ក្បាច់គុនល្បុក្កតោ ត្រូវបាន​ចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO ជាផ្លូវការ។

ល្បុក្កតោ គឺជាក្បាច់គុនប្រយុទ្ធ និងការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរដែលត្រូវបានគេជឿថា​កើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ… ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។គ្រូក្បាច់គុនល្បុក្កតោដែលស្រាវជ្រាវជាង ២០ឆ្នាំ អះអាងថា ក្បាច់គុនមួយថៃមានប្រភពចេញពីខ្មែរ  – Popular Magazine

ពាក្យ “ល្បុក្កតោ​” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយ​ជាផ្លូវការ​ណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។​

ល្បុក្កតោ​មានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា “រហ័នយុទ្ធ” មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃនិង គុនជើង ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀត។ល្បុក្កតោ - Mee Chiet

ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា “អាខ័នយុទ្ធ” មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើម ដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈ​ដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និង ជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ។គុនល្បុក្កតោខ្មែរយកក្បាច់ពីសត្វ និងធម្មជាតិ! - YouTube

ល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាង ស.វទី១០ ក្នុងរាជព្រះបាទ រាជេន្ទ្រវរ្ម័នទី២  ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស។ធន់ វិរៈពណ៌ ចាកចេញ​ពី​ប្រដាល់​ទៅ​បង្ហាត់​ល្បុក្កតោ​តាម​អនឡាញ | ភ្នំពេញ  ប៉ុស្ដិ៍

គួរបញ្ជាក់ផងដែរថា ល្បុក្កតោ ត្រូវបាន​បែងចែក​ជា ៧​កម្រិត ដែល​កម្រិត​នីមួយៗ​ត្រូវបាន​សម្គាល់ ដោយ​ពណ៌​នៃ​ក្រណាត់សូត្រ​ដែល​រួមមាន​៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស ។ ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន “ស្នៀត”៕សៀវភៅប្រវត្តិសាស្រ្តស្តីពីក្បាច់គុនល្បុក្កតោជាង ៥០០០ក្បាល  ដាក់សម្ភោធន៍ជាផ្លូវការ កាលពីម្សិលមិញនេះ – អាណាចក្រកីឡា