រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះអ្នកនាងម៉ូលីកាដែលជាមេតុងទីនដ៏ល្បីប្រចាំស្រុកខ្មែរ ត្រូវបានក្រុមហ៊ុនមេធាវីការពារតាមផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់អ្នកនាង ចេញលិខិតបញ្ចប់ការការពារតាមផ្លូវច្បាប់ជាបន្តទៀត ដោយអះអាងថា អ្នកនាង ម៉ូលីកា ខកខានមិនបានបង់ថ្លៃសេវាឱ្យគេ។

មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងមេតុងទីន អ្នកនាងមូលីកា ដែលអ្នកនាងទើបតែប្រកាសការក្ស័យធុន ដោយសារតែតុងទីនកាលពីកន្លងទៅថ្មីៗនេះជាសាធារណៈ។

ប៉ុន្តៃកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ពីក្រុមហ៊ុនមេធាវីឈ្មោះថា អេជ អេន អេស ដែលគេដឹងថា ជាក្រុមមេធាវីផ្ទាល់ខ្លួនរបស់អ្នកនាងម៉ូលីការ បានប្រកាស និងចេញលិខិតជាសាធារណៈ ដោយបានបញ្ចប់ការការពារផ្លូវច្បាប់ដល់មេតុងទីនអនឡាញ ម៉ូលីកា ដោយសារខកខានមិនបានបង់ថ្លៃសេវាអោយគេ។

នៅក្នុងលិខិត និងសារនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញុំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕