Home ព័ត៌មានជាតិ កាសែតបារាំងផ្សាយការពិតបកស្បែ.កមុខថៃ ជុំវិញការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

កាសែតបារាំងផ្សាយការពិតបកស្បែ.កមុខថៃ ជុំវិញការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

950
0

រាជធានីភ្នំពេញ៖ បន្ទាប់ពីកាសែត Le Monde និង la Libération កាសែតបារាំងល្បីឈ្មោះមួយទៀតគឺ Le Figaro បានចេញអត្ថបទស៊ើបអង្កេតដ៏ធំមួយ បកអាក្រាតពីទង្វើរបស់យោធាថៃ ដែលបានប្រើកម្លាំងបាយឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងបានបាញ់បំផ្លាញប្រាសាទបុរាណខ្មែរ (ប្រាសាទព្រះវិហារ និងប្រាសាទតាគ្រូបី) យ៉ាងឃោរឃៅ។
_____________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nrbigZ8mvUXPGCb6FEf9m-d03i3fSqT7hrU4vgp3PfmkY_3B037hyphenhyphenMeKR4NoY52GdOe8M86njp6CUJkyLKMyDdxSzhXsOe41tdYSY5HVrNWw1edEKQ0Qxsc5EsdctKDVw9ct2-h15iW4Rc6XaCLiQmdB2u-5TkgEdFfLMXsr1OuuyEdZ-VUy72N8FYo/s1280/photo_2026-08-31_13-34-04%20(2).jpg
ទង្វើឈ្លានពានរបស់ថៃ ត្រូវបានលាតត្រដាងជាអន្តរជាតិ! បន្ទាប់ពីកាសែតបារាំង Le Monde និងកាសែត la Libération កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កាសែតបារាំងមួយទៀតឈ្មោះ Le Figaro បានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយដ៏វែងមួយ និយាយពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ ដោយបានលាតត្រដាងការពិតពីទង្វើរបស់ភាគីថៃ ដែលជា «អ្នកឈ្លានពាន» និងបានប្រើប្រាស់កម្លាំងបាយយោធាចូល «កាន់កាប់» ផ្នែកខ្លះនៃទឹកដីកម្ពុជាដោយខុសច្បាប់ ព្រមទាំងបំផ្លិចបំផ្លាញបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ខ្មែរយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkXJ9i_zgPvdHDjwW5xixiAEG65yx8thyBwUnEFdjmkhq6gIrJjeT1Y-8PEza0ZksT2dkqAHxKiBcUDmHWgRPh3Ogl4FGv9m7fEpxK5y_-zEaxpoiY3RsiB8201HBb3fQszTF6_p3Pm87FJ69Vv8jnqrv39XHF6Z1Efjtvj3ke2OPof2qpcIkxQQNs4I/s1280/photo_2026-08-31_13-34-04.jpg
 
នៅក្នុងអត្ថបទស៊ើបអង្កេតលម្អិតរបស់កាសែត Le Figaro ដែលសរសេរដោយអ្នកកាសែតលោក Jean-Luc Moreau Deleris បានគូសបញ្ជាក់យ៉ាងច្បាស់ពីអតុល្យភាពកម្លាំងយោធាយ៉ាងខ្លាំង ដោយភាគីថៃបានចំណាយថវិកាការពារជាតិរហូតដល់ ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ (ច្រើនជាងកម្ពុជាដល់ទៅ ៧ ដង) ដើម្បីយកមកគាបសង្កត់ និងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ កាសែតយក្សបារាំងនេះបានបកអាក្រាតថា កងទ័ពថៃបានបើកប្រតិបត្តិការវាយលុកយ៉ាងឃោរឃៅទាំងផ្លូវគោក និងផ្លូវអាកាស ចូលកាន់កាប់ទីតាំងព្រំដែនកម្ពុជាប្រហែល ១០ កន្លែង និងបានបាញ់បំផ្លាញប្រាសាទបុរាណខ្មែរ រួមមានប្រាសាទតាគ្រូបី និងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ អ្វីដែលរន្ធត់បំផុតនោះ គឺការលាតត្រដាងពីឧក្រិដ្ឋកម្មសង្រ្គាម ដែលទាហានថៃបានលួចប្លន់ទ្រព្យសម្បត្តិ និងថតរូបសើចសប្បាយលើសាកសពយុទ្ធជនខ្មែរ រួចបង្ហោះលើបណ្តាញសង្គម ដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនេះហៅថាជា «អំពើព្រៃផ្សៃនៃសតវត្សរ៍ទី២១»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha9RkJ6ooQdHHhpmJ_UCFEGezV5q4Uy67diPpgl4gfQUyhSvB6Ukw4rDDrA8_w0rajPNFc-ArDEXLC7n_g7xEGzjl_7NUyeNxlerVAx1NNXx1CE3tcVOb-TpGpUI_Zs2LhS2kQK_q26XCXBhyJwxX9r32B_wzY7Cx0I0SealBUjix9RfA-rVWe0JD55Lg/s1280/photo_2026-08-31_13-34-05.jpg
 
បន្ថែមលើការលាតត្រដាងយោធា កាសែត Le Figaro ក៏បានវាយប្រហារចំៗទៅលើមហិច្ឆតានយោបាយស្តាំនិយមជ្រុលរបស់ថៃ ដែលព្យាយាមសរសេរប្រវត្តិសាស្ត្រជាតិឡើងវិញ ដើម្បីលុបបំបាត់ភាពរុងរឿង និងការចងចាំនៃអាណាចក្រខ្មែរពីអតីតកាល។ អត្ថបទបានផ្តល់ទម្ងន់យ៉ាងរឹងមាំដល់មូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដោយផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ និងសាលក្រមតុលាការអន្តរជាតិ (ICJ) ឆ្នាំ១៩៦២។ ស្របពេលជាមួយគ្នានេះ កាសែតបារាំងក៏បានបង្ហាញពីចរិតលក្ខណៈនយោបាយថៃ ដែលតែងតែប្រើប្រាស់រដ្ឋប្រហារយោធា និងការដកតំណែងមេដឹកនាំជាហូរហែ ដូចជាករណីដកតំណែងលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា កាលពីខែសីហា ឆ្នាំ២០២៥ ដែលធ្វើឱ្យអំណាចធ្លាក់ទៅលើក្រុមស្តាំនិយមជ្រុល បង្កជាសង្គ្រាមឈ្លានពានដើម្បីកេញចំណេញនយោបាយផ្ទៃក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNnr2jEAa4qKhxiFB0MadwKG4NR8niby-HhE63le6dHxEUM9sN385kT9KmBHk0FCQdbN6Mz-N2lyMhApSVHy6Cr2Mr-pTfkF6saFRPwaUchuxb7Ku77yxX3ZU4ncpzVC66BbqmIj5GdJLmyknkLI1k9IpGSIvD007ayRXLmhEoabcCfgukMzSjCndD3ds/s1280/photo_2026-08-31_13-34-06.jpg
 
ជារួមមក ការចុះផ្សាយជាបន្តបន្ទាប់ពីសំណាក់សារព័ត៌មានលំដាប់អន្តរជាតិធំៗរបស់បារាំង គឺជាសាលក្រមសង្គមដ៏មានឥទ្ធិពលមួយដែលបង្ហាញថា ថៃមិនអាចភូតភរ ឬបិទបាំងទង្វើខុសច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិបានទៀតឡើយ។ ខណៈពេលដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងច្បាប់អន្តរជាតិ ភាពពិតប្រាកដដែលត្រូវបានលាតត្រដាងដោយកាសែត Le Figaro នេះ បានក្លាយជាភស្តុតាងមិនអាចប្រកែកបាន ក្នុងការបង្ហាញប្រាប់ពិភពលោកទាំងមូលឱ្យស្គាល់ច្បាស់ពីមុខមាត់ពិតរបស់អ្នកឈ្លានពាន និងយុត្តិធម៌ដ៏ពិតប្រាកដរបស់កម្ពុជា៕