ទឹក គឺជាវត្ថុរាវធម្មតាមួយប្រភេទនៅលើផែនដី។ ៧១,៤%នៃផ្ទៃផែនដី គ្របដណ្តប់ទៅដោយទឹក។ ទឹកស្អាត ដែលសព្វថ្ងៃគេនិយមហៅថា ទឹកបរិសុទ្ធ ពុំមានក្លិន រសជាតិ និងពណ៌ទេ។

ដោយឡែក មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វីបាននៅលើដបទឹកមានកាលបរិច្ឆេទផុតកំណត់ បើទឹកជាវត្ថុរាវដែលមិនចេះខូចហ្នឹង?Does water also expire and why is the expiry date written on its bottle? this is the reason

តាមពិតទៅ ទឹក​មិន​ចេះ​ខូច​គុណភាព​​​ទេ បើ​យើង​​​មិន​លាយ​ឡំ​វា​ជាមួយ​សារធាតុ​កង្វក់​ផ្សេងៗ​នោះ។  ប៉ុន្តែ​​​​​បើ​និយាយ​ដល់​ថ្ងៃ​ផុត​កំណត់​​នៅ​លើ​ដប​ទឹក​សុទ្ធ​ គឺដោយសារ​​ច្បាប់​​​របស់​រដ្ឋាភិបាល។ ព្រោះ​ទឹក​ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​អាហារ​ទទួល​ទាន​ផង​ដែរ​នោះ​ទើប​វា​ត្រូវ​តែ​មាន​ការ​ដាក់​​​កាល​បរិច្ឆេទ​ថ្ងៃ​ផុត​កំណត់​​​ដូច​​ប្រភេទ​អាហារ​ដទៃ។

មូលហេតុ​ពិសេស​មួយ​ទៀត​​គឺ​ថា ការ​កំណត់​នេះ​​គឺ​ដើម្បី​ដឹង​​គុណភាព​ដប​ទឹក មិន​មែន​ទឹក​នៅ​ក្នុង​ដប​ទេ។ ដប​ប្លាស្ទិក បើ​កាល​ណា​ដល់​ពេល​កំណត់​ផុត​កាល​បរិច្ឆេទ​ប្រើប្រាស់ វា​នឹង​លេច​ធ្លាយ​ចេញ​នូវ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ខូច​គុណភាព និង​រសជាតិ​មិន​ល្អ៕How Long Does Bottled Water Last? | Detailed Guide - Beezzly

ប្រភព៖ Live Science