Home ព័ត៌មានជាតិ កក្កដា សុភ័ណ្ឌ រិះគ.ន់ទៅកាន់ព្រលានយន្តហោះនៅខេត្តសៀមរាប

កក្កដា សុភ័ណ្ឌ រិះគ.ន់ទៅកាន់ព្រលានយន្តហោះនៅខេត្តសៀមរាប

701
0

កក្កដា សុភ័ណ្ឌ បានចេញវីដេអូមួយដែលមានការរិះគន់ក្នុងន័យស្ថាបនាទៅកាន់ព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបដែលមានសភាពក្តៅខុសពីព្រលាននៅរាជធានីភ្នំពេញ។ ក្នុងនាមខ្លួនជាអតិថិជនម្នាក់ដែលចំណាយថវិកាក្នុងការទិញសំបុត្រ កក្កដា សុភ័ណ្ឌ ចង់ឱ្យមានការកែប្រែលើចំណុចនេះដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរឬអ្នករង់ចាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZEDe5VLeZqLnfqw0lgAyggkxPR-qQu5cx9NottG25oUMRhzIQsmKZfIt4YkDxna9W3FH3oWx8XDN0tHxgMYrcmZpME91CQtlXUzleojYb52sP41YFndZjv0TBApQ3rdhGN6czA2xQd23rxCM2JArgGOdod0EHDo32MO266kFaoqt4hwiTXN20eEcRxC0/s1554/image_2026-09-12_14-25-39%20(2).png

ថ្មីៗនេះ កក្កដា សុភ័ណ្ឌ បានបង្ហាញខ្លួននៅលើទឹកដីកម្ពុជាបន្ទាប់ពីចេញទៅនៅសហរដ្ឋអាម៉េរិកកន្លងមក។ Miss Trans Star Cambodia 2025 ក៏បានបង្ហាញពីរូបភាពទស្សនាប្រាសាទនានាដែលស្ថិតនៅខេត្តសៀមរាបផងដែរ។ ទោះយ៉ាងណា អ្វីដែលជាការចាប់អារម្មណ៍គឺវីដេអូមួយរបស់ កក្កដា សុភ័ណ្ឌ បានធ្វើការរិះគន់ទៅកាន់ព្រលានយន្តហោះក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhJBeqqFusAfBIoga1pMzGdVUhFyCcQ3uGVzbY5hpVlPjHk4gL0kCFZMBY34ZjS_28Ak0qMYGt12LoPBm933v2AWyPVG9_1p4uycYEoKWbQJIqUKgssWsnZ_cD7o9RjU3lBcwk0RKaMTKh2DX8OvLUBr_sioYBPlbXgl6RsKwZmuslQqjhyphenhyphen3IXYuoV4o/s2048/image_2026-09-12_14-25-41%20(3).png
នៅថ្ងៃទី១១ ខែកញ្ញា កក្កដា សុភ័ណ្ឌ បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្មាទោសន្សំសំចៃសាហាវលោក»។ ក្នុងវីដេអូនេះ កក្កដា សុភ័ណ្ឌ បាននិយាយថាព្រលានយន្តហោះនៅសៀមរាបដូចជាមានការសន្សំសំចៃភ្លើង ធ្វើឱ្យខ្លួនបែកញើសតែម្តងមិនដូចជាព្រលាននៅភ្នំពេញនោះទេ។ កក្កដា សុភ័ណ្ឌ ថាប្រសិនជាការ complain នេះមានការខុសឆ្គងយ៉ាងណាសុំប្រកាន់រូបគេពីព្រោះការជិះយន្តហោះគឺអស់លុយហើយការនិយាយនេះគឺក្នុងនាមជាអតិថិជនម្នាក់ ដែលជិះពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាបក្នុងតម្លៃជាង១០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAbUIun6fKo9tNM_y-Esk6tEGe8HtxXPSnoR6tsZ7LRwcBJ2dxxe6YaGhRSJQgLwBW2bcsF6bo2nOmjofzjvxXExVedvITdchYIBReVXTPsJUKUso4c56VTYlFGszNzwO4wAymO2ZgTKzxGSvDploEs2O6VyZhezGRFjJqk3Ep1AiGkaQQ5LUT6Jc9hUE/s1920/image_2026-09-12_14-25-40.png
ការលើកឡើងរបស់ កក្កដា សុភ័ណ្ឌ បានបង្កឱ្យមានមតិចម្រុះដោយមនុស្សមួយចំនួនសម្តែងការយល់ស្របនូវអ្វីដែល កក្កដា សុភ័ណ្ឌ បានលើកឡើងនេះ។ អ្នកដែលមានបទពិសោធន៍ទៅផ្ទាល់មួយចំនួនមានទាំងអ្នកធ្វើការនៅទីនោះផងក៏លើកឡើងបែបនេះដូចគ្នាថានៅក្នុងព្រលានមិនសូវជាត្រជាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicChzmKJUD2azKPp4_j6qYqhB0R93cGkz7Hdr88HGh-AphvjkFiRbgxkEt4FxDYRQ5ZY_Vk-K3eL8vK5gWEbnx-sFL6kLon_q_jCoGPgN5bvG0rtD5eMbj6vxwok9mz0212_L_HwPBxFpGr793uICXseLqXXL-Xi-dqVYfFIy41Pq5S2qgwCeyXPiHmnQ/s850/image_2026-09-12_14-25-42%20(2).png

មតិខ្លះទៀតក៏លើកឡើងដែរថាការរិះគន់ក្នុងន័យបែបស្ថាបនាគួរតែមានការទទួលយក ចំណែកមតិផ្សេងទៀតថាប្រសិនជា កក្កដា សុភ័ណ្ឌ ចង់ complain ទាក់ទងនឹងការបើកម៉ាស៊ីនត្រជាក់គួរតែទៅ Office ផ្ទាល់មិនមែនមកនិយាយដាក់លើទិកតុកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZqKpOgiD92xpkftScR2t2iSzx8NB8N13NmOj3bxXbo86UwU-UQYvaHcUQwsJNfzvdcgezsHnl29icSNZiCsfCX86nAcKkTVCXMdfhSu8esrbscz4k6sqO4qM-_QHqFbtSRGsQCJZGQJ5qChm7va9CFLzx0hxYqlGTHPU3wRivHMRejsqU-jpGXnpV-4/s1080/image_2026-09-12_14-25-42.png

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ៕