Home តារាអន្តរជាតិ អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញតារាម៉ូដែលកាត់ខ្មែរ Terry ថតពាណិជ្ជកម្មជាមួយតារាប្រុស Park Seo Joon

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញតារាម៉ូដែលកាត់ខ្មែរ Terry ថតពាណិជ្ជកម្មជាមួយតារាប្រុស Park Seo Joon

163
0

ថ្មីៗនេះតារាម៉ូដែល Terry ជាកូនកាត់ខ្មែរ-ចិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលកាន់តែច្រើនបន្ទាប់ពីនាងបង្ហោះវីដេអូមួយដែលបង្ហាញពីឈុតក្រៅឆាកក្នុងថតពាណិជ្ជកម្មជាមួយនឹងតារាសម្តែងកូរ៉េល្បីឈ្មោះ Park Seo Joon ដែលថតកាលពី១ឆ្នាំមុន។ មុននឹងបោះជំហ៊ានចូលអាជីពជាម៉ូដែល Terry គឺជាឱសថការីម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD-_AbW7cjyFRWwUKJbu8fZ6HMqIaXCp0Ro6G-X3hC0-g16D7rE9MCYjtBJEq588XvjXooVjGL35zeqW3I9jyBEnxNMrth3mHPnHJ5h2JvpE8GnJ5isIXo3HFNg2y3A6y_Wb_tABQ8t0H5TcYnpnJW4gwq1Y8so8kCgBbBAibZMM2fV9vMzE-Z-u9nRXU/s2048/image_2026-08-31_10-03-59.png
ប្រិយមិត្តមួយចំនួនក៏បានស្គាល់ចំណែកឯប្រិយមិត្តមួយចំនួននៅមិនទាន់ស្គាល់ Terry នោះទេ។ នាងគឺជាតារាម៉ូដែលដែលមានម្តាយជាជនជាតិខ្មែរ និងបានថតឱ្យម៉ាកយីហោល្បីៗលំដាប់អន្តរជាតិជាច្រើនផងដែរ។ រយៈពេលចុងក្រោយនេះ Terry ក៏បានលេចមុខតំណាងឱ្យផលិតផលរបស់ អ្នកនាង ផន សុផារី ជាមួយនឹង ស៊ីដនី ម៉ារិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxb7BeF7R-p8abZxngCDTLo6mgFJ_YE31s-pxRWYWpHdjd9VNM8A0KaywDSN-m9kcVo_UCj12YzrZ8HXylCIFBAkLiH73q00HUPTrLqGNS5FGC4Qxxj1otuwnNt7owDD9_JkWq4FAwk9juUYGcP6vLARB_t8R0KXH4uLLE9s2wVE4vKxefPxLJh16qXJQ/s2316/image_2026-08-31_09-45-11.png

អ្វីដែលកាន់តែភ្ញាក់ផ្អើល Terry ទើបតែទម្លាយវីដេអូក្រៅឆាកពីការថតពាណិជ្ជកម្មជាមួយនឹងតារាសម្តែង Park Seo Joon តួឯកដ៏ល្បីប្រចាំប្រទេសកូរ៉េតាំងពី១ឆ្នាំមុនហើយអ្នកគាំទ្រស្ទើរតែមិនអាចចំណាំនាងបាននោះទេទើបតែនាងបានបង្ហោះ ទើបពួកគេដឹងកាន់តែច្បាស់។ Park Seo Joon ជាតារាល្បីដែលសាងស្នាដៃលេចធ្លោតាមរយៈខ្សែភាពយន្តដូចជា « Parasite» «Itaewon Class» «What’s Wrong with Secretary Kim»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3WzHf1E14ogwxW_09lRl7qp34vVXIzfKMtUHJfxpTHPWcA9DZ62lPc3LZB-S109_R9by3eaJPMluUBuM-HNah7McJ_gOMH5x2L0j-VDMgO77GyuvYbuTV_eT5HWanVvz40BfZ21R2WulhWWtFQqKi1ACNcaAsVh9zgSqCImC3YXkcokaOfZLOcVv05aQ/s3088/image_2026-08-31_09-45-13.png
គួរឱ្យដឹងថា Terry គឺបានកើតនៅក្នុងប្រទេសខ្មែរនិងបានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីតាំងពីអាយុ៦ឆ្នាំនិងបានធំធាត់ឡើងនៅទីនោះ។ បច្ចុប្បន្ននេះ Terry ក៏អាចនិយាយភាសាខ្មែរបានខ្លះៗ និងខិតខំរៀនអក្សរខ្មែរទៀតផង។ ការចេះនិយាយបែបនេះ Terry បានផ្តល់នៅក្នុងបទសម្ភាសន៍ រៀនថត ថាគឺនាងខិតខំប្រឹងខ្លាំងណាស់ដែរទើបអាចនិយាយបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ky4rEUfw_5ZY1zuDSA2xwG-dqWkpl7Uzav3TBjVi_GdrLf0xc4mZoqAXSs8VXdOis0CvagIsaIK9ie-iDJOnlF91bPjV2ebOv0MTLq_AyXWNYfTV5U2rxhiODWv1xJTtmuWieXB1Sr31K6Z9EFMUGZypsrffjS1_tzNg80x48xJJgnuUqEEk8e94bAM/s1440/image_2026-08-31_09-45-21.png
មុននឹងក្លាយជាម៉ូដែលនិងក្លាយជាអ្នកបង្កើតមាតិកា Terry បានសិក្សាផ្នែក Pharmacy រួមទាំងបានធ្វើការជាឱសថការីផងដែរ។ ការងានេះ បានធ្វើឱ្យ Terry មានភាពនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត មិនស្របនឹងចំណង់ចំណូលចិត្តខ្លួនឯងនាងក៏សម្រេចចិត្តបោះបង់ដើម្បីសាកល្បងអាជីពដែលខ្លួនចូលចិត្ត ហើយទីបំផុតបានបង្កើតអត្តសញ្ញាណថ្មីជាម៉ូដែល និង Content Creator៕