ភ្នំពេញ៖ ក្រសួងវប្បធម៌ បានលាតត្រដាងពីភស្តុតាងជាក់ស្ដែង ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក M-K82 បំផ្លាញរចនាសម្ព័ន្ធស្ពានទ័ពបុរាណវែងជាងគេ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ទង្វើនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថាយោធាថៃមិនត្រឹមតែឈ្លានពានទឹកដីកប៉ុណ្ណោះទេ តែថែមទាំងចង់បំផ្លាញសម្បត្តិបេតិកភណវប្បធម៌ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាផងដែរ។
________________
សូមស៊ែរដើម្បីឲ្យពិភពលោកបានដឹងពីចរិតព្រៃរបស់ថៃឲ្យកាន់តែច្បាស់! ក្រសួងវប្បធម៌ បានលាតត្រដាងពីភស្តុតាងជាក់ស្ដែង ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះមកទម្លាក់គ្រាប់បែកប្រភេទ M-K82 បំផ្លាញស្ពានទ័ពបុរាណ។ ទង្វើនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថាយោធាថៃមិនត្រឹមតែឈ្លានពានលើអធិបតេយ្យកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងចង់បំផ្លាញសម្បត្តិបេតិកភណវប្បធម៌ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាផងដែរ។.jpg)
យោងតាមរបាយការណ៍បច្ចេកទេសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ព ចំនួន២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែង។
.jpg)
សូមជម្រាបថា ស្ពានប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលនេះ មានបណ្តោយ ១៥០ម៉ែត្រ កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ ដោយត្រូវបានចាត់ទុកថាជាស្ពានបុរាណវែងជាងគេបំផុតដែលកសាងឡើងក្នុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
.jpg)
វិនាសកម្មបេតិកភណ្ឌនៅស្ពានទ័ពនេះ គឺមានទម្រង់ដូចគ្នាទៅនឹងករណីយោធាថៃបាញ់កាំភ្លើងធំបំផ្លាញប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ដូចដែលអង្គការ UNESCO បានកត់ត្រាក្នុងរបាយការណ៍កម្រាស់ ១០៤ទំព័រកន្លងទៅ។ ទោះជាយ៉ាងណា កម្ពុជាមិនព្រមចុះចាញ់នឹងទង្វើបំផ្លិចបំផ្លាញអត្តសញ្ញាណជាតិរបស់ភាគីថៃឡើយ។ បច្ចុប្បន្ន ក្រសួងវប្បធម៌កំពុងដុតដៃដុតជើងសិក្សាស្រាវជ្រាវ ដើម្បីរៀបចំគម្រោងការងារសង្គ្រោះបន្ទាន់ និងចាត់វិធានការជួសជុលរចនាសម្ព័ន្ធស្ពានដែលរងការខូចខាតឡើងវិញជាថ្មី ព្រមទាំងមានផែនការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតប្រចាំខេត្តឧត្តរមានជ័យ។

ការទម្លាក់គ្រាប់បែកកំទេចស្ពានទ័ពសម័យអង្គរ គឺជាភស្តុតាងដែលមិនអាចកាត់ថ្លៃបាន ក្នុងការបកអាក្រាតមុខមាត់ពិតរបស់យោធាថៃ ដែលមានចេតនាយ៉ាងខ្មៅងងឹតចង់លុបបំបាត់ភស្តុតាងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរ។ ភស្តុតាងវិនាសកម្មថ្មបុរាណទាំងនេះ នឹងត្រូវកម្ពុជាបន្តរៀបចំបញ្ជូនទៅកាន់ស្ថាប័នអន្តរជាតិ ដូចជា UNESCO ដើម្បីទាមទាររកយុត្តិធម៌ផ្លូវច្បាប់ពិភពលោក។ បេតិកភណ្ឌដូនតាខ្មែរ គឺជានិមិត្តរូបនៃដួងព្រលឹងជាតិដ៏រឹងមាំ ដែលមិនអាចបំផ្លាញបានដោយគ្រាប់បែក ហើយកម្ពុជានឹងបន្តសហការអភិរក្ស និងការពារបូរណភាពទឹកដីព្រមទាំងវប្បធម៌ឱ្យគង់វង្សជាអមតៈ៕










