Home តារាជាតិ នាយ ក្រាន់ ទទួលបានពាក្យសរសើរក្រោយនិយាយឱ្យតម្លៃភរិយា ខណៈ ងួន សុបិន ផ្លែផ្កាកម្មវិធី

នាយ ក្រាន់ ទទួលបានពាក្យសរសើរក្រោយនិយាយឱ្យតម្លៃភរិយា ខណៈ ងួន សុបិន ផ្លែផ្កាកម្មវិធី

199
0

តារាកំប្លែង នាយក្រាន់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីនិយាយឱ្យតម្លៃភរិយាទោះទៅណាមកណាក៏ចង់នាំទៅតាមដើម្បីឱ្យប្រពន្ធខ្លួនដឹងពីសង្គមខាងក្រៅ ហើយការដែលមានគ្រួសារមិនមែនជារឿងដែលធ្វើឱ្យបាត់បង់សេរីភាពដើរហើរទៅខាងក្រៅឡើយ។ ទន្ទឹមនឹងការសរសើររបស់មហាជនទៅកាន់ នាយក្រាន់ គេស្រាប់តែឃើញ ងួន សុបិន បានបង្ហោះសំណេរដែលធ្វើឱ្យមានការសង្ស័យថាលោកផ្លែផ្កាឱ្យកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvEA_tuIQlks4mumGk5gDbNRMpY3PJnF4G5SdQV9hsd4nDOo0ZDY6YkLAZbSUywlxnK64p1zGLVwqaud8vtESlIsrFXmYh82d6dOFbmEEgSYXwLxZFqrU6kMGAj7mdZ5dzR_zBJP9cQ2cYgX38KNaIySYIFeLpgwn4slegVzQsV4wagYQR9LMH6IDHExI/s1440/image_2026-08-31_13-48-53.png
ថ្មីៗនេះ នាយក្រាន់ បាននិយាយនៅក្នុងកម្មវិធីមួយដែលបង្ហាញថាសេរីភាពដែលល្អសម្រាប់លោកគឺទៅណាមកណាមានប្រពន្ធទៅជាមួយ ហើយការនាំមកនេះគឺដើម្បីឱ្យប្រពន្ធបានស្គាល់ពិភពខាងក្រៅ ស្រួលក្នុងការរស់នៅ។ ចំពោះមតិយោបល់ដែលថាការហើយគ្មានសេរីភាព នាយក្រាន់ បានឆ្លើយតបថា ស្រលាញ់គ្រួសារឱ្យច្រើនអ្វីដែលតានតឹងថាខ្លួនឯងអត់សេរីភាពគឺមិនមានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgweXF8uyROL0A7QPf-QSCcX7Bkb5f3TM-xqQVeyjOTNaiURw7lguS0GJTV4azapCGWX-XI8MZ6RWR_Og0wE3BB7wnqcKiAoPmroN-vMDg3XIOHYms-tx3sdw6bFCbWC6Ga1uo0nv5q0pc9BM3guxe56og7xP-dXmOYT8piG3xrRHUsLduloPuaeyOTLgc/s2048/image_2026-08-31_13-41-21.png

តារាកំប្លែងរូបនេះពន្យល់ទៀតថា សម្រាប់លោកពេលមកពីថតវិញគឺបន់ឱ្យតែបានមកដល់ផ្ទះបានជួបប្រពន្ធ បានជួបកូន ហើយភាពសប្បាយរីករាយនៅក្នុងគ្រួសារគឺកក់ក្តៅជាងយើងទៅក្រៅជួបជុំជាមួយនឹងមិត្តភក្តិ។ ក្នុងនោះ នាយក្រាន់ ថាទាល់តែអ្នកមានគ្រួសារបានដឹង។ នៅក្នុងកិច្ចសម្ភាសន៍ដដែលនេះ នាយក្រាន់ ក៏បានលើកឡើងទៀតថាពេលឈ្លោះជាមួយប្រពន្ធលោកមិនតបតភ្លាមៗទេចាំត្រជាក់ចិត្តទើបនិយាយ ទោះប្រពន្ធ បង្កកំហុសក៏ចាំដល់ត្រជាក់ចិត្តទើបលោកណែនាំដោយទន់ភ្លន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBGwXAdM1kT6TH8OPZShSV__WTzE4HCeu4vU-ezlXklEcibpUPcWvv3uAtdAX-cEgTZ71GZ2QnI4aQCpx047I2dUV3BFqX6fqVpMSc1JfjXQ-GsapL0cz0DzjFfkZQnvclRp4G48eREsdy2KQ20aCTPL6_zpqETgQr21oOjKUMsEKEEkLAzs7PSVQpJmE/s1440/image_2026-08-31_13-48-57%20(2).png
ពាក្យសម្តីរបស់ នាយក្រាន់ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិសរសើរជាច្រើនជាពិសេសគឺស្រ្តីៗដោយចាត់ទុកថា នាយក្រាន់ គឺជាប្តីល្អមិនងាយរកបាន។ មតិខ្លះទៀតក៏សរសើរលោកចំពោះការនិយាយឱ្យតម្លៃប្រពន្ធខ្លួនឯង យកគ្រួសារជាធំជាងការសប្បាយនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9g-_FFzGdxIJr0hLlnYLzXkElS4ZvKU3cI9QPKGx3Sv7NyJLB1oB7Pih9nl9FMWCKnoudLQDDCjSpYY8x9bp5U38iANBjGFbxkCR7ucT461YnY8heH5Ye-VJFW-VmQpBB5NDpdDCVX-oIymEUS1uIpqll7cUgxnpZWHabT7V6p6C6K9PJWcIyOw049Ao/s1080/-2147483648_-235946.jpg

ទន្ទឹមនឹងមានការចែករំលែកភ្លូកទឹកភ្លូកដីពីពាក្យសម្តីរបស់ នាយក្រាន់ គេស្រាប់តែឃើញ ងួន សុបិន ដែលធ្លាប់រងនូវមតិរិះគន់យ៉ាងក្លាចេញមកបង្ហោះសំណេរមួយដែលធ្វើឱ្យមានមតិប្រតិកម្មបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingzoQ9GFJG5xF1a3qfU5gkgymNJJk9CpUO_ZmES44gY0LxOyK1TzbDkglq4bLiWGZ3rVwiSQgaLNV1IXPBrpn_nANKM6IctUyLkzkZe2JwrVFLAp3CppQVg2n9N3uVYsE4QyYgvJnT9S-DQPA7YDV0uSUKefy_EZViTL24cMeAzwd3xrw-xKvkDwjKU0/s1102/image_2026-08-31_13-48-54%20(2).png

ងួន សុបិន បានសរសេរថា «កម្មវិធី១បើគេលើកអ្នកជាតួឯកអ្នកនឹងក្លាយជាតួឯក បើគេឱ្យអ្នកជាតួចិត្តអាក្រក់ អ្នកនឹងក្លាយជាតួចិត្តអាក្រក់ភ្លាម»។ ពាក្យសម្តីរបស់អ្នកនិពន្ធរូបនេះត្រូវបានអ្នកមួយចំនួនសង្ស័យថាលោកផ្លែផ្កាទៅដល់កម្មវិធី។ ក្រោយពេលពាក្យពេចន៍នេះរងនូវការជជែកវែកញែក ងួន សុបិន សម្រេចចិត្តលុបការបង្ហោះនេះចេញផងដែរ៕