ប្រទេសថៃ៖ បើនិយាយអំពីតំបន់សម្រាប់បោះជំរុំ ឬបោះតង់ នៅក្នុងប្រទេសថៃ ពិតណាស់គឺមានជាច្រើនកន្លែង ប៉ុន្តែថ្ងៃនេះសូមលើកយកនូវខេត្តមួយក្នុងប្រទេសថៃនោះគឺខេត្ត Uttaradit។

ជាមួយគ្នានោះបើសិនជានឹកទៅដល់កន្លែងបោះតង់ក្នុងខេត្តនេះក៏មានកន្លែងជាច្រើនដូចគ្នា ដូចជាភ្នំដ៏ខ្ពស់ Phu Soi Daoជាដើម។

ប៉ុន្តែថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ទិដ្ឋភាពមួយទៀតនៃ វិស័យទេសចរណ៍ នៃខេត្ត Uttaradit ដែលមានកន្លែងបោះតង់ជាមួយ ទិដ្ឋភាពដ៏អស្ចារ្យដោយមិនចាំបាច់ឡើងភ្នំ គឺក្នុងតំបន់ រីមកែង សាយ ង៉ាម ដែលទតីនេះជាជ្រុងមួយទៀត នៃខេត្តUttaradi ដោយមានមនុស្សជាច្រើនប្រហែលជាមិនធ្លាប់ដឹង ឬ មិនធ្លាប់ឮពីមុនមកទេ។

ប៉ុន្តែសូមបញ្ជាក់ថាទិដ្ឋភាពធម្មជាតិនៅទីនេះពិតជាស្រស់ស្អាត និង អស្ចារ្យណាស់ខ្លាំងណាស់ ដោយនៅទីនេះមានទឹកហូរកាត់ភ្នំបៃតង វាជាបរិយាកាសដែលបង្កើតឡើងដោយធម្មជាតិយ៉ាងល្អឥតខ្ចោះ លើសពីនេះ ពេលព្រឹកក៏មានអ័ព្ទអណ្តែតតាមភ្នំខាងលើកន្លែងបោះតង់ផងដែរ ដោយអ្នកអាចភ្ញាក់ពីដំណេកពេលព្រឹក និងជួបបរិយាកាសដ៏រីករាយ និងអស្ចារ្យជាខ្លាំង។

លើសពីនោះនៅក្នុងរដូវរងាបែបនេះនៅ រីម កែង សាយ ង៉ាម និងចាប់ផ្ដើមមានវាលស្រែពណ៌បៃតង ទោះ មើលទៅជ្រុងណាក៏ស្រលាសភ្នែក ដែលធ្វើឱ្យថ្ងៃសម្រាកក្នុងការបោះតង់នៅទីនេះ មានអារម្មណ៍ស្រស់ស្រាយ។

ដូច្នេះសម្រាប់អ្នកដែលចូលចិត្តបោះតង់ ឬចង់សម្រាកលំហែកាយនៅជិតធម្មជាតិនៅឯក្រៅប្រទេស សូមណែនាំឱ្យមកកាន់ទីនេះអ្នកនឹងមិនខកបំណងទេប្រាកដជាជក់ចិត្តជាមិនខាន៕ ប្រភព៖ ​Sanook