តារាសម្តែង Kim Soo Hyun ត្រូវបានបញ្ជាក់ថា នឹងចូលរួមក្នុងកម្មវិធី Asia Artist Awards 2026 (AAA 2026) ដែលជាការបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំមួយទៀតរបស់លោក បន្ទាប់ពីរូបលោកចាប់ផ្តើមវិលត្រឡប់មកកាន់សកម្មភាពសាធារណៈជាបន្តបន្ទាប់។តាមការប្រកាសរបស់អ្នករៀបចំកម្មវិធី Kim Soo Hyun នឹងស្ថិតក្នុងបញ្ជីតារាសម្តែងរបស់ AAA 2026 ជាមួយតារាសម្តែងផ្សេងទៀត។ កម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៥ និង ៦ ខែធ្នូ ឆ្នាំ ២០២៦ នៅ Kaohsiung National Stadium តៃវ៉ាន់។

យ៉ាងណាក៏ដោយ ការប្រកាសនេះបានបង្កឱ្យមានប្រតិកម្មចម្រុះនៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់មួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះការដែល Kim Soo Hyun ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីធំៗ។ ប្រភពបានរាយការណ៍ថាក្នុងចំណោមការរិះគន់ទាំងនោះ មានអ្នកមួយចំនួនបានអំពាវនាវឱ្យធ្វើ ពហិការ AAA 2026 និងទាមទារឱ្យអ្នករៀបចំកម្មវិធីពិចារណាឡើងវិញចំពោះការចូលរួមរបស់ Kim Soo Hyun។

ទន្ទឹមនឹងការរិះគន់ ក៏មានអ្នកគាំទ្រមួយចំនួនដែលយល់ថា លោកគួរតែទទួលបានឱកាសបន្តអាជីពឡើងវិញ ដោយផ្អែកលើលទ្ធផលនៃដំណើរការស៊ើបអង្កេត និងការបដិសេធរបស់លោកចំពោះការចោទប្រកាន់។ ដូច្នេះ ប្រតិកម្មរបស់សាធារណជននៅពេលនេះនៅតែមានប្រតិកម្មចម្រុះ។.png)
សម្រាប់ AAA 2026 ការចូលរួមរបស់ Kim Soo Hyun ទំនងជានឹងបន្តក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍រហូតដល់ថ្ងៃកម្មវិធីមកដល់ ខណៈអ្នករៀបចំកម្មវិធីមិនទាន់មានការឆ្លើយតបជាសាធារណៈចំពោះការអំពាវនាវឱ្យធ្វើពហិការដែលកំពុងកើតមាននៅឡើយ។.png)
គួរឱ្យដឹងថាក្រៅពីការចូលរួមកម្មវិធីខាងលើ Kim Soo Hyun នឹងវិលត្រឡប់មកបង្ហាញខ្លួនជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូងជាថ្មីបន្ទាប់ពីមានរឿងអាស្រូវផ្ទាល់ខ្លួនក្នុងនាមជា ពិធីករក្នុងកម្មវិធី The Fact Music Awards 2026 (TMA)។ ពិធីប្រគល់ពានរង្វាន់នេះគ្រោងធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញា នៅពហុកីឡដ្ឋាន Busan Asiad ប្រទេសកូរ៉េខាងត្បូង៕










