Home ព័ត៌មានអន្តរជាតិ ភូតកុហកអន្តរជាតិជាថ្មី! ថៃចោ.ទខ្មែរថាជាអ្នករំលោ.ភបំពានទឹកដីនៅកណ្ដាលវេទិកា UN

ភូតកុហកអន្តរជាតិជាថ្មី! ថៃចោ.ទខ្មែរថាជាអ្នករំលោ.ភបំពានទឹកដីនៅកណ្ដាលវេទិកា UN

470
0

កម្ដៅការទូតកំពុងពុះកញ្ជ្រោល! ថៃទាត់ចោលរបាយការណ៍ជនភៀសសឹកខ្មែរ ដោយបានប្រើប្រាស់ «សិទ្ធិតតាំងបំភ្លឺ» យ៉ាងលាក់ពុត នៅក្នុងឱកាសសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលាបពណ៌បំភ្លៃតថភាពជាក់ស្តែង តាមរយៈការចោទប្រកាន់ពលរដ្ឋខ្មែរថា បានចូលមកឈ្លានពានរស់នៅលើទឹកដីថៃ និងថែមអះអាងភូតភរប្រាប់ពិភពលោកថា ប្រទេសថៃនៅតែប្រកាន់ខ្ជាប់នូវការចរចា និងការជ្រើសរើសយកផ្លូវការទូតជាជម្រើសទីមួយ ទាំងដែលសកម្មភាពជាក់ស្តែងរាល់ថ្ងៃ យោធាថៃកំពុងតែបន្តបំពាន និងជាន់ឈ្លីច្បាប់អន្តរជាតិឈ្លានពានព្រំដែនខ្មែរយ៉ាងកំរោល។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrETCm16S8tpAXWEEH_-IAh53GyV4Cr1oUYIqoTZsJ8nJcLI6Hrvm5ZArkhxT3Oa-ch-Q9DEopp_1cb1e8LwXjr9AQzIxCZIS2jZMi2XU8nV2YWJVH96WQhfi6Wh2zv6ObGjvFm7cEUtGCSGA8JUyfJd9B0ebosPhOKXnnuZ8cbClwJKmXQnK1wKMHU60/s750/photo_2026-09-29_15-29-58.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ THE STANDARD នៅថ្ងៃទី២៩ ខែកញ្ញា នេះ លោក ឆើតឆាយ ឆៃវិឌ (Cherdchai Chaivaivid) ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ បានឡើងថ្លែងសុន្ទរកថាវាយបកការទូតយ៉ាងចាស់ដៃ ដោយបានច្រានចោលទាំងស្រុងចំពោះរបាយការណ៍របស់កម្ពុជា។ ភាគីថៃបានភូតកុហកថា ប្រជាពលរដ្ឋជាង ២ ម៉ឺននាក់នោះ មិនមែនជាជនភៀសខ្លួនខ្មែរដែលរងការបណ្តេញចេញដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃឡើយ ប៉ុន្តែគឺជាប្រជាជនកម្ពុជាដែលបានលបលួចចូលមកស្នាក់នៅក្នុងមណ្ឌលភៀសខ្លួនបណ្តោះអាសន្នលើទឹកដីថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ ហើយមិនព្រមចាកចេញ។ ថៃថែមទាំងបានបង្វែរសាច់រឿងចោទប្រកាន់មកលើកម្ពុជាវិញថា ការដែលខ្មែរទាមទារដីធ្លីតំបន់នោះ គឺស្មើនឹងការរំលោភបំពាន និងទន្ទ្រានឈ្លានពានចូលដីធ្លីអធិបតេយ្យភាពរបស់ប្រទេសថៃទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtldxtcP2f-rcG4vQnCfNcuII8GkHNFOBn23ADHOmKqLtFvkazK7wENDe9fmSA1zrYeH_nCDFuebb8KmqJDCb4Ex8l4zLFbJPviYOAHq0r87B0AeMf4AxKEY7biZBbseZrDEzi2LCk71D4AOYPLXizyxe5jqC0sJqLPMhN8-_UNy2Fa0l57H2QZA8ou8/s1280/photo_2026-09-29_15-29-59.jpg
ទោះបីជាថៃប្រកាសស្រឡាញ់សន្តិភាពនៅលើឆាកអន្តរជាតិ និងអះអាងថាខ្លួនប្រកាន់ខ្ជាប់នូវយន្តការចរចាជាធំ រួមទាំងកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាកក្តី ប៉ុន្តែយោធាថៃកំពុងប្រើប្រាស់អាវុធ និងកម្លាំងបំពានជាន់ឈ្លីច្បាប់អន្តរជាតិនៅនឹងជើង។ កាន់តែធ្ងន់ធ្ងរជាងនេះ ថៃបានដេញជើងការទូតដាក់សម្ពាធឱ្យកម្ពុជាផ្អាកសកម្មភាពយោធាព្រំដែន ព្រមទាំងជម្រុញឱ្យខ្មែរសហការបោសសម្អាតមីន និងបង្ក្រាបក្រុមឆបោកអនឡាញទៅវិញ។ យុទ្ធនាការយោធារបស់ថៃ បាននិងកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់បេតិកភណ្ឌវប្បធម៌ដូនតាខ្មែរ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជា បើកយុទ្ធនាការបកស្រាត និងចាត់ទុកវោហាសាស្ត្ររបស់ថៃនៅ UN ថាជាចរិតភូតភរ ក្រឡេចក្រឡុះ មិនអាចជឿទុកចិត្តបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_gT14_zt8prrtzQVaiZcI7EcC6RTIIraO5hN3ZyjWhnnl5GSTZFD1rOl6aAc96CpMlJ6RyeiLNof7apmwIgo8Mq8sZ_SVzxt9wovZr9O5kuyZhyE_jRGl8HiMm7qIedNTb8WY0ps8PUbct2UfLyQxl6f31fZr-1_rQFyITbb9BuySrB1YB04ZiGFrds/s768/photo_2026-09-29_15-29-58%20(3).jpg

ជារួមមក ពាក្យសម្ដីអួតអាងរបស់ទូតថៃនៅចំពោះមុខមហាសន្និបាត UN គ្រាន់តែជាឆាកល្ខោនភូតភរដើម្បីបិទបាំងទង្វើឈ្លានពានជាក់ស្តែងរបស់យោធាខ្លួននៅលើដីតែប៉ុណ្ណោះ។ យុទ្ធនាការលាបពណ៌នេះបានជម្រុញឱ្យកូនខ្មែរគ្រប់រូបកាន់តែមានស្មារតីជាតិនិយម រួមគ្នាក្រោកឈរគាំទ្រជំហររាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការប្រើប្រាស់ខែលច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរឱ្យបានគង់វង្សជានិរន្តរ៍៕