Home ព័ត៌មានជាតិ រូបភាពដូនចាស់ពាក់អាវប៉ាក់ ជាមួយស្បែកជើងប៉ាតាទៅវត្ត កំពុងបង្កឲ្យមានការវែកញែក

រូបភាពដូនចាស់ពាក់អាវប៉ាក់ ជាមួយស្បែកជើងប៉ាតាទៅវត្ត កំពុងបង្កឲ្យមានការវែកញែក

779
0

តើបងប្អូនយល់ឃើញបែបណាដែរចំពោះបញ្ហានេះ? ករណីហាងលក់សម្លៀកបំពាក់ និងស្បែកជើងកីឡាមួយបានធ្វើទីផ្សារដោយបង្ហោះរូបភាពដូនចាស់ពាក់ស្បែកជើងប៉ាតា ក្នុងឈុតសំពត់បត់អាវសទៅវត្ត បានបង្កើតជាក្ដីបង្វល់ដល់រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យចេញប្រតិកម្មយ៉ាងចាស់ដៃថាជាទង្វើឆ្គាំឆ្គងបំផ្លាញទម្រង់ដើម ខណៈការលើកឡើងនេះ កំពុងបង្កឲ្យមានការវែកញែកពីមហាជនពេញបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfLYH5UBXTbxHtvMys9pGs-E3QB99bNemG-6IMogNc68fPOJD4bTAzl3qtdobubzBnu-dHA2yI8-SgLxnftvpquREttEEsafAH_mg_9yo_JwNL0994ve5cpZQqMYNvKry88iZeII8lphHh7jbDuerhqpodYhkfKlJnqS3X3qPMQ0BVukCK3uckeF54LZU/s640/photo_2026-09-30_09-14-21%20(2).jpg
ផ្អែកតាមការចុះផ្សាយជាផ្លូវការនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ លោកស្រី ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចែករំលែករូបភាពយុទ្ធនាការទីផ្សាររបស់ប្រ៊ែនខាងលើ ជាមួយនឹងការសរសេសំណេរបញ្ចេញមតិរិះគន់ដាស់តឿនចំៗមុខថា៖ «មិនត្រូវយកស្បែកជើងនេះ មកពាក់ជាមួយនឹងការស្លៀកសំពត់បត់ទេ ជាពិសេសទៅវត្ត កាន់តែផ្ដេសផ្ដាស កុំចេះតែនឹកឃើញ ខូចរបៀបទំនៀមទម្លាប់អស់។ គិតពីប្រយោជន៍ខ្លួនឯងជាអ្នកលក់ បំផ្លាញវប្បធម៌ដ៏ល្អផូផង់»។ ការណ៍នេះបានជំរុញឱ្យកើតមានការវែកញែកបែកមតិសាធារណជនជា ២ ក្រុមធំៗភ្លាមៗ ដោយក្រុមម្ខាងងាកមកគាំទ្រជំហរតឹងរ៉ឹងរបស់លោកស្រី ដើម្បីរក្សាព្រលឹងអត្តសញ្ញាណដើម ឯក្រុមម្ខាងទៀតបានរិះគន់បកទៅក្រសួងវិញ ដោយលើកឡើងពីហេតុផលភាពងាយស្រួល និងសុខភាពបាតជើងរបស់មនុស្សចាស់ជរា ដែលទាមទារការការពារការរអិលដួល និងសម្រាលការឈឺសន្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhofcfJYu_Fe8JIOdfsCoFLzkK9GqNODa-KSZRfTHfKHLEmh-vWAF_G3JOej92kWgpa9BsLmr2hft6Ol3Dvy_jaHXDIehdZqdQXyGn5LhDMZvSuY6hjJPjP_Of7B6IeHI1NZtaAn2b7MKr4ymBvICbnCZlxp_xscXaf-nK7yekybCq57mEB4yo8CUQ7ebw/s1280/photo_2026-09-30_09-14-21%20(3).jpg

នៅក្នុងរលកនៃសង្គ្រាមវោហាសាស្ត្រដ៏រសើបនេះ ក្រុមអ្នកលេងបណ្តាញសង្គមដែលផ្ទុយពីការលើកឡើងរបស់លោកស្រី រដ្ឋលេខាធិការ បានគាស់កកាយភស្តុតាងដេញដោលថា វប្បធម៌តែងតែមានការវិវត្តទៅមុខ ហើយការដេញម៉ូដសម័យថ្មី គួរតែមានការបើកចិត្តទូលាយ ព្រោះសូម្បីតែប្រ៊ែនលំដាប់ពិភពលោកធំៗ ក៏ធ្លាប់យកលោកសង្ឃមកពាក់ស្បែកជើងកីឡាផ្សព្វផ្សាយដែរ។ ពួកគាត់ថែមទាំងបានលើកឡើងពីភាពចាំបាច់សម្រាប់មនុស្សចាស់អាយុច្រើនដែលកើតជំងឺទឹកនោមផ្អែម ដែលទាមទារដាច់ខាតនូវការប្រើប្រាស់ស្បែកជើងប៉ាតាទន់ៗ ដើម្បីការពារសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifUNAJ8qk5bPb0sLsxeMi9_VzkGyJ3g1oXP5J8k5TnL0SQb6lA1A_h6dCm321dnScljNiZroOgQv8qfQbWi6ZgYkYHJ4SYJ_WdrRt_qBkIrHSb1GF6XZwukGzs46kNgq1wyM5ciPMjfZJgy7t5q5_Oe5zPLX2Yg3z3zjYqHVOPunmm-wTAsRCNdRDAjZo/s665/photo_2026-09-30_09-14-21.jpgទោះជាយ៉ាងណា ក្នុងចំណោមមតិស្រប និងប្រឆាំងដ៏ស្វិតស្វាញនេះ ក៏មានរំហូរនៃមតិកណ្ដាលនិយមបែបស្ថាបនា ចេញមុខមកសម្របសម្រួលដោយចាត់ទុកករណីនេះថា គ្រាន់តែជា «គម្លាតជំនាន់» រវាងមនុស្សវ័យក្មេង និងមនុស្សជំនាន់មុន ដែលហាក់មិនសូវយល់ពីរបត់សង្គមរវាងគ្នានឹងគ្នា មិនគួរពង្រីកសាច់រឿងឱ្យក្លាយជាជម្លោះជេរប្រមាថបុគ្គលឡើយ ប៉ុន្តែត្រូវដោះស្រាយដោយការសន្ទនា និងការពន្យល់គ្នាទៅវិញទៅមកដោយក្តីអត់ធ្មត់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_mjaliVvKtOHiW5wO7EEwbSLPtM_yyY3dKOs1QXTh8R4W9mAwR2gjMcmD4BcUUmZ8ONQCFPVRy3BfpleuNHMZ8kV3vBOEJOWtg_EaogdAAtJVfDfklCZs90gE9aEDS4hJP6ps8S3U3J5V33SIcDOswIFbUpaasnNKCuTzCY_bGCxlZisyuZiVWYoNR0M/s800/photo_2026-09-30_09-14-23.jpg
ជារួមមក វិបត្តិវែកញែករឿងរូបភាពដូនចាស់ស្លៀកឈុតប្រប្រៃណីពាក់ស្បែកជើងប៉ាតាទៅវត្តនាពេលនេះ គឺជាមេរៀនសង្គមដ៏មានតម្លៃមួយ ក្នុងការស្វែងរកចំណុចប្រសព្វរវាង «ការអភិរក្ស និងការអភិវឌ្ឍ» នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។ គ្រោះថ្នាក់នៃការបំផ្លាញទម្រង់ដើម និងភាពចាំបាច់ផ្នែកសុខភាពមនុស្សចាស់ សុទ្ធសឹងតែជាជ្រុងគំនិតដែលមានហេតុផលរៀងៗខ្លួន ទាមទារឱ្យបណ្តាក្រុមហ៊ុនច្នៃម៉ូដ និងផលិតករទីផ្សារទាំងអស់ ត្រូវបង្កើនការសិក្សាស្រាវជ្រាវ និងគោរពកាលៈទេសៈឱ្យបានហ្មត់ចត់បំផុត។ ការច្នៃប្រឌិតសម័យថ្មី គឺជារឿងល្អ ប៉ុន្តែវាមិនត្រូវរំលោភបំពាន ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃដួងព្រលឹង និងវប្បធម៌ដ៏ផូរផង់របស់ជាតិឡើយ ដើម្បីធានាបាននូវការដើរទន្ទឹមគ្នាដោយសន្តិវិធី និងសាមគ្គីភាពក្នុងសង្គម៕