Home ព័ត៌មានអន្តរជាតិ វិបត្តិនយោបាយ និងសេដ្ឋកិច្ចថៃ កំពុងអង្រួនកៅអីលោក អានុទីន!

វិបត្តិនយោបាយ និងសេដ្ឋកិច្ចថៃ កំពុងអង្រួនកៅអីលោក អានុទីន!

731
0

លទ្ធផលស្ទង់មតិចុងក្រោយរបស់វិទ្យាស្ថាន NIDA Poll បានបង្ហាញតួលេខគួរឱ្យភ័យខ្លាចថា ៦៦% នៃពលរដ្ឋថៃដែលបានចូលរួមផ្ដល់មតិ បានវាយតម្លៃក្រុមការងាររដ្ឋាភិបាល «ខ្វះសមត្ថភាព» និង «គ្មានលទ្ធផលការងារលេចធ្លោទាល់តែសោះ» បណ្ដោយឲ្យដឹកនាំប្រទេស ៤ខែ ប៉ុន្តែបង្កើតភាពវឹកវរយូរដូច ៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8YCqiHGP9ld0ONdUK0UoqQCdR1UBSIO1yP1bFxcAng4OecRp9eNW-YZoMWHLWXCkPiFeQRpHU-4VFm1GS0CxLgMgY0GmGYhqvhDX1C0XAvDr7dhVcOsdB9-5UyG4p0rMRatq0ZqiqPf4H3sZAAENFamZJEFA0B40Hb_PICfgOiUNtsm_InOBrvhzcl-w/s1020/photo_2026-09-01_10-23-57.jpg
_____________
រឿងអាស្រូវនិងបញ្ហាព្រំដែនជុំទិស ព្រមទាំងវិបត្តិផ្ទៃក្នុងផ្សេងៗ កំពុងធ្វើឱ្យរដ្ឋាភិបាលលោក អានុទីន ប្រឈមការរង្គោះរង្គើខ្លាំង ស្របពេលដែលប្រជាពលរដ្ឋភាគច្រើនរអ៊ូរទាំថា រដ្ឋាភិបាលលោក អានុទីន ដឹកនាំ ៤ខែ តែបង្កើតភាពវឹកវរដូច ៤ឆ្នាំ។ ភាពអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសង្គម និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហុក បានបង្ខំឱ្យប្រជាពលរដ្ឋថៃរងទុក្ខវេទនាយ៉ាងខ្លាំង រហូតធ្វើឱ្យទំនុកចិត្តសាធារណៈចំពោះសម្ព័ន្ធភាពដឹកនាំប្រទេសមួយនេះធ្លាក់ចុះដល់ចំណុចសូន្យយ៉ាងរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgBe6Amn9hjh6eXhSFjLs1XX6yRzADfA2HY2bVTILkg97WKEIp_H1SffFCmka0VYo987bSDafaKP5muq4mQVKeARrMhR2eoHkduOgYRp6PiXSVXNR7C-TVpjxt81qOXYPyUIXtaIPII_D9v4V9x1KSwJpqB9BEGJK6omL-jy2rDHKhbmIUJuZTm3f-3aU/s1280/photo_2026-09-01_10-23-58.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon ជុំវិញលទ្ធផលស្ទង់មតិចុងក្រោយបង្អស់ពីវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ NIDA Poll ដែលបានធ្វើឡើងលើប្រជាពលរដ្ឋចម្រុះអាយុ បានលាតត្រដាងពីភាពបរាជ័យយ៉ាងធ្ងន់ធ្ងរនៃរដ្ឋាភិបាលបច្ចុប្បន្ន។ នៅក្នុងរបាយការណ៍ស្ទង់មតិនោះ ប្រជាពលរដ្ឋថៃរហូតដល់ ៣៦% បានវាយតម្លៃចំៗថា រដ្ឋាភិបាលគ្មានលទ្ធផលការងារលេចធ្លោអ្វីទាល់តែសោះ ដោយបញ្ហាសេដ្ឋកិច្ច លុយកាក់ និងជីវភាពប្រចាំថ្ងៃកំពុងដុនដាបខ្លាំង ទំនិញឡើងថ្លៃគ្រប់មុខ ខណៈគោលនយោបាយសន្យាខ្យល់ផ្សេងៗមិនត្រូវបានអនុវត្ត។ អ្វីដែលកាន់តែអាក្រក់នោះគឺ ជាង ៣០% នៃអ្នកឆ្លើយសំណួរបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះរឿងអាស្រូវពុករលួយ វិបត្តិគ្រឿងញៀន និងអសន្តិសុខសង្គម ព្រមទាំងការកើនឡើងនៃក្រុមក្មេងទំនើងតាមដងផ្លូវដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo54VK0nMhV7Mg924C5h7R6YRYTi28Nt_R_DmpesM0uJiBZHdgSVphJC7dkwdXGai3zV3PkBiXS4f_bzenlULsXooQ1WCb8eq4jFenHjqh6ub4Cl4dTW_lSEOYZ90vOdlQEiyfKFdzmwrRPNnEZ6aRN18jRNqWyGaCFQasxl5UL7dtwy2I8CURZI14Crk/s810/photo_2026-09-01_10-23-59.jpg
បន្ថែមលើវិបត្តិផ្ទៃក្នុងដ៏ជូរចត់ អត្ថបទរបស់សារព័ត៌មាន Matichon ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់លោក អានុទីន កំពុងរងការរិះគន់យ៉ាងចាស់ដៃជុំវិញការបណ្តោយឱ្យកើតមានវិបត្តិជម្លោះព្រំដែនដ៏ក្តៅក្រហាយជាមួយប្រទេសកម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងស្ថិរភាពតាមបន្ទាត់ព្រំដែន។ ផ្អែកលើតថភាព និងតួលេខទាំងនេះ ក្រុមអ្នកវិភាគសង្គមនិងនយោបាយបានមើលឃើញថា ទំនុកចិត្តរបស់ពលរដ្ឋបានធ្លាក់ចុះដល់បាត ដោយប្រជាពលរដ្ឋរហូតដល់ ៦៦% យល់ឃើញដូចគ្នាថាក្រុមការងារដឹកនាំប្រទេសបច្ចុប្បន្នគឺ «ខ្វះសមត្ថភាព និងការសម្របសម្រួល»។ ខណៈមានពលរដ្ឋត្រឹមតែ ២០% ប៉ុណ្ណោះដែលនៅបន្តគាំទ្របែបបង្គ្រប់កិច្ច ភាពរញ៉េរញ៉ៃទាំងយោធា នយោបាយ និងសេដ្ឋកិច្ច បាននិងកំពុងរុញច្រានឱ្យរដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ប្រឈមមុខនឹងភាពរង្គោះរង្គើកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibI5757KJd343-i88_Y_FWr5Yz2k8h2S7wwbSd-QowhegDcshFujzmNzCL_VaHcMQrpIbU8tYpvMWoP3YOsGy1q7LIs-w_kb-fmhsS0UVccDOkDYBU2Llh2MLJw4RjIGbaBtH6OMzbV79lh3w-rRX8mXxpXk1aUkhD_atYJWsjCHi46pr8YwYJi7N2bZ4/s1280/photo_2026-09-01_10-24-00.jpg
ជារួមមក ឃ្លាដែលពលរដ្ឋលាន់មាត់រអ៊ូថា «ដឹកនាំ ៤ខែដូច ៤ឆ្នាំ» មិនមែនជាការនិយាយបំផ្លើសនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពិតប្រាកដពីទំហំនៃការរងទុក្ខវេទនារបស់ប្រជាជនថៃក្រោមរបបដឹកនាំបច្ចុប្បន្ន។ លទ្ធផលស្ទង់មតិរបស់ NIDA Poll គឺជាភស្តុតាងនិងជាតាក់ទែងសង្គមដ៏ច្បាស់ក្រឡែតដែលបង្ហាញថា ប្រសិនបើរដ្ឋាភិបាលរបស់លោក អានុទីន នៅតែបន្តអសមត្ថភាពក្នុងការដោះស្រាយរឿងអាស្រូវ និងវិបត្តិព្រំដែនជុំវិញខ្លួនបែបនេះទៀតនោះ អត្ថិភាព និងអំណាចនៃរដ្ឋាភិបាលមួយនេះអាចនឹងត្រូវឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗជាមិនខាន៕