Lisa សមាជិកក្រុម BLACKPINK កំពុងក្លាយជាប្រធានបទរសើបនៅលើបណ្តាញសង្គមបន្ទាប់ពីបង្ហាញឈុតខ្លីនៃបទចម្រៀងថ្មីរបស់នាង។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថាឈុតខ្លីនេះមានសំឡេងស្រដៀងនឹងបទ «Crank» របស់តារាចម្រៀងអាម៉េរិក Slayyyter។ ក្រៅពីនេះ Lisa ក៏រងការរិះគន់យ៉ាងខ្លាំងពីភាពច្នៃប្រឌិតរបស់នាងដែលចូលចិត្តបង្ហាញតំបន់ពិសេស។
.png)
តាមរយៈឈុតខ្លីដែល Lisa បានបង្ហាញ មានការលើកឡើងពីនាឡិកាដែលទិញពីទីក្រុងហ្សឺណែវ រថយន្ត Ferrari និងការហៅឈ្មោះ «La Lalisa, la diva» ដែលជារចនាបថផ្តោតលើភាពជាតារា និងជីវិតប្រណីតរបស់នាង។ ក្រោយការបង្ហោះនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ចំពោះបទចម្រៀង។ មតិមួយចំនួនបានអះអាងថា ឈុតខ្លីនេះមានសំឡេងស្រដៀងនឹងបទ «Crank» របស់តារាចម្រៀងអាម៉េរិក Slayyyter ហើយបាននាំឱ្យមានការជជែកវែកញែកអំពីភាពដើមនៃបទចម្រៀង។ 
ក្រៅពីការប្រៀបធៀបផ្នែកសំឡេង អ្នករិះគន់មួយចំនួនក៏បានផ្តោតលើខ្លឹមសារនៃទំនុកច្រៀង ដោយយល់ថាវាមានលក្ខណៈសាមញ្ញ និងផ្តោតខ្លាំងលើការលើកឡើងពីខ្លួនឯង។ មតិខ្លះទៀតបានលើកឡើងថា Lisa មានសមត្ថភាពខ្ពស់ក្នុងការច្រៀង និងរាំ ប៉ុន្តែគួរតែទទួលបានបទចម្រៀងដែលបង្ហាញសមត្ថភាពរបស់នាងបានកាន់តែច្បាស់។
មុននឹងចេញវីដេអូខ្លី រូបភាពរបស់ Lisa ដែលបង្ហាញពីចំណងជើងបទចម្រៀង និងឈ្មោះរបស់នាងនៅលើខោទ្រទាប់ ក៏រងនូវការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកលេងអ៊ីនធឺណិតដូចគ្នាដោយចាត់ទុកថា សិចស៊ីខ្លាំង និងបង្ហាញរាងកាយច្រើន។
ទោះយ៉ាងណាភាពស៊ិចស៊ីរបស់ Lisa មិនមែនទើបតែកើតឡើងលើកទី១នោះទេពោលគឺមានជាយូរមកហើយទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងណាក៏ដោយ ក៏តារា Kpop មានសញ្ជាតិថៃរូបនេះនៅតែបញ្ចេញភាពស៊ិចស៊ីរោលរាលរបស់ខ្លួន៕










