ថ្មីៗនេះ អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន បានបង្ហាញការអស់សង្ឃឹម ដែលរាជរដ្ឋាភិបាល មិនធ្វើកំណែទម្រង់សាធារណ ដោយមិនកាត់បន្ថយក្រសួង។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”កម្ពុជា មិនយកគំរូតាមប្រទេសណានោះទេ តែកម្ពុជាជ្រើសយករូបមន្តណា ដែលសិក្សាថាត្រូវបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន”។
សម្តេចសង្កត់ធ្ងន់ថា៖ “ការកំណែទម្រង់រដ្ឋមិនស្រួលនោះទេ។ កម្ពុជាមិនអាចបង្រួមក្រសួង ឬបង្រួមខេត្តដូចវៀតណាមបាននោះទេ ដោយយើងជ្រើសរើសគោលនយោបាយវិមជ្ឈការ យើងពង្រីក និងរុញសេវាឱ្យដល់ពលរដ្ឋ ខណៈវៀតណាមប្រើគោលនយោបាយមជ្ឈការ។
សូមរំលឹកថា បច្ចុប្បន្ន កម្ពុជាមានប្រជាជនប្រមាណជា១៨លាននាក់ ដោយមានក្រសួង២៩ ខណៈប្រវៀតណាមមានប្រជាជន១០២លាននាក់ បានបង្រួមក្រសួងពី១៨ មកត្រឹម១៤ក្រសួង៕










