រាជធានីភ្នំពេញ៖ ផ្អើលពេញបណ្ដាញសង្គមក្រោយពីបែកធ្លាយសារសម្លែងរបស់តារាស្រី មាស នីតា បានជេរប្រមាថ អតីតសង្សារ នាយ ចឺម អ្នកនាង សេង សុខឃីម និងម្ដាយរបស់នាង រហូតអ្នកនាងបានបង្ហោះសារថាខ្លួននឹងមិនលើកលែងទោសឱ្យអ្នកមើលងាយនាង និងម្ដាយជាដាច់ខាត និងផ្ដាំឱ្យ កញ្ញា មាស នីតា ចាំជួបគ្នានៅផ្លូវច្បាប់។

កាលលពីពេលថ្មីៗនេះ តារាសម្រៀង ដែលជាម្ចាស់ Cover បទ ផ្លូវណាទៅផ្ទះម៉ែក្មេកគឺកញ្ញា មាស នីតា បានបែកធ្លាយសារសម្លែងនៃការសន្ទនាគ្នាជាមួយនឹងហ្វេនៗរបស់ ព្រមទាំងមានការជេរប្រមាថប៉ះពាល់ទៅដល់អ្ន​កនាង សេង សុខឃីម និង ម្ដាយរបស់អ្នកនាងយ៉ាងធ្ងន់ធ្ងរថែមទៀត។

យ៉ាងណាមិញបន្ទាប់ពីមានការបែកធ្លាយនូវសារសម្លែងប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាង សេង សុខឃីមជាសាធារណៈរួចមក វាបានក្លាយជារឿងដ៏ក្ដៅគគុក និងបានធ្វើឱ្យអ្នកនាង សេង សុខឃីមមានការមិនពេញចិត្តនឹងទង្វើមួយនេះ ព្រមទាំងបានបង្ហោះសារប្រាប់ទៅកាន់អ្នកជេរប្រមាថនាង និងម្ដាយ រងចាំជួបគ្នានៅផ្លូវច្បាប់ឆាប់ៗ។

ដោយក្នុងសារនោះអ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា ៖

“ដោយសារតែមានមហាជនខ្លះគាត់ថា អាចជាវិឌីអូកាត់តឬជាសារសម្លេងកាត់ តែលើកនេះខ្ញុំផ្ញើរជូនដល់មហាជនស្តាប់មើលទៅទាំងអស់គ្នានេះ ដែលជាភស្តុតាងដែលខ្ញុំទទួលបាន។ សូមមហាជនមើលនិងស្តាប់នៃការពិតរឿងនេះ ដែលទាំងខ្ញុំមិនដែលស្គាល់គាត់ និងមិនដែលធ្លាប់បញ្ហាអ្វីនឹងគាត់ទាល់សោះ។

ខ្ញុំមិនងាយយំទេ តែស្តាប់ខ្ញុំហើយឈឺចិត្តណាស់ ព្រោះអ្នកឯងបានប្រមាថខ្ញុំមិនអស់ចិត្តហើយ មកប្រមាថម្តាយខ្ញុំដែលព្រះរបស់ខ្ញុំទៀត។ ថាតើគ្រួសារខ្ញុំបានប៉ះពាល់អ្វីដល់អ្នក? សម្រាប់រឿងប្រុសវិញ ខ្ញុំមិនដែលពាក់ព័ន្ធនឹងគ្នាតាំងពីបែកបញ្ចប់ដោយសន្តិវិធី ខ្ញុំរក្សាភាពជាស្រ្តីខ្មែរនិងក្នុងនាមជាម្តាយម្នាក់ មិនយកខ្លួនទៅដណ្តើមរបស់អ្នកណាឡើយ។

ទាំងខ្ញុំនិងម្តាយខ្ញុំ រងភាពប្រមាថនិងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិតខ្ញុំបើគិតមកដល់នេះ ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនឡើយ។ ខ្ញុំសូមប្រកាសជាផ្លូវការ ខ្ញុំចាត់ការដោយផ្លូវច្បាប់ ដើម្បីរកភាពយុត្តិធម៌សម្រាប់ ខ្ញុំនិងគ្រួសារខ្ញុំ។

កូនស្រីសុំទោស ម៉ាក់ រឿងអតីតរបស់កូនបែរជាធ្វើឱ្យម៉ាក់ មករងភាពអាម៉ាស់បែបនេះ”។

ទោះជាយ៉ាងណា សាមីខ្លួន កញ្ញា មាស នីតា នៅមិនទាន់មានប្រតិកម្ម ឬចេញមុខមកបកស្រាយ និងសុំទោសយ៉ាងណាបន្ថែមនោះទេ មានតែរង់ចាំមើលបន្ត៕