ជីប៊ូទី គឺជាប្រទេសតូចជាង​គេលំដាប់​ទី៣ ប្រចាំ​ទ្វីប​អាហ្រ្វិក​នេះ ដោយមាន​ព្រំប្រទល់​ភាគខាងជើង​ជាប់​ប្រទេស​អ៊ីរីទ្រា  ខាងលិច​ និងខាងត្បូង​ជាប់​អេព្យូពី, ភាគអាគ្នេយ៍​ជាប់​សូម៉ាលី និង​ខាងកើត ជា​ដែនទឹក ជាប់សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អេដេន។

ដោយសារតែកត្តាភូមិសាស្ត្រ ដ៍អំណោយផល បានប្រែក្លាយប្រទេសទៅជា ប្រទេសដែលមានមូលដ្ឋានទ័ពបរទេសច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។  ប្រទេស​នេះ មាន​ច្រក​សមុទ្រ​ដ៏​សំខាន់ ភ្ជាប់​ទៅ​កាន់​ព្រែកជីក Suez Canal ដែល​ជា​ផ្លូវដឹកជញ្ជូន​តាម​សមុទ្រ​ដ៏​មមាញឹកបំផុត​មួយ សម្រាប់ពាណិជ្ជកម្មពិភពលោក។Djibouti | History, Capital, Map, Flag, Population, & Facts | Britannica

ប្រទេសជីប៊ូទី  ទទួលបាន៣០០លានដុល្លារក្នុងមួយឆ្នាំពីការដាក់មូលដ្ឋានទ័ពបរទេសនៃប្រទេសចំនួន ៨ ដែលក្នុងនោះរួមមាន៖ ឥណ្ឌា,អារាប៊ីសាអូឌីត,សហរដ្ឋ​អាមេរិក,ចិន,អេស្ប៉ាញ,បារាំង និងអាល្លឺម៉ង់។

ក្នុងនោះភាគច្រើននៃកងទ័ព ដែលបានដាក់នៅក្នុងប្រទេសនេះគឹ កងកម្លាំង​ប្រឆាំង​ចោរសមុទ្រ នៅ​ក្នុង​សមុទ្រ​ក្រហម ឈូង​សមុទ្រ​អេដេន និង​សមុទ្រ​អារ៉ាប់,កង​ទ័ព​ជើងទឹក, កងទ័ព​ជើង​អាកាស និងកងកម្លាំង​ប្រឆាំង​ភេរវកម្ម៕China and the United States face off in Djibouti | CNNChina Opens First Overseas Military Base

ប្រភព: Wikipedia