Home តារាអន្តរជាតិ Jing Boran និង Sun Qian ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភាពស៊ីសង្វាក់គ្នានៅក្នុងរឿងភាគថ្មី

Jing Boran និង Sun Qian ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភាពស៊ីសង្វាក់គ្នានៅក្នុងរឿងភាគថ្មី

150
0

រឿងភាគមនោសញ្ចេតនា «The Early Spring» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសដោយសារភាពស៊ីសង្វាក់គ្នារវាងតួឯកសម្តែងប្រុស Jing Boran និងតួស្រី Sun Qian ។ ក្រៅពីការចាប់អារម្មណ៍លើរឿងនេះក៏មានមតិសរសើរលើការគោរពនិងឱ្យតម្លៃគ្នារបស់តួឯកទាំងពីរនៅពេលថតឈុតឆាកស្និទ្ធស្នាលឬក្នុងអំឡុងពេលផ្សព្វផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZCN7fBqgixc7-X-GuvcKBO29yYXVSdvVUt5_rQvMLUhFYz-3VTjoMXf0_nCkR925VoHnShyPbsF6yelp8g42k-EJahpmdte5n1er49QiIc0GvTLbOgshep2XdNnhsMy-vIdmzBeDYV0BP6b0nT_L3ftHXLAQ1zu0WVgjJirwyXbANnShECpqwXvzaVw/s1279/image_2026-09-01_13-50-18.png
«The Early Spring» មានសាច់រឿងដែលមិនសូវថ្មីសម្រាប់ទស្សនិកជនដោយនិយាយពីស្នេហានៅកន្លែងធ្វើការ រវាងចៅហ្វាយ និងបុគ្គលិកម្នាក់ ដែលក្រោយមកមានការបែកបាក់ ហើយតួឯកប្រុសត្រឡប់មកព្យាយាមតាមរកតួឯកស្រីវិញ។ នៅពេលចាប់ផ្តើមចាក់ផ្សាយ រឿងនេះធ្លាប់ទទួលការរិះគន់មួយចំនួនថាមានទស្សនៈស្នេហាមិនសូវសមនឹងជីវិតពិត ប៉ុន្តែប្រជាប្រិយភាពរបស់វាបានកើនឡើងជាបន្តបន្ទាប់ រហូតទទួលបានការចាប់អារម្មណ៍នៅលើ Netflix ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6lS7MxgwgPUB76nKmN_ikldrHaHQgsplr2Fer42qKO64R24qfacolsg7djzmmyetWQ8u9knFBWUME2czOPe7Z3PzwZSOGOaNf4ZVMP4Z11_TrSiuKfXFIpNxgJjOTPHyC6aE8vP47oIpT1nhkNv8k2JQ1qHOpYTcTfzTZlpiVn5AHYrC7BIZd2_piKSk/s2000/image_2026-09-01_13-50-14%20(2).png

ចំណុចដែលទាក់ទាញទស្សនិកជនខ្លាំងមួយគឺភាពស៊ីចង្វាក់រវាង Jing Boran និង Sun Qian ។ អ្នកទាំងពីរមើលទៅមានភាពស្និទ្ធស្នាល និងសន្ទនាគ្នាយ៉ាងធម្មជាតិ ក្នុងកម្មវិធីផ្សព្វផ្សាយរឿងដូចជាមិត្តដែលស្គាល់គ្នាយូរមកហើយ។ កត្តាមួយដែលអាចជួយឱ្យពួកគេចុះសម្រុងគ្នា គឺអ្នកទាំងពីរមានដើមកំណើតនៅភាគឦសានប្រទេសចិន ដូច្នេះពួកគេអាចនិយាយភាសា និងប្រើសំនៀងក្នុងតំបន់របស់ខ្លួនបានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhge0P1iOybPgCReIH6n2yY2FNjLoXFQNtyj2GA5fy3rnR4BMSv-vKzEVxnbaAddFRvhGEKsSQK8zu5FZA5Exh9bJZnYOTh5R2QUag8xam-SnV2CbfHHPvSf4W63RVTQfxCiKCfPj0kVxzoLRa4M8V_ovTU7aojsEKd_Ey0ojavfdtC_UKhLz4U6zdJqVM/s2048/image_2026-09-01_13-50-14.png
ទោះជាយ៉ាងណាភាពស៊ីសង្វាក់នេះមិនមែនកើតឡើងតាំងពីដំបូងឡើយ។ Sun Qian បានបង្ហើបថានេះជារឿងដែលនាងមានឈុតថើបច្រើនជាងគេ ខណៈ Jing Boran ក៏បានទទួលស្គាល់ថានៅដំណាក់កាលដំបូងអ្នកទាំងពីរមានភាពឆ្គងនិងមិនទាន់រកឃើញចង្វាក់សម្តែងរួមគ្នា។ ដើម្បីជួយឱ្យតួសំខាន់អាចបង្ហាញអារម្មណ៍ និងភាពស្និទ្ធស្នាលក្នុងឈុតស្នេហាបានធម្មជាតិ ក្រុមផលិតបានអញ្ជើញអ្នកជំនាញមកណែនាំពីវិធីបង្ហាញភាពតានតឹង និងអារម្មណ៍រវាងតួអង្គ។ បន្ទាប់ពីការថតជាបន្តបន្ទាប់ អ្នកទាំងពីរបានចាប់ផ្តើមមានភាពស្រួលខ្លួន និងយល់ចិត្តគ្នាកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGzi-TtA-L8i1exMF3DCqKrrWGWG7TJZ7YVBaxkFhPtJZrXWcZBC20zIbETkBShzHoh3OeQcVbhCAq1tTLIwp8B2S2pZuA80Ai376lIYqcQn5s2dpexM3ZlZE8XS9sBSAL4AJKGV4SvjqVKT7lPTyLMS8apkGzsF29dyR9KLu1HBKUqAbqDenBKRVHW7o/s1910/image_2026-09-01_13-50-16.png

អ្វីដែលទទួលការសរសើរពិសេសគឺការគោរពព្រំដែនរបស់ Sun Qian នៅពេលសម្តែងឈុតស្និទ្ធស្នាល។ ក្នុងអំឡុងសន្និសីទផ្សព្វផ្សាយ នៅពេលទស្សនិកជនស្នើឱ្យ Jing Boran ឱប Sun Qian លោកមិនបានធ្វើភ្លាមៗទេប៉ុន្តែបានងាកទៅមើលនិងសុំការយល់ព្រមពីនាងជាមុន។ បន្ទាប់ពី Sun Qian ងក់ក្បាលទើបលោកធ្វើតាមសំណើរបស់អ្នកគាំទ្រ។ នៅពេលមានការស្នើឱ្យអ្នកទាំងពីរធ្វើឈុតថើប ឬបង្ហាញសកម្មភាពស្និទ្ធស្នាលឡើងវិញ Jing Boran ក៏នៅតែរក្សាទម្លាប់សួរ និងមើលការយល់ព្រមពី Sun Qian ជាមុន។ កាយវិការដ៏តូចនេះត្រូវបានអ្នកគាំទ្រមួយចំនួនចាត់ទុកថា ជាការបង្ហាញពី ការគោរព និងការយល់ដឹងអំពីព្រំដែនផ្ទាល់ខ្លួនរបស់ដៃគូសម្តែង ជាជាងការបង្ខំឱ្យមានឈុតផ្អែមល្ហែមសម្រាប់គោលបំណងផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG93kZDgBMZf6amwtMSNdIj_HM8kH6v3VKTzS8ylR_p-LPPnJCtDZBNnx7mgee_S6Gov9l3lMFf6CIUehq2Rn5iH1_solpQ5U1kfvEw4i4kdZTpataLtOUceBC3GOP52xI5iypLbRaJngLRewAQS-XIYAflCnjoljuRionBCr-G1-kQdtqAK5JBuWeFUE/s1279/image_2026-09-01_13-50-17%20(2).png

ក្រៅពីភាពស៊ីចង្វាក់របស់តារាទាំងពីរ រូបរាង និងការត្រៀមខ្លួនសម្រាប់តួនាទីក៏ជាកត្តាដែលជួយបង្កើនភាពទាក់ទាញរបស់រឿងផងដែរ។ Jing Boran ដែលមានវ័យ ៣៧ឆ្នាំ បានបង្ហាញរូបភាពជាអ្នកដឹកនាំក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដ៏ជោគជ័យ តាមរយៈសម្លៀកបំពាក់ដ៏ស្រស់សង្ហានិងបុគ្គលិកលក្ខណៈរបស់តួអង្គ។ ចំណែក Sun Qian ដែលមានកម្ពស់ប្រហែល ១.៧២ ម៉ែត្រ ក៏ត្រូវបានគេសរសើរចំពោះរូបរាងសមសួន និងស្ទីលស្លៀកពាក់ ដែលសមនឹងតួស្ត្រីវ័យក្មេងឯករាជ្យនៅកន្លែងធ្វើការ៕