អតីតតារាសម្ដែងដ៏ល្បីឡាញអ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងនៅពេលដែលខ្លួនប្រកាសថាគ្រោងឈានចូលអាជីពសិល្បៈវិញត្រូវបានអ្នកមួយចំនួនតូចបញ្ចេញមតិផ្លែផ្កាថាអ្នកសិល្បៈនៅពេលទៅរស់នៅបរទេសគឺមិនចេះរស់នៅ ឬមិនអាចប្រកបអាជីពផ្សេងបាន។.png)
អស់រយៈពេលជាង១០ឆ្នាំមកហើយដែលអ្នកនាង ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈក្រោយពីរៀបការនិងចេញទៅរស់នៅប្រទេសអូស្រ្តាលី។ ទន្ទឹមនឹងនេះទស្សនិកជនក៏បានកត់សម្គាល់ថាអតីតតួឯកស្រីដ៏ល្បីរូបនេះងាកមកពង្រឹងខ្លួនជាមួយនឹងវិស័យ Skin Care ។ ទោះបីជាឃ្លាតឆ្ងាយពីអាជីពសិល្បៈយូរយ៉ាងណាក្តីប៉ុន្តែស្នាដៃសិល្បៈការសម្តែងរបស់អ្នកនាង ដាញ់ ម៉ូនីកា នៅក្នុងខ្សែភាពយន្តល្បីៗដូចជា កូនពស់កេងកង, ទុំទាវ, មរណមាតា, ចៅស្រទាប់ចេក, នាងកែវណាម៉ាធីតាមុខសេះ រួមទាំងរឿងមួយចំនួនទៀតនៅតែដក់ជាប់ក្នុងចិត្តមហាជន។

ក្រោយឃ្លាតឆ្ងាយពីការសម្តែងអស់រយៈពេលជាច្រើនឆ្នាំអ្នកនាង ដាញ់ ម៉ូនីកា មានបំណងនឹងមកការសម្តែងម្តងទៀតប៉ុន្តែបែរជាមានការឌឺដងទៅវិញ។ នៅយប់ថ្ងៃទី២៧ ខែសីហា អ្នកនាង ដាញ់ ម៉ូនីកា បានសរសេរនៅលើបណ្តាញសង្គមថា «មានអ្នកខ្លះគ្រាន់តែខ្ញុំបង្ហោះថាចូលសិល្បៈវិញក៏មានជាមតិវែកញែកមួយចំនួនតូច ២ ,៣នាក់ប៉ុណ្ណោះថាពួកតារាតែបែបហ្នឹង មួយទៀតគឺថាអ្នកសិល្បៈទៅរស់នៅស្រុកគេប្រាកដជាមិនចេះរស់នៅទេ»។
.png)
អតីតតារាសម្តែងរូបនេះបន្តទៀតថា «ខ្ញុំចូលសម្ដែងវិញនេះមិនទាន់ប្រាកដទេខ្ញុំគ្រាន់តែនិយាយលេងទេណាមួយបើខ្ញុំចូលរួមមែនគឺខ្ញុំសម្ដែងដើម្បីទុកជាអនុស្សាវរីយ៍ពេលដែលខ្ញុំវ័យចាស់ជាងហ្នឹងទៀត។ ហើយបើទោះជាត្រឡប់ចូលរួមសម្ដែងវិញក៏អត់មានបញ្ហាអីដែរសម្រាប់ខ្ញុំ»។.png)
អ្នកនាង ដាញ់ ម៉ូនីកា ថាខ្លួនមិនចង់ពន្យល់លម្អិតច្រើនជុំវិញរឿងនេះឡើយដោយទុកឱ្យមហាជនយល់ឃើញដោយខ្លួនឯង ហើយនៅតែបង្ហាញការដឹងគុណចំពោះវិស័យសិល្បៈ ដែលជាផ្នែកមួយដែលបានធ្វើឱ្យនាងមានថ្ងៃនេះ។ តួអង្គ «នាងទាវ» និយាយថា «ទោះនាងទៅដល់ទីណា ឬប្រកបមុខរបរអ្វីក៏ដោយ នាងមិនដែលភ្លេចថា ខ្លួនមានថ្ងៃនេះ ដោយសារតែបានចាប់ផ្ដើមពីវិស័យសិល្បៈ»៕










