Home តារាអន្តរជាតិ Yang Chaoyue ឈ្នះពានតារាសម្ដែងស្រីគាំទ្រល្អបំផុតនៅមហោស្រពភាពយន្តកម្ពុជា-អាស៊ី

Yang Chaoyue ឈ្នះពានតារាសម្ដែងស្រីគាំទ្រល្អបំផុតនៅមហោស្រពភាពយន្តកម្ពុជា-អាស៊ី

179
0

តារាសម្ដែង និងតារាចម្រៀង Yang Chaoyue កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានឈ្នះពានរង្វាន់ តារាសម្ដែងស្រីគាំទ្រល្អបំផុត (Best Supporting Actress) នៅក្នុងមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៤ ដោយសារការសម្ដែងក្នុងភាពយន្ត «Being Towards Death »(10间敢死队)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlVnilatcOtzzVfsEHUS-q3hUUWvxQFb1Zqu_730bCPORkFlg7MVEzkLTJvypcUaK3424d2wz-dcFoZHnGP8ScsRfdHxa_4l888vbaT_6n5bqjPMyOXGBSq76sgiGLraQ3WhFHdyLobz5-dhy3xJnwB-wZZBGFE5yxVdLiOcC__H74lSO07uOVBJdYnUk/s1440/image_2026-08-28_13-41-37.png

ពានរង្វាន់នេះកាន់តែមានការចាប់អារម្មណ៍ទាំងក្នុងនិងក្រៅប្រទេសពីព្រោះវាជាភាពយន្តខ្នាតធំដំបូងដែល Yang Chaoyue បានចូលរួមសម្ដែង ហើយជាជំហានថ្មីមួយក្នុងការផ្លាស់ប្តូររូបភាពរបស់នាងពីតារាចម្រៀង និងតារាកម្មវិធីកម្សាន្ត មកកាន់វិស័យសម្ដែងភាពយន្ត។ ប្រភពមួយបានចាត់ទុកពាននេះថា ជាចំណុចសំខាន់មួយក្នុងដំណើរអាជីពសម្ដែងរបស់នាង។ ក្រោយទទួលបានពានរង្វាន់ Yang Chaoyue ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនតាមបណ្តាញសង្គម ដោយថ្លែងអំណរគុណដល់ក្រុមការងារភាពយន្ត អ្នកទស្សនា និងអ្នកគាំទ្រដែលបានផ្តល់ការគាំទ្រកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0c1vKrCVcRx1gQRtUQz1czG_go-a1XDAcmW4UsIVN2fYqlCA1ISTDXEaiPo6eD52w-LUvwHTOxzhNeeNNAspPIxLU9PCL9VF7dVdxCbqAkJXGVrkw14XQweglZa03IOmO67_sExQpIHaMn2Zsz8eN18qZUsxnQ_IyCJhGX5PAz7Bi18fKvYbMRhyphenhyphent8pM/s1698/image_2026-08-28_13-41-39%20(2).png
ក្នុងដំណើរមកចូលរួមមហោស្រពភាពយន្តនៅកម្ពុជា Yang Chaoyue ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ តាមរយៈការបង្ហាញខ្លួនលើកម្រាលព្រំក្រហម និងការថតរូបផ្សេងៗដូចជារូបភាពនៅសារៈមន្ទីរជាតិ និងសកម្មភាពទទួលអាហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv4W-uuiH-_unJNSSA52e76QSJwLHp1aRjhCCNQPrj65Yj1dU0nnkQQPGhyphenhyphenm094kmslIDJ4CsINIlWxsAf5x3FM_DucnJm4WSXubrJUYELvDs1AwYf0aZ27SlswGakRQYlw6dLn0jBfl5DlEGS_oj7G7bqF0kcRI1eUv9Ioq8llo92dZPhFrQGa19Gqp4/s2048/image_2026-08-28_13-41-41.png

អ្នកគាំទ្រមួយចំនួនយល់ថាការឈ្នះពាននៅមហោស្រពភាពយន្តអន្តរជាតិគឺជាការទទួលស្គាល់ចំពោះការខិតខំរបស់នាង។
សម្រាប់ Yang Chaoyue ការឈ្នះពាននេះអាចចាត់ទុកជាជំហានដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងការបន្តអភិវឌ្ឍអាជីពសម្ដែង ខណៈមហាជនក៏កំពុងរង់ចាំមើលថា តើនាងនឹងអាចបន្តបង្ហាញសមត្ថភាពសម្ដែង និងទទួលបានការទទួលស្គាល់បន្ថែមទៀតនៅក្នុងស្នាដៃបន្ទាប់ដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44qNWI9ltUdUTFnU8iSQ2nrfSyvSrFhW5UQY3-ZtZqi5XZNIFN3RHUGjzJsFW8nuExxaOLgT-NJput1E0hYxGHyO3j5quMcLMCebHDb214gZ8td-cIfzFAm7qYjx1otEc4i-KDgTlU9i0kSZ2U9_dH0eIGf-2AMktoAIPbThgeSMJAytfdaZXqzrehjo/s2048/image_2026-08-28_13-41-42.png

គួរបញ្ជាក់ផងដែរថា Yang Chaoyue កើតក្នុងឆ្នាំ១៩៩៨ ជាកូនគ្រួសារកសិករមួយនៅតំបន់ជនបទក្នុងខេត្ត Jiangsu។ ក្រោយបញ្ចប់ការសិក្សាកម្រិតមធ្យម នាងបានចេញទៅធ្វើការដើម្បីជួយគ្រួសារ ហើយធ្លាប់ធ្វើការជា កម្មការិនីរោងចក្រកាត់ដេរ និងបុគ្គលិកបម្រើក្នុងភោជនីយដ្ឋាន មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ៕