3s2vVwPmtDfchhNcFVVPeQt1Rr14NgkulgtxduaxEBwno/s2048/image_2026-09-30_08-47-20%20(2).png

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថារយៈពេលចុងក្រោយនេះបវរកញ្ញា តារាល្បីៗនិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បានពួតដៃគ្នាជាធ្លុងមួយបង្ហាញពីវប្បធម៌ខ្មែរទាំងតួអង្គ «យាយសុខ» រួមទាំងការបង្ហាញពី «ស្បៃខ្មែរ»ដ៏ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះនិន្នាការនេះបានជំរុញឱ្យមានពាក្យមួយឃ្លាយ៉ាងស្រស់ស្អាតថា «ស្រ្តីការពារវប្បធម៌ បុរសការពារទឹកដី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDatd_hwgHvPdfam2Aqwc6KVu_CS-B64H9IS9DRL33fH1-Z6VNAQXfY4vMXSeoiagDp4aTsWL2Eznfs37fBHQ3SeXlx_C1APrAoRehIxtZagRi1shZ6X2-PkTmHSiwNieUTcMdntGYSNcQO0ruPSYtpZ29xRmXZQkhC6EFmn7UO1pClp_GbMIoQvgUAU/s2048/image_2026-09-30_08-47-20.png

ក្នុងនាមជាសិល្បការិនីជួរមុខមួយរូបប្រចាំប្រទេសកម្ពុជាតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មិនរំលងដោយបានប្រើប្រាស់សំឡេងធំរបស់ខ្លួនបង្ហាញពី «ស្បៃខ្មែរ» និងបានទម្លាយពីអារម្មណ៍នៅពេលគ្រងឈុតខ្មែរមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHInwVYjC0Lrmy5_SoHcIHrunMBIOcXemkdGZBhQyR0FeS5jITzMSstShDQH9PkNFvqk6B5TSfkZ6gs2I28XgJJA2oWMfkn4pzLDv89eXnrGEXVG0AI_3Wyi_X8ZrM7BuCtMat0aBVkyqN3PcLSrWjvAcXMVDLxDRDDRE7kXOxfmkMVGqSnbEtSa3t04/s2048/image_2026-09-30_08-47-22%20(2).png
ជាមួយនឹងរូបថតជាច្រើនសន្លឹកបង្ហោះនៅយប់ថ្ងៃទី២៩ ខែកញ្ញា អ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងថា «ស្បៃខ្មែរ កេរដំណែលពីដូនតា បានគ្រងកាលណា មានអារម្មណ៍ពិសេស ពុំមានអ្វីអាចកាត់ថ្លៃបាន…»។ ម្ចាស់បទ «ព្រហ្មលិខិត» ដែលជួយលើកស្ទួយវិស័យទេសចរណ៍មួយផ្នែកបានបង្កត់ធ្ងន់ទៀតថា «ស្បៃខ្មែរ ជាមរតកវប្បធម៌ខ្មែរ ដែលបង្កប់នូវភាពថ្លៃថ្នូរ ស្រស់ស្អាត និងអត្តសញ្ញាណខ្មែរ ដែលបងប្អូនខ្មែរគ្រប់រូប គួរបន្តថែរក្សាឱ្យគង់វង្សតទៅជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGlN9T3LZZnLw17w1GwyWKSWaIzdFLYdVB-EKkrnPIkbNvOZx-44fB55K4vUSWreehnyehupaqAvLFznUqz8SUbJKjVLPtfMT2sa8degfgbaHnFGXoo62wMuM8Um4qomJA5aBBtsxMEl73KldI8uh7WbF7A4pYiU-QmW6hnna4_rVH5LWkkUdJVM9S5Ds/s2048/image_2026-09-30_08-47-24.png

ការលើកឡើងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថាជាការចូលរួមបង្ហាញពីវប្បធម៌ខ្មែរ ជាពិសេសដាស់ស្មារតីកូនខ្មែរគ្រប់រូបគួរចូលរួមបន្តការថែរក្សាមរតកដ៏ផូរផង់មួយនេះ ស្របពេលមានប្រទេសខ្លះចិញ្ចឹមចិត្តចង់បាននិងចង់ធ្វើជាកម្មសិទ្ធិ៕