Home ព័ត៌មានអន្តរជាតិ រយៈពេលមិនដល់ ៦ខែ៖ ថៃប្រឈមនឹងវិបត្តិផ្ទៃក្នុងចាក់ស្រេះ ក្រោមការដឹកនាំរបស់ អានុទីន

រយៈពេលមិនដល់ ៦ខែ៖ ថៃប្រឈមនឹងវិបត្តិផ្ទៃក្នុងចាក់ស្រេះ ក្រោមការដឹកនាំរបស់ អានុទីន

495
0

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ (Bangkok Post)៖ រយៈពេលមិនដល់ ៦ខែផង ក្រោយឡើងកាន់អំណាច រដ្ឋាភិបាលថៃថ្មីដឹកនាំដោយបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល កំពុងប្រឈមមុខនឹង «សម្ពាធយ៉ាងធ្ងន់ធ្ងរ» ជុំទិស ទាំងវិបត្តិឱនភាពសេដ្ឋកិច្ចជាតិ និងរឿងអាស្រូវនយោបាយជុំវិញការស៊ើបអង្កេតលើការបោះឆ្នោតព្រឹទ្ធសភា។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJitK4fsf0hyW29dMCkQW2iBHKTDAEoqorGMfEMgjiTF7I3UOvYEhKnXRsYLg6fejE_u1hTm0BYZJp0TvKCPZs3H1XET_Jojg7Z0eOFYzChzgmnuDPhSaCG1zd16kECZYo1szzjjS9Gp0ggg_6Q_SwLSwkjXWCnd2WA6fM7X5odQG0-cw4s_D_R9LTyw/s1080/photo_2026-09-15_12-16-02%20(2).jpg
ក្នុងការវាយតម្លៃរយៈពេល ៦ខែដំបូង រដ្ឋាភិបាលដឹកនាំដោយបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល កំពុងជួបព្យុះសង្ឃរាជុំទិស។ ឡើងកាន់អំណាចមិនទាន់ទាំងបានកក់កៅអីស្រួលបួលផង សម្ពាធទាំងផ្នែកនយោបាយ និងវិបត្តិសេដ្ឋកិច្ចបានបោកបក់មកព្រមៗគ្នា ដែលកំពុងតែអង្រួនស្ថិរភាពជាតិ និងធ្វើឱ្យរដ្ឋាភិបាលថ្មីនេះ ធ្លាក់ក្នុងភាពរង្គោះរង្គើជាខ្លាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoUjoI-AcPLLNS1Knh1xctcaj8d01froAxxoQheqfudbOHPdxeaeM3YxMv6-YrGYT3AXwhKfJJirFG5h9V-LGAF9awPu-ARmiUBOVThtFDUjWgAEks7xtEgImGa0ZF4-iwny7HW1i47LeOSJtnvV-kowe4MWdkMZ34zDJIetp9_oduJ2kkbkiQfCiUPM/s960/photo_2026-09-15_12-16-02%20(3).jpg
    យោងតាមរបាយការណ៍របស់ បាងកកប៉ុស្តិ៍ (Bangkok Post) ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា បានឲ្យដឹងថា រដ្ឋាភិបាលដែលដឹកនាំដោយបក្សភូមិចៃថៃ កំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះនៃសន្ទុះសេដ្ឋកិច្ចជាតិ កំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ និងភាពមិនច្បាស់លាស់នៃកញ្ចប់ថវិកាជាតិ ដែលកំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់ស្រទាប់ពាណិជ្ជករ និងប្រជាជនទូទៅ។ ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចដ៏ដុនដាបនេះ ផ្នែកនយោបាយផ្ទៃក្នុងក៏កំពុងតែឡើងកម្ដៅខ្លាំង ក្រោយពីគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបើកការស៊ើបអង្កេតស៊ីជម្រៅ ទៅលើករណីចោទប្រកាន់ពីការរៀបចំខ្សែញាក់ និងភាពមិនប្រក្រតីក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅ ដែលរឿងអាស្រូវនេះបានទាញទម្លាក់ទំនុកចិត្ត និងភាពស្របច្បាប់របស់រដ្ឋាភិបាលទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicS08vVbHFYEi2aYrklqjEcXXCt0UhI4wDU7h5OFaa9slSXfMa4lMk-QCjTjGLLe6kkZdwHRdEIij5WA5Ao8EOafwqhnVDNbur-y9az_3fjbs1lzYW9rgajgyTCxr8UNuqyO6Po7IaivLhvDoHOoF-rZeCY0rHUAkRS869CxblRWWonUaiHN55i5sJUko/s700/photo_2026-09-15_12-16-02%20(4).jpg

    របាយការណ៍ដដែលបានគូសបញ្ជាក់ថា ភាពចម្រូងចម្រាសជុំវិញការស៊ើបអង្កេតលើការបោះឆ្នោតព្រឹទ្ធសភា បានក្លាយជាដុំគ្រួសក្នុងស្បែកជើងដ៏ធំសម្រាប់លោក អានុទីន ឆានវីរៈគុល ព្រោះមានការសង្ស័យថា សមាជិកជាន់ខ្ពស់ និងបណ្តាញរបស់បក្សភូមិចៃថៃ អាចមានការពាក់ព័ន្ធនឹងការរៀបចំខ្សែញាក់ពីក្រោយខ្នង។ បញ្ហានេះ មិនត្រឹមតែធ្វើឱ្យរដ្ឋាភិបាលបាត់បង់ការផ្តោតអារម្មណ៍លើការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កជាភាពប្រេះឆា និងការមិនទុកចិត្តគ្នារវាងគណបក្សចម្រុះរដ្ឋាភិបាលផងដែរ ខណៈពេលដែលសន្ទស្សន៍ជំនឿទុកចិត្តលើការវិនិយោគពីបរទេស កំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ_8Z4k9-seVhyLZQrtkdhewx9YAa8CEZEQZD2ETW8AqZgbIrJe7-Jwv-j35pREfrswHSHRIvkEmHqv4bKdNGsRoXIuUqvqqexPne1eGYdG0YcwbZPKowrfx2xt4UKw_jOzHBoz6y4u3jk7hWXE6N0Y6EsvhMtCxdXralz2zE1C031rRHbfdzoHZy368I/s1280/photo_2026-09-15_12-16-02.jpg

    ជារួមមក ដំណើរការដឹកនាំក្នុងរយៈពេលមិនដល់កន្លះឆ្នាំផងរបស់លោក អានុទីន ឆានវីរៈគុល បាននិងកំពុងដើរលើផ្លូវដ៏រលាក់ និងគ្រោះថ្នាក់បំផុត។ ប្រសិនបើរដ្ឋាភិបាលបក្សភូមិចៃថៃ នៅតែមិនអាចស្វែងរកច្រកចេញដ៏មានប្រសិទ្ធភាព ដើម្បីដោះស្រាយទាំងរឿងអាស្រូវនយោបាយផ្ទៃក្នុង និងការទប់ទល់នឹងឱនភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះទេនោះ ស្ថិរភាពនៃរដ្ឋាភិបាលថ្មីមួយនេះ នឹងត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង៕