ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ដែលកាតា ធ្វើជាម្ចាស់នោះ ពេលនេះ ពូ A និង B បានរកឃើញក្រុមដែលឡើងទៅវគ្គ១៦ក្រុម និងក្រុមដែលត្រូវហាលអាវហើយ។

ក្នុងនោះម្ចាស់ផ្ទះកាតា បានបង្កើប្រវត្តិសាស្ត្រដ៏អាក្រក់បំផុត ប្រចាំប្រវត្តិ World Cup ពោលគឺជាក្រុមម្ចាស់ដំបូងគេបង្អស់ដែលគ្មានពិន្ទុរាប់ បន្ទាប់ពីការប្រកួតជម្រុះ៣លើក ចាញ់ទាំង៣ ស្ថិតនៅបាតតារាងនៃពូល A ដោយស៊ុតចូលគេបានតែមួយគ្រាប់ ហើយគេស៊ុតចូលវិញ៧គ្រាប់។Preview: Qatar vs. Senegal - prediction, team news, lineups - Sports Mole

មិនតែប៉ុណ្ណោះ កាតាក៏ជាប្រទេសម្ចាស់ផ្ទះដំបូងគេផងដែរ ដែលរងបរាជ័យនៅថ្ងៃបើកឆាក World Cup 2022 ដោយបានចាញ់ប្រទេសអេក្វាឌ័រ ២-០ ថែមទៀត។

ដោយឡែកសម្រាប់ក្រុមដែលឡើងទៅវគ្គ១៦ក្រុម នៃពូល A នេះវិញ គឺ ហូល្លង់ ត្រូវជួបលេខ២នៃពូល B អាមេរិក និងក្រុមលេខ២សេណហ្គាល់ ត្រូវជួបតោកំណាចអង់គ្លេសដែលឈរលេខ១នៅពូល B៕Qatar 1-3 Senegal: World Cup hosts eliminated after defeat | Football News  | Sky Sports