សុខភាព៖ ជាតិសូដ្យូម ឬប្រៃពីក្នុងអាហារវាជាបញ្ហាមួយទៀតដែលប៉ះពាលរាងកាយអ្នកជាខ្លាំងជាងការគិត មិនត្រឹមតែប៉ះពាល់ ជំងឺតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ជំងឺគ្រោះថ្នាក់ផ្សេងទៀតផងដែរ ដូចជាជំងឺលើសឈាម  បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងហានិភ័យនៃការគាំងបេះដូង ឬ រហូតដល់ដាច់សរសៃឈាមក្នុងខួរក្បាល និងបណ្ដាលឲ្យស្លាប់ផងដែរ។

វេជ្ជបណ្ឌិត Thidakarn Rujipattanakul ឬ អ្នកឯកទេសខាងសើស្បែក និងថ្នាំប្រឆាំងភាពចាស់ នៃមន្ទីរពេទ្យ Samitivej Sukhumvit ក្នុងប្រទេសថៃ បានកំណត់បញ្ជីមុខម្ហូបដែលហាក់ដូចជាមិនមានជាតិប្រៃខ្លាំងនោះទេ ប៉ុន្តែតាមពិតទៅវាមានផ្ទុកបរិមាណសូដ្យូមខ្ពស់ដែលអាចប៉ះពាល់ដល់តម្រងនោមនាពេលអនាគតយ៉ាងខ្លាំងដូចខាងក្រោម៖

បញ្ជីមុខម្ហូប ៧ ប្រភេទដែលមានជាតិសូដ្យូមខ្ពស់ បង្កគ្រោះថ្នាក់ដល់រាងកាយដោយមិនដឹងខ្លួន

១. នំប៉័ង

២. ទឹកស៊ុប

៣. ទឹក ប៉េងប៉ោះ

៤.​ ត្រីកំប៉ុង

៥. ភីហ្សា

៦. សាច់កែច្នៃ

៧. អាហារសម្រន់ដែលបានក្លាសេកករឹង

វិធីកាត់បន្ថយជាតិសូដ្យូមពីរបបអាហារ

 ១. ពិនិត្យព័ត៌មានអាហារូបត្ថម្ភមុនពេលទទួលទានអាហារនីមួយៗ ដោយទទួលទានជាតិសូដ្យូមលើសពី ២,០០០ មីលីក្រាមក្នុងមួយថ្ងៃ។

២. កាត់បន្ថយការភ្លក់អាហារជាមួយទឹកជ្រលក់ផ្សេងៗ រួមទាំងអំបិលផងដែរ។

៣. កាត់បន្ថយការបរិភោគទឹកស៊ុប ឬទឹកសម្លរ ព្រោះរសជាតិនៃគ្រឿងប្រៃនៅក្នុងនោះ។

៤. កាត់បន្ថយការទទួលទានអាហារហឹរ អាហារដែលមានជាតិ fermented  អាហារសល់ដែលបានក្លាសេ អាហារកែច្នៃ អាហារកំប៉ុង អាហារកក អាហារសម្រន់មួយចំនួន។

៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ៕ ប្រភព៖ Sanook