បើនិយាយពីបច្ចេកវិទ្យា និងប្រទេសដែលទំនើបនឹងសុីវិល័យជាងគេនោះ គេតែងតែនឹងទៅឃើញប្រទេសជប៉ុនមុនគេ។ នៅក្នុងទីក្រុងតូក្យូ ដែលមានរស់នៅច្រើនជាងគេបង្អស់នៅលើពិភពលោក បានជាប់ជាទីក្រុងដែលទំនើប និងសុីវិល័យជាងគេលើលោក។

ទីក្រុងតូក្យូជាប្រទេសដើមកំណើតរបស់ម៉ងហ្គា  និងជាទីក្រុងមួយដែលមានប្រព័ន្ធរថភ្លើងក្រោមដីដ៏ល្អបំផុត។ នៅពីក្រោយភាពចែងចាំងនៃភាពទំនើប ទីក្រុងតូក្យូមានប្រពៃណី និងវប្បធម៌ដែលជាស្នូលរបស់ទីក្រុងនេះ។Tokyo Travel Guide | Tokyo Tourism - KAYAK

ទីក្រុងនេះអាចចាត់ទុកថាជាបេះដូងនៃប្រទេសជប៉ុន និង ជាទីក្រុងនៅក្នុងក្តីស្រម៉ៃរបស់មនុស្សជាច្រើននៅលើពិភពលោក។ ទីក្រុងនេះ មានអគារខ្ពស់ៗកប់ពពក ផ្លូវថ្នល់ស្អាតគ្មានសំរាម និង ពេលរាត្រី គេសង្កេតឃើញមានការតុបតែងភ្លើងពណ៌ស្ទើរគ្រប់កន្លែង ជាពិសេសនៅតាមហាងលក់ស្រា បារ និង ក្លឹបកម្សាន្តយុវវ័យ។

លើសពីនេះទៅទៀតតូក្យូ ក៏ជាមជ្ឍមណ្ឌលនៃការអភិវឌ្ឍន៍ស្មាតហ្វូនលំដាប់ទំនើបស៊េរីចុងក្រោយគេបង្អស់ផងដែរ។ ក្រៅពីការផលិតនិងអភិវឌ្ឍន៍ស្មាតហ្វូនទំនើបៗ និង គ្រឿងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជប៉ុនជាប្រទេសមួយដែលបានផលិតនូវរថយន្ត បំពាក់បច្ចេកវិទ្យានិងគ្រឿងបរិក្ខាទំនើបចុងក្រោយបង្អស់សម្រាប់បម្រើឱ្យដល់ការប្រើប្រាស់នៅក្នុងស្រុក និង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាដើម។

ជាការពិត គ្មានទីក្រុងណាមួយនៅក្នុងពិភពលោកអាចផ្តល់នូវលក្ខណៈវប្បធម៌លាយឡំនឹងបច្ចេកវិទ្យា និងបង្ហាញពីភាពខុសគ្នារវាងចាស់ និងថ្មីដូចតូក្យូឡើយ៕50 reasons why Tokyo is the greatest city on EarthTOKYO OUTLINE | GO TOKYO

ប្រភព៖ The Culture Trip