តារាសម្តែង Song Hye Kyo និងតារាសម្តែង Shu Qi ដែលសុទ្ធតែជារាជនីសម្រស់មិនខ្ចីចាស់ទៅតាមវ័យបានជួបគ្នានៅកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកយីហោមួយក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៧ខែកញ្ញា។ សកម្មភាពទាំងពីរក្នុងការជជែកគ្នាយ៉ាងរីករាយបង្កឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំង។

Song Hye Kyo បានចូលរួមកម្មវិធីក្នុងនាមជាទូតម៉ាកសុច្ឆន្ទៈស្ថិតក្នុងសំលៀកបំពាក់ ពណ៌ប្រផេះ ដែលជាម៉ូដលក្ខណៈពិសេសរបស់ម៉ាក រួមជាមួយស្បែកជើងកវែងវែង និងកាបូបដែលមានពណ៌ស៊ីគ្នា។ ក្នុងកម្មវិធី Shu Qi ដែលជាភ្ញៀវមកពីប្រទេសចិនបានចូលទៅសួរសុខទុក្ខ Song Hye Kyo ដោយផ្ទាល់។ បន្ទាប់មកអ្នកទាំងពីរបានអង្គុយក្បែរគ្នាពេញកម្មវិធី និងជជែកគ្នាយ៉ាងស្និទ្ធស្នាល និងរីករាយ។

ការជួបគ្នានេះកើតឡើងភ្លាមៗបន្ទាប់ពី Bottega Veneta បានប្រកាសជាផ្លូវការថា Song Hye Kyo ក្លាយជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកចាប់ពីខែកញ្ញា ឆ្នាំ ២០២៦។ ជាមួយគ្នានេះ រូបភាពរបស់ Song Hye Kyo ពីកម្មវិធីនៅ Milan ក៏ទទួលបានការចាប់អារម្មណ៍លើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់ជាច្រើនបានសរសើរពីរូបសម្រស់ដែលមើលទៅក្មេងជាងវ័យរបស់នាង។
បច្ចុប្បន្ន Song Hye Kyo កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីរបស់ Netflix មានចំណងជើង Slowly and Intensely ដែលនិពន្ធដោយ Noh Hee Kyung និងមានសាច់រឿងផ្តោតលើពិភពឧស្សាហកម្មកម្សាន្តកូរ៉េ ចាប់ពីទសវត្សរ៍ ១៩៦០ ដល់ ១៩៨០។
ចំណែកឯ Shu Qi វិញនៅតែបន្តទាក់ទាញប្រព័ន្ធផ្សព្វផ្សាយនិងម៉ាកយីហោ ទោះបីជាស្ថិតក្នុងវ័យ៥០ឆ្នាំតារាសម្តែងរូបនេះនៅតែក្រសោបតំណែងនិងការចូលរួមរបស់ម៉ាកយីហោនានាជាច្រើន៕










